ភ្នំពេញ៖ កម្មវិធី Killer Karaoke Cambodia ជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិមួយ ដែលតំរូវឲ្យបេក្ខជនទាំងអស់ បន្តច្រៀងរហូត ទោះជាមានឧបសគ្គអ្វីក៏ដោយ ដែលត្រូវបានស្ថានីយទូរទស្សន៍ហង្សមាស បានទិញសិទ្ធិយកមកចាក់ផ្សាយ ហើយកម្មវិធីបានដំណើរការរហូតមកដល់រដូវកាលទី២ ដែលមានតារាកិត្តិយសជាច្រើន បានចូលរួមលេងកំសាន្ត។

ជាមួយគ្នានេះដែរ តារាចំរៀងដែលមានទឹកដមសំនៀងផ្អែមស្រទន់ នី រតនា ដែលជាបេក្ខជនជ័យលាភីលេខមួយក្នុងកម្មវិធី Cambodia Idol ក្នុងរដូវកាលទីមួយ ក៏ចូលរួមប្រកួត ប្រជែងក្នុងកម្មវិធី Killer Karaoke Cambodia នេះដែរ។ យ៉ាងណាមិញលោកធ្លាប់តែច្រៀងក្នុងកម្មវិធី ដោយមិនមានការរំខានពីវត្ថុជុំវិញខ្លួន តែពេលនេះលោកត្រូវប្រឈរមុខ នឹងការច្រៀងដោយយោលទោងពីលើ ដាក់ចុះក្នុងទឹកជាមួយសត្វជាច្រើនប្រភេទផ្សេងៗគ្នាបានធ្វើអោយ នី រតនាមានអារម្មណ៏ភ័យជាខ្លាំងរហូត ច្រៀងមិនបាន និងបានធ្វើអោយទស្សនិកជនទាំងអស់ ផ្ទុះសំណើចជាខ្លាំងពីកាយវិការភ័យរន្ធត់របស់លោក។

ចង់ដឹងពីកាយការភ័យរន្ធត់ និងគួរអោយអស់សំណើចរបស់ នី រតនា យ៉ាងណានោះសូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖    

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ថា នាពេលកន្លងមកធ្លាប់ មានអ្នកសិល្បៈជើងចាស់មួយចំនួន បានធ្វើការរិះគន់ចំៗទៅលើ តារាប្រុសស្រីជំនាន់ក្រោយ ដែលរះលើវិថីសិល្បៈតែងតែ បញ្ចេញអាកប្បកិរិយា ក្រអើតក្រទម វាយឫកខ្ពស់ កប់ពពក មិនផ្តល់តម្លៃឲ្យអ្នកសិល្បៈជើងចាស់ឡើយ ។ ដោយឡែកតារាចម្រៀង សំឡេងផ្អែមស្រទន់ ទម្រង់មុខមានមន្តស្នេហ៍ លោក នី រតនា ក្រោយពីបានជាប់ជ័យលាភី ទទួលបានពានរង្វាន់ និងប្រាក់១០០លានរៀល ក្នុងកម្មវិធី « Cambodian idol» រួចមក ។ គេសង្កេតឃើញ តារាប្រុសវ័យ២១ឆ្នាំរូបនេះ ទទួលបានការកោតសរសើរ ពីសំណាក់ ទស្សនិកជននិងអ្នកសិល្បៈ ទៅលើអត្តចរិករបស់លោកថា ដឹងខ្ពស់ទាបចេះអោនលំទោន ទៅលើអ្នកសិល្បៈរៀមច្បង និងតែងតែបង្ហាញស្នាមញញឹមជាប់ជានិច្ច នៅពេលបានជួបអ្នកសិល្បៈ ក៏ដូចជាទស្សនិកជន។

បើតាមប្រភពពី អ្នកសិល្បៈមួយចំនួន ដែលបានស្គាល់ម្ចាស់ជ័យលាភី « Cambodian idol» លោក នី រតនា មុនពេលដែលលោក នៅជាបេក្ខជន និងរហូតមកដល់ពេលនេះ ក្លាយជាម្ចាស់ជ័យលាភី គឺអត្តចរិតភាពរួសរាយ រាក់ទាក់ការលើកដៃសំពះ គោរពរៀមច្បង គឺនៅតែមានជាប់ សម្រាប់តារាចម្រៀងចំណូលថ្មី ប្រចាំផលិតកម្មហង្សមាស លោក នី រតនា មិនដែលប្រែប្រួលទេ បើទោះជាពេលនេះ លោកបានប្រែក្លាយខ្លួន មកជាម្ចាស់ជ័យលាភីហើយក៏ដោយ ។

តាមប្រភពដដែលបាន ប្រាប់ឲ្យដឹងទៀតថា តាមរយៈកាយវិការរបស់ តារាចម្រៀង លោក នី រតនា នេះគឺជាគំរូល្អ សម្រាប់អ្នកសិល្បៈ ជំនាន់ក្រោយ យកធ្វើជាគំរូ ដូចពាក្យចាស់លោកពោលថា «អោនដាក់គ្រាប់ ងើយស្កក» ជាដើម។ ហើយមួយទៀតសង្ឃឹមថា តារាចម្រៀងរូបនេះ នឹងរក្សាអត្តចរិតឫកពាបែបនេះតទៅ កុំពេលដែលខ្លួនល្បីហើយវាយឫក ភ្លេចដើមកំណើតឲ្យសោះ ព្រោះវាគ្មានអ្វីចំណេញនោះទេ ម្យ៉ាងកាល ដែលយើងវាយឫក តម្កើងខ្លួនខ្ពស់ហួសមាឌនោះ វាអាចធ្វើឲ្យយើងធ្លាក់ចុះដុនដាប់វិញ នៅថ្ងៃណាមួយជាក់ជាមិនខាននោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា