ភ្នំពេញៈ អតីត Freshie Girl លេខ១ ជំនាន់ទី១២ កញ្ញា ស៊ីន យូប៊ីន មានបុរស​ខល​មក​ទាក់​ទង​សុំស្នេហ៍តាម​រយៈ​ទូស័ព្ទ​ ហើយគិតថា គឺ​មិន​មែន​ជា​បុរស​ល្អ​នោះ​ទេ បើ​សិន​ជា​បុរស​ម្នាក់​ហ្នឹង​ស្រឡាញ់​ពិត​មែន​ គួ​តែ​ចេញ​មុខ​មក​ឲ្យ​ប៉ា​ម៉ាក់​របស់​នាង​បាន​ឃើញ ។

តារា​សម្តែងស្រីស្រស់វ័យ​២២​ឆ្នាំ​ កញ្ញា ស៊ីន យូប៊ីន បានឲ្យដឹងថា នាង​គិត​ថា​បុរស​ ដែល​ខល​មក​ទាក់​ទង​នាង​តាម​រយៈ​ទូស័ព្ទ​គឺ​មិន​មែន​ជា​បុរស​ល្អ​នោះ​ទេ បើ​សិន​ជា​បុរស​ម្នាក់​ហ្នឹង​ស្រឡាញ់​នាង​ពិត​មែន​ គួ​តែ​ចេញ​មុខ​មក​ឲ្យ​ប៉ា​ម៉ាក់​របស់​នាង​បាន​ឃើញ​។ ទោះ​បី​ជា​បុរស​នោះ​ចេញ​មុខ​មក​ជួប​ប៉ា​ម៉ាក់​នាងក្តី ​តែ​នៅ​ពេលនេះ នាងសុំ​ពេល​វេលា​សម្រាប់​ការងារសិល្បៈ​សិន ។

ស្រីស្រស់ស្អាតរូបនេះបន្ថែមថា "តាម​ពិត​ទៅ​មាន​បុរស​អ្នក​មាន​ទាក់​ទង​ខ្ញុំ​មែន​ បើ​ខ្ញុំ​ឆ្លើយ​ថា​អត់​ក៏​គ្មាន​​អ្នក​ណា​ជឿ​ខ្ញុំ​ដែរ​បង បុរស​ម្នាក់​ហ្នឹង​គាត់​បាន​ព្យា​យាម​ទាក់​ទង​មក​ខ្ញុំ​តាម​រយៈ​ទូរ​ស័ព្ទ​ ប៉ុន្តែ​ខ្ញុំ​មិន​រវល់​ជា​មួយ​ទេ​បង​ ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​រត់​គេច​ដោយ​ផ្លាស់​ប្តូរ​លេខ​ទូរស័ព្ទ​បង​ បុរស​ដែល​ទាក់​ទង​មក​ហ្នឹង​ខ្ញុំ​អត់​ដឹង​ថា​គាត់​មាន​ប្រពន្ធ​ឬ​អត់​ទេ​បង​"។

សូមរំលឹកថា បន្ទាប់ពីទទួលបាន ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី Freshie Girl & Boy ជំនាន់ទី១២ រួចមក កញ្ញា ស៊ីន យូប៊ីន ត្រូវបានមហាជនទូទៅសង្កេតឃើញថា មិនសូវឃើញវត្តមាន របស់នាង នៅក្នុងកម្មវិធីធំៗក្នុង វិស័យ សិល្បៈឡើយ ។ មិនតែប៉ុណ្ណោះ ក៏កម្រនឹងបានឃើញ វត្តមាន របស់នាងបង្ហាញនៅក្នុងកម្មវិធី លើកញ្ចក់ ទូរទស្សន៍ ផងដែរ ។ ប៉ុន្តែមួយរយៈចុងក្រោយនេះកញ្ញាដូចជាមមាញឹកទាំងការថតស្ប៉ត ពិធីការិនី​​ និងសម្តែងរឿងមួយចំនួន​៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន