កណ្ដាល ៖ បុរសម្នាក់ ចំជាមិនខ្លាចរកាដែក មែនឃើញប្រពន្ធគេហំ ប៉ងរួមភេទ ខណៈនាងដេក លង់លក់ ព្រឹកឡើងនាងប្ដឹង ឱ្យនគរបាលត្រូវនគរ បាលឃាត់ខ្លួន ហេតុការណ៍ ឃាត់ខ្លួនជនសង្ស័យខាង លើកើតឡើង កាលពីវេលាម៉ោង១២និង២០នាទី យប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅភូមិ ព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល។

ប្រភពព័ត៌មាន ពីនគរបាលស្រុកស្អាង បានឱ្យ ដឹងថា ជនរងគ្រោះមាន ឈ្មោះ ហេង នាង ភេទ ស្រី អាយុ ២៦ឆ្នាំ មានមុខ របរជាកសិករ រស់នៅ ក្នុងភូមិ-ឃុំកើតហេតុ មានប្ដីមានកូន២។ ចំណែក ឯកជនសង្ស័យវិញ មានឈ្មោះ ផាន់ ហេង ភេទ ប្រុស អាយុ ៣២ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅ ក្នុងភូមិ-ឃុំកើតហេតុ ជាមួយនឹងជនរងគ្រោះដែរ មានប្រពន្ធមានកូន ត្រូវ នគរបាលឃាត់ខ្លួនក្រោយ ពេលកើតហេតុបានមួយយប់ ។

ប្រភពព័ត៌មាន បានបន្ដទៀតថា ការឃាត់ខ្លួន ជនសង្ស័យខាងលើនេះ គឺធ្វើទៅតាមពាក្យបណ្ដឹង របស់ជនរងគ្រោះប្ដឹង ចោទ ប្រកាន់ជនសង្ស័យបាន ធ្វើសកម្មភាព ទៅលូកអង្អែលភ្លៅ របស់នាងប៉ងរំលោភ ពេលនាងកំពុងតែដេកលង់លក់ តែពុំបាន សម្រេចទេ ដោយសារតែនាងដឹងខ្លួនទាន់ ។

ប្រភពព័ត៌មាន បានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកលង់លក់ជាមួយនឹង កូនៗទាំងពីររបស់គេ រីឯប្ដីរបស់ជនរងគ្រោះមិន នៅ ពេលនោះជនសង្ស័យ បានលបលួចចូលទៅ ក្នុងមុងរបស់នាង ហើយបានលូករាវស្ទាប់អង្អែល ភ្លៅ បំរុងចាប់រំលោភ តែត្រូវនាងភ្ញាក់ទាន់ ហើយស្រែក ជនសង្ស័យក៏បានគេចខ្លួន ទៅផ្ទះវិញបាត់ លុះ ព្រឹកឡើង ទើបជន រងគ្រាះ មកដាក់ពាក្យបណ្ដឹង ឱ្យ នគរបាលឃាត់ខ្លួនតែម្ដងទៅ។

បើយោងតាមសំដី របស់ជនរងសង្ស័យវិញ បាន ឆ្លើយថា ការធ្វើទង្វើរបៀបនេះ គឺដោយសារតែរូប គេស្រវឹងទឹកត្នោតជូរ គឺផឹកជាមួយគ្នីគ្នាគេ ៤-៥ នាក់ផ្សេងទៀត អស់ចំនួន ៥០លីត្រ លុះពេលគេ ផឹកស្រវឹង នឹកចង់រួមភេទ តែប្រពន្ធមិននៅផ្ទះ ដោយជាប់រវល់ ទៅបុណ្យម្ដាយក្មេក របស់គេនៅ ឯខេត្ដកំពត ហើយដោយសារតែនាងម្នាក់ នៅក្បែរ ផ្ទះរបស់គេហំពេក ក៏នឹកភ្នក លុះយប់ជ្រៅបន្ដិចគេ ក៏លបចូលទៅក្នុងមុងនាង រួចក៏លូកអង្អែល ភ្លៅរបស់នាង ក្នុងបំណងចង់រួមភេទ តែពេលនាង ភ្ញាក់ ស្រាប់តែស្រែកឡូឡា រូបគេក៏ត្រឡប់ទៅផ្ទះវិញ រហូតដល់ព្រឹកឡើងថ្ងៃត្រង់ នគរបាលក៏ឃាត់ ខ្លួនគេតែម្ដងទៅ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]