ភ្នំពេញ៖ ក្រោយពីតារាចម្រៀងស្រី ពេជ្រ សោភា បានប្រកាសក្តែងៗប្រាប់មហាជន ថារូបនាង បានលែងលះជាមួយនឹងស្វាមី រួចមក ស្រាប់តែថ្មីៗនេះ បានលេចចេញនូវ បុរសរូបសង្ហាម្នាក់ ដែលអ្នកគាំទ្រ នាំគ្នាសង្ស័យថា កំពុងមានទំនាក់ទំនងស្អិតរមួតជាមួយគ្នា។

ប៉ុន្មានរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាប្រុសវ័យក្មេង រូបសង្ហា តែងតែបង្ហើរ នូវសារ និងរូបថតផ្អែមល្ហែមជាមួយនឹង អ្នកនាង ពេជ្រ សោភា។ មិនតែប៉ុណ្ណោះ កាលពីព្រឹកមិញនេះ រូបលោក ក៏បានបង្ហោះសារមួយ ដោយសរសេរថា "Good Morning my love! ឆាប់ក្រោកញ៉ាំ អាហារពេលព្រឹក ណា តែកុំញ៉ាំគ្រឿងផ្អាប់ប្រយ័ត្នប៉ះពាល់សុខភាព និង សម្លេង!!! សុំទោសផងដែលមិនបានកំដរ អូនញ៉ាំជាមួយគ្នា មកពីអូនឯងគេងយូរពេក បងមិនចង់រំខាន ឥលូវបងមកដល់កន្លែងធ្វើការហើយ!!! ស្រលាញ់ខ្លាំង"។ 

គ្រាន់តែបង្ហោះសារមួយនេះភ្លាម អ្នកនាង ពេជ្រ សោភា ក៏មិនបានបង្អង់យូរ បានតបយ៉ាងលឿនថា "ថតហើយកុំភ្លេចញ៉ាំបាយផង គេបារម្ភ"  "គេនឹក"

ទោះបីជា មានសារ និងរូបថតផ្អែមល្ហែម រវាងតារាស្រី ពេជ្រ សោភា និងបុរសសង្ហា រូបនេះក៏ដោយ ក៏សាមីខ្លួន មិនទាន់ចេញមុខប្រកាសថា ពួកគេពិតជាគូស្នេហ៍នឹងគ្នា មែន ឬមិនមែននោះដែរ។ ប៉ុន្តែអ្នកគាំទ្រជាច្រើននាក់ពិតជា ពេញចិត្ត ហើយគាំទ្រ១០០ ភាគរយ ប្រសិនបើពួកគេ ស្រលាញ់គ្នាពិតប្រាកដមែននោះ៕  ចុះចំណែកប្រិយមិត្ត យល់យ៉ាងណាដែរ? 

តារាប្រុសវ័យក្មេង ត្រូវគេសង្ស័យ ជាគូស្នេហ៍របស់ អ្នកនាង ពេជ្រ សោភា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនាង ពេជ្រ សោភា បានបង្ហាញរូបថតប៉ុន្មានសន្លឹក ដែលមើលទៅពិតជាស្រស់ស្អាត និងវ័យក្មេងយ៉ាងខ្លាំង។

ក្រោយពេលដែលរូបថតមួយសន្លឹក របស់តារាចម្រៀងស្រីដ៏ល្បីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកភ្ជាប់ជាមួយសារយ៉ាងខ្លីថា៖ «ចាស់ហើយធ្វើខ្លួនចឹងឡើងខ្មាស់គេ ហ៊ុយ ហ៊ុយ ណាស់ខ្ញុំ តែនេះជាការងាររបស់ស្រីចាស់ នឹកស្នេហ៏ណាស់» កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យអ្នកគាំទ្រ។

ឆ្លើយតបជាមួយនឹងរូបថតដ៏ស្រស់ស្អាតប្លែកភ្នែក របស់អ្នកនាង ពេជ្រ សោភា មួយសន្លឹកនេះ ក៏មានអ្នកគាំទ្ររបស់នាងជាច្រើនបានចូលមក Like មក Comment សរសើរថា អ្នកនាងពេជ្រ សោភា ពេលតែងខ្លួនដូចកូនក្មេងបែបនេះទៅ គឺពិតជាស្រស់ស្អាតណាស់ ថែមទាំងមានមុខ Cute គួរឱ្យស្រលាញ់ ថែមទៀតផង ជាពិសេសគឺមើលទៅដូចកូនសិស្សសាលាមែនទែន ដោយពាក់អាវស សំពត់ខ្លីពណ៌ក្រហមយ៉ាងស្រស់ស្អាត ហើយមុខក៏មើលទៅមិនចាស់សោះ។

ទន្ទឹមនឹងនេះដែរ ការតម្រូវឱ្យនាងតែងខ្លួនគួរឱ្យខ្នាញ់ដូចកូនក្មេងតូចដូច្នេះ គឺដើម្បីថតបទចម្រៀងថ្មី ក្រោមចំណងជើងថា «ហ៊ុយ ហ៊ុយ» ដែលទើបតែចេញមិនទាន់បានប៉ុន្មានផង ប៉ុន្តែល្បីកប់នៅក្នុងស្រទាប់យុវវវ័យសម័យថ្មី។ ជាមួយនឹងបទភ្លេងញាក់កន្ត្រាក់អារម្មណ៍ អមនឹងក្បាច់រាំថ្មីប្លែកយ៉ាងទាក់ទាញមួយបទនេះ ព្រមជាមួយកាយវិការសម្តែង លាយឡំនឹងភាពក្រមិចក្រមើម កំប្លុកកំប្លែងទប់សំណើចមិនបាន រឹតតែបានធ្វើឱ្យអ្នកនាងពេជ្រ សោភា បានក្លាយទៅជាតារាសំណព្វចិត្តរបស់អ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។

គួរឱ្យដឹងផងដែរថា ឆ្នាំនេះ អ្នកនាង ពេជ្រ សោភា មានអាយុ៣៦ឆ្នាំហើយ ប៉ុន្តែសម្រស់នៅតែខ្ញង់ដដែល និងរឹតតែល្បីខ្លាំង ជាងមុនទៅទៀតជាមួយនឹងការផលិតស្នាដៃនិពន្ធបទថ្មីពិរោះៗ ច្រៀងដោយខ្លួនឯងជាច្រើនបទ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា