ភ្នំពេញ៖ រូបថតជាច្រើនសន្លឹក របស់តារាស្រីខ្មែរប៉ុន្មានដួង បានបង្ហាញសម្រស់ដាក់គ្នា ក្នុងឈុតប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត សាកសមនឹងនារីខ្មែរពិតៗ។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេ share យ៉ាងព្រោងព្រាត ពីរូបថតស្អាតៗជាច្រើនរបស់តារាស្រីខ្មែរ ពេលគ្រងឈុត កូនក្រមុំប្រពៃណីខ្មែរ។ ក្នុងនោះ មានតារាស្រីជាច្រើនដួង រួមមាន កញ្ញា ម៉ាក សែនសូនីតា កញ្ញា ហ៊ិន ចាន់នីរ័ត្ន វីជេអាណូ និងកញ្ញា ម៉ៃយ៉ាជាដើម។ 

ជាពិសេស អ្នកគាំទ្រជាច្រើននាក់ បានសរសើរ នូវតារាស្រីទាំងអស់នោះ ដែលមានសម្រស់ទាក់ទាញ និងស្រស់ស្អាតខ្លាំង មិនចាញ់តារាស្រុកគេប៉ុន្មានទេ៕

ចង់ដឹងថា តារាស្រីខ្មែរពេលគ្រងឈុតកូនក្រមុំបែបនេះ ស្អាតដែរអត់ តោះមើលរូបថតខាងក្រោមទាំងអស់គ្នា? 

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងសម្រស់ក្នុងឈុតកូនក្រមុំនេះដែរតារាកំប្លែងស្រី វ៉ាន់ នីឡា ក៏ធ្លាប់គ្រង ឈុតកូនក្រមុំផងដែរ ដែលពិតជាស្រស់ស្អាត។

ភាគច្រើន ប្រិយមិត្តធ្លាប់តែឃើញ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ស្លៀក ឈុត សាមញ្ញៗ បែបក្មេងវ័យជំទង់ ពេលឡើងឆាកសម្តែងម្តងៗ ហើយកម្របានឃើញ រូបនាង ស្លៀកឈុតកូនក្រមុំប្រពៃណីខ្មែរណាស់។

គណនីហ្វេសប៊ុករបស់តារាកំប្លែង នាយក្រូច បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងឈុតកូនក្រមុំកូនកំលោះ រវាង នីឡា ជាមួយនឹងនាយចឺម យ៉ាងស្រស់ស្អាតប្លែក។

ចំពោះរូបសម្រស់ របស់តារាកំប្លែងវ័យក្មេងរូបនេះ គឺពិតជាលេចធ្លោ និងស្អាតថែមមួយកម្រិតទៀត មិនចាញ់សម្រស់តារាស្រីជើងចាស់ប៉ុន្មាននោះទេ ពេលគ្រងឈុតកូនក្រមុំប្រពៃណីខ្មែរបែបនេះ។

ក្នុងនោះដែរ កញ្ញា វ៉ាន់ នីឡា ទំនងជាទទួលថតឲ្យសម្អាងការណាមួយហើយ ដែលគេតម្រូវឲ្យនាង តែងខ្លួនក្នុងឈុតរៀបការ ជាមួយនាយ ចឺម។ ហើយជាពិសេសទៀតនោះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានសរសើរលើរូបនាងថា ពិតជាសុភាព និងគួរស្រឡាញ់ ជាងឈុតសម្លៀកបំពាក់ផ្សេងៗ៕

តោះមើលសម្រស់របស់ កញ្ញា វ៉ាន់ នីឡា ក្នុងឈុតកូនក្រមុំប្រពៃណីខ្មែរទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន