ភ្នំពេញ៖ កាលពីពេលវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៦ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានធ្វើការបកស្រាយអំពីមូលហេតុ ពាក់ព័ន្ធទៅនឹងព័ត៌មានដ៏រំជើបរំជួលមួយ ធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៃពីធីខួបកំណើតរបស់លោកជំទាវ ស៊ួរ វ៉ាន់នី ម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ ។

នៅលើទំព័រហ្វសប៊ុកឱក សុគន្ធកញ្ញា បានរៀបរាប់ឲ្យដឹងថា៖ «ប៉ុន្មានថ្ងៃនេះមានសារព័ត៌មានបានចុះផ្សាយដែលបានប្រេីរូបនិងឈ្មោះរបស់នាងខ្ញុំ ទៅហ្នឹងរឿងរ៉ាវ របស់លោកស្រី ស៑ួន វ៉ាន់នី ដែលជាអតិតអគ្គនាយការបស់ផលិតកម្ម រស្មីស្ទឹងសង្កែ ទាក់ទងនឹងរឿងរាវនេះនាងខ្ញុំសូមជម្រាប់ប្រាប់ថា... កាលពីពេលនោះគាត់( លោកស្រី ស៑ួន វ៉ាន់នី )ពិតជាបានcall មកអញ្ជេីញនាងខ្ញុំឲ្យទៅចូលរួមពិធីខួបកំណេីតរបស់គាត់ នាងខ្ញុំពិតជាមានកិត្តិយសនឹងសប្បាយចិត្ត ប៉ុន្តែនាងខ្ញុំក៏បានធ្វើការសុំទោសគាត់ហេីយបានជម្រាប់ថាថ្ងៃខួបកំណើតរបស់គាត់ត្រូវហ្នឹងថ្ងៃអាទិត្យទី២០ ខែ១១ ឆ្នាំ២០១៦ គឺជាថ្ងៃដែលនាងខ្ញុំជាប់កម្មវិធី Cambodian idol វគ្គ live show សប្តាហ៍ទី៤ គឺជាកម្មវិធីដែលមិនអាចអាក់ខានបាន ហេីយកម្មវិធីក៏មិនអាចលេីកពេលវេលាបានដោយសារតែនាងខ្ញុំនោះទេ ដែលបងប្អូនធ្លាប់បានដឹងនិងទស្សនាកន្លងមកហេីយដែលនេះគឺជាកាទទួលខុសត្រូវនិងជាការងាដែលមិនអាចលេីកថ្ងៃឬបោះបង់តួនាទីបានឡើយ..។ ពេលនេះនាងខ្ញុំពិតជាសោកស្តាយនិងហួសចិត្តណាស់ដែលមានរឿងបែបនេះកេីតឡេីង មានរឿងខ្លះមិនគួរកេីតបែរជាមនុស្សប្រឹងបង្កេីតឡេីង»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា