ភ្នំពេញ៖ អ្នកនាង ម៉ុង ម៉ូលីនណា ដែលជាប្អូនស្រីរបស់តារាចម្រៀង លោក ម៉ុង ម៉ានិត ដែលមានមុខមាត់ស្រស់ស្អាត និងទឹកដមសម្លេងពិរោះ  ក៏ជាតារាចម្រៀងមួយរូបផងដែរ តែអ្នកនាងមិនបានចូល ប្រឡូកសិល្បៈឲ្យស៊ីជម្រៅ ដូចជាបងប្រុសនាងនោះទេ គ្រាន់តែរូបនាង ចូលចិត្តបង្ហើរសំនៀង តាមបណ្តាញសង្គមតែប៉ុណ្ណោះ។

យ៉ាងណាមិញ ទោះជាអ្នកនាង ម៉ុង ម៉ូលីនណា មិនបានចូលក្នុងវិស័យសិល្បៈខ្លាំងក្លា ដូចបងប្រុសនាងក្ដី តែរូបនាងក៏បានសាងមិត្ដភាព នឹងអ្នកសិល្បៈមួយចំនួនតូចផងដែរ។ តួយ៉ាងនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង កាលពីម្សិលមិញ ដែលប្រារព្ធឡើងនៅសណ្ឋាគារ Himawari ក៏ឃើញមានវត្ដមាន ពិធីករដ៏មានប្រជាប្រិយភាពប្រចាំនៅស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ និងរាជនីក្រម៉ា កញ្ញា មាន សូនីតា ចូលរួមផងដែរ។

គួរបញ្ជាក់ថា មុនថ្ងៃអាពាហ៍ពិពាហ៍ អ្នកនាង ម៉ុង ម៉ូលីនណា ក៏បានបង្ហើរសំនៀងមួយបទ ជូនដល់អនាគតស្វាមី ដែលមានចំណងជើងថា «មនុស្សចុងក្រោយ» ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គម នាំគ្នារំជួលចិត្ដ និងអន្លង់អន្លោចទៅតាមបទនោះជាខ្លាំង។

សម្រាប់បទនេះផ្ទាល់ បានរៀបរាប់ពីអារម្មណ៍របស់នាងដែរថា នាងមិនដែលបើកបេះដូងសំរាប់ ទទួលនរណានោះឡើយ ដោយខ្លាចការខូចចិត្ត និងបានមើលរំលង រួមទាំងកាយវិការឆ្គាំឆ្គង ក៏ចុងក្រោយនៅមានឃុន សុមង្គល (ស្វាមីនាង) និងអរគុណគ្រប់យ៉ាងដែល ឃុន សុមង្គលមិនគេចទៅណា ហើយនៅចាំមើលថែរក្សារហូតមក។

តោះចង់ដឹងថាក្នុងបទចំរៀងមួយនេះ បានសំដែងអ្វីខ្លះពីអារម្មណ៍របស់នាងចំពោះស្វាមី សូមស្តាប់ជាមួយនឹងឃ្លីបវីដេអូ ខាងក្រោមនេះដូចតទៅ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត