ភ្នំពេញ៖ បន្ទាប់ពីធ្លាយរឿងអាក់អន់ស្រពន់ចិត្តរបស់អ្នកស្រី ស៊ួរ វ៉ាន់នី អតីតម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ (RSK) ទៅនឹងកំពូលតារាចម្រៀងនៅក្នុងប្រទេសយើងបច្ចុប្បន្នដូចជា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភាជាដើម ព្រមជាមួយនឹងលោក យឹម តាស្រង់ អ្នកនិពន្ធទំនុកចម្រៀង និងបទភ្លេងថ្មីប្រចាំនៅផលិតកម្មថោនផងដែរនោះ កាលពីម្សិលមិញកវីនិពន្ធទំនុកច្រៀងរូបនេះ ក៏បានបង្ហោះនៅក្នុងហ្វេសប៊ុករបស់លោក និយាយរឿងការខកខាន មិនបានទៅចូលរួមនៅថ្ងៃកំណើតរបស់ស៊ួរ វ៉ាន់នី ម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែភ្លាមៗដែរ។

ដោយនៅក្នុងនោះលោក យឹម តាស្រង់ បានសរសេររៀបរាប់ នៅក្នុងហ្វេសប៊ុករបស់លោកទៅកាន់អ្នកស្រី ស៊ួរ វ៉ាន់នី ដែលជាអ្នកមាន គុណខំបណ្តុះបណ្តាលលោក តាំងពីមុនមក ដោយជ្រកក្រោមទ្រនំ ផលិតកម្មរស្មីស្ទឹងសង្កែ យ៉ាងដូច្នេះថា៖ 

«ឃើញពត៏មាននេះ ខ្ញុំគ្មានអារម្មណ៍អាក់អន់ស្រពន់ចិត្តនិងគាត់ឡើយ ព្រោះខ្ញុំដឹងគោលបំណងគាត់ គឺអ្នកមីងចង់ឃើញកូនចៅចាស់ៗបានជួបជុំគ្នាទំាងអស់នៅខេត្តបាត់ដំបងថ្ងៃនោះ ។ ប៉ុន្តែជាធម្មតាភារះកិច្ចជាបុគ្គលិកធ្វើការអោយក្រុមហ៊ុនដោយទទួលមកវិញនូវប្រាក់ខែ ពិតណាស់!ត្រូវមានទំនួលខុសត្រូវច្បាស់លាស់ចំពោះការងារ ដែលចំបាច់ចំពោះមុខ ខ្ញុំជឿថាអ្នកដែលធ្វើការក្រុមហ៊ុនយល់ច្បាស់ចំនុចនេះដែលអ្នកកំពុងអាន។ ហើយមុនថ្ងៃកម្មវិធីចាប់ផ្តើមគាត់ក៏បាន Call អោយខ្ញុំជួយបញ្ចេញយោបល់ដែរចំពោះការហៅកូនចៅចាស់ៗដែលបច្ចុប្បន្នកំពុងតែជាតារាចម្រៀងកំពូលៗ ថាតើគួរហៅឬក៏អត់? ខ្ញុំក៏ផ្តល់យោបល់ទៅវិញ គឺពុំគួរហៅតារាចម្រៀងកំពូលៗទំាងនោះឡើយ ពីព្រោះបើគាត់មិនបានទៅនំាតែមីងខឹង(ខ្ញុំដឹងចិត្តគាត់)ហើយម្យ៉ាងទៀតក៏ពិបាកបន្ទោសពួកគាត់ទំាងនោះដែរ ព្រោះការងារពួកគាត់ប្រហែលទទួលច្រើន បើចំថ្ងៃខ្លះពួកគាត់ទំនេរពួកគាត់និងទៅ តែបើចំថ្ងៃរវល់គឺច្បាស់មិនបានទៅដូចគ្នា។ ជាចុងក្រោយសូមជូនពរអ្នកមីង និងលោកពូសុខភាពល្អ រកស៊ីមានបាន និងក្រុមគ្រួសារកូនចៅជួបតែក្តីសុខចម្រើន។ ពីយឹម តាស្រង់»។

សារខាងលើនេះ គឺជាអារម្មណ៍ពិត ដែលលោក យឹម តាស្រង់បានបង្ហាញចេញមក។ តាមការរៀបរាប់បានបង្ហាញថាលោក គឺជាមនុស្សម្នាក់ ដែលមានការគោរព និងមានទំនួលខុសត្រូវរបស់ខ្លួន ក្នុងមានជាអ្នកនិពន្ធបទទំនុកច្រៀង ឱ្យអ្នកចម្រៀងនៅក្នុងផលិតកម្មថោនយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏រឿងអាក់អន់ចិត្ត ដែលអ្នកស្រី ស៊ួរ វ៉ាន់នី ម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ ជាមួយនឹងលោក គឺបានកើតឡើងរួចទៅហើយដែរ។ មកដល់ពេលនេះ ក៏នៅមិនទាន់បានដឹងពី ប្រតិកម្មរបស់អ្នកស្រី ស៊ួរ វ៉ាន់នី ឆ្លើយតបមកវិញយ៉ាងណាដែរ។ ចំណែកឯកញ្ញា ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភា វិញក៏នៅតែស្ងាត់នៅឡើយដែរ អំពីរឿងនេះ។

គួរបញ្ជាក់ផងដែរថា អ្នកស្រី ស៊ួរ វ៉ាន់នី ម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ កាលពីថ្ងៃទី២០វិច្ឆិកាថ្មីៗនេះ បានប្រារព្ធធ្វើពិធីបុណ្យខួបកំណើត របស់ខ្លួននៅខេត្តបាត់ដំបង។ ដោយគាត់បានអញ្ជើញ កំពូលតារាចម្រៀងល្បីៗ និងអ្នកនិពន្ធមួយចំនួនមកចូលរួម ប៉ុន្តែដល់ថ្ងៃពិធីគេឃើញមានតែ កញ្ញា សុគន្ធ នីសា លោក សាន ផានិត លោក ឈឿន ឧត្តម កញ្ញា នី មុន្នីនាថ និង លោក អេនឌី ជាដើមប៉ុណ្ណោះទៅចូលរួម។ រីឯ កញ្ញា មាស សុខសោភា កញ្ញា ឱក សុគន្ធកញ្ញា លោក យឹម តាស្រង់ជាដើម ដែលដើមឡើយ ពួកគេកើតចេញដំបូង ពីទ្រនំផលិតកម្ម រស្មី ស្ទឹងសង្កែ របស់លោកស្រីផងដែរ ប៉ុន្តែបែរជាមិនឃើញវត្តមានរបស់ពួកគេ នៅក្នុងពិធីរបស់លោកស្រីទៅវិញ ថែមទាំងពួកគេមិនបានខលមកប្រាប់ សូម្បីតែមួយម៉ាត់ទៀត ដែលជាហេតុធ្វើឱ្យអ្នកស្រីខកចិត្តជាខ្លាំង៕

​លោក យឹម តាស្រង់ និងកញ្ញា មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា