កាលពីពេលថ្មីៗកន្លងទៅ ទស្សនិកជនដែលធ្លាប់បានទស្សនារឿង Twitlight មានការខកចិត្តជាខ្លាំង ដោយសារតែគូស្នេហ៍Edward និង Bella បានប្រះឆាទំនាក់ទំនងស្នេហាក្រៅសាច់រឿង។

កាលពីម្សិលមិញនេះ Robert Pattinson អាយុ26ឆ្នាំ និង Kristen Stewart អាយុ 22ឆ្នាំ ដែលជាតួឯកEdward និង Bella ក្នុងរឿង Twitlight បានប្រកាសចាប់ផ្តើមទាក់ទងគ្នាសារជាថ្មី បន្ទាប់ពីមានការបែកបាក់មួយរយះពេលកន្លងមក។ Robert បានបញ្ជាក់ថា គេព្រមអភ័យទោសចំពោះកំហុសដែល Kristan ធ្លាប់បានចាកចេញពីគេកន្លងមក ដែលនាងបានបង្ហាញនូវការសុំទោស ដោយទឹកភ្នែក ដឹងកំហុសរបស់នាងនិងពាក្យអង្វរអោយ Robert ចាប់ផ្តើមសារជាថ្មី។ អ្នកទាំងពីរបានបញ្ជាក់ថា នៅពេលដែលគេរស់នៅឆ្ងាយពីគ្នា ទើបគេដឹងថាគេមិនអាចរស់នៅ ដោយគ្មាននរណាម្នាក់ក្នុង ចំណោមពួកគេទាំងពីរបានឡើយ។

គួរបញ្ជាក់ថា គូស្នេហ៍ទាំងពីបានចាប់ផ្តើមសម្ព័ន្ធភាពស្នេហាសារជាថ្មី ដោយ ឥឡូវនេះពួកគេបានចាប់ផ្តើមរស់នៅ ជាមួយគ្នាក្នុងរដ្ឋLos Angeles ដែលជាទីតាំងរបស់ តារាហូលីវូតBrad Pitt និង Angelina Jolie រស់នៅហើយពួកគេនឹងបន្តថតរឿង Twitlight (The Breaking Dawn ) ភាគ2 ជាបន្តទៀតនៅក្នុងខែ វិច្ឆិកាខាងមុខនេះ។

កែសម្រួលដោយ សុគន្ធា

Khmerload

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]