អាហារូបត្ថម្ភសម្រាប់ជីវិតពីរនាក់ពិតជាចាំបាច់ខ្លាំងណាស់ ក្នុងអំឡុងពេលមានផ្ទៃពោះ។ សូមចងចាំថាអ្វីដែលអ្នកទទួលទានប្រចាំថ្ងៃ នឹងផ្ដល់អត្ថប្រយោជន៍ចំពោះអ្នក និងទារកក្នុងផ្ទៃរបស់អ្នក ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

អាហារូបត្ថម្ភល្អមានន័យថា ជារបបអាហារ ដែលសម្បូរសារធាតុចិញ្ចឹមចម្រុះក្នុងបរិមាណដ៏ត្រឹមត្រូវ ដើម្បីធានាថាអ្នកទទួលបាន សារធាតុចិញ្ចឹមសំខាន់ៗគ្រប់គ្រាន់។ នៅពេលដែលអ្នកទទួលទាន សារធាតុចិញ្ចឹមមិនត្រឹមត្រូវ អាចបណ្ដាលឲ្យសុខភាពចុះទន់ខ្សោយ និងបង្កបញ្ហាស្មុគស្មាញដែលអាចបង្កផលប៉ះពាល់ដល់ម្ដាយ និងទារកក្នុងផ្ទៃដូចជា៖

- សម្រាលកូនមុនខែ

- ទារកកើតមិនគ្រប់ទម្ងន់

- កំណើនអត្រាមិនប្រក្រតីភាពពីកំណើត

- ជំងឺបម្រុងក្រឡាភ្លើង

- ជំងឺពុកឆ្អឹង

ឥទ្ធិពលកាល់ស្យូម

បច្ចុប្បន្នដូចលោកអ្នកដឹងស្រាប់ហើយថា កាល់ស្យូម គឺជាប្រភពសារធាតុចិញ្ចឹមដ៏សំខាន់មួយ ដែលត្រូវតែយកចិត្តទុកដាក់ជាពិសេស។ ទាំងរូបអ្នកផ្ទាល់ និងទារកក្នុងផ្ទៃសុទ្ធតែត្រូវការសារធាតុខនិកនេះ ដើម្បីជួយឲ្យឆ្អឹងលូតលាស់រឹងមាំ។ វាមិនត្រឹមតែការពារពីជំងឺពុកឆ្អឹង ដែលជាកត្តាបង្កឲ្យឆ្អឹងផុយស្រួយ និងបញ្ហាឆ្អឹងផ្សេងៗនោះទេ ប៉ុន្តែវាក៏មានប្រយោជន៍ចំពោះប្រព័ន្ធសរសៃប្រសាទ សាច់ដុំ និងចរន្តឈាមផងដែរ។ 

ជាក់ស្ដែង អង្គការសុខភាពពិភពលោក (WHO) បានណែនាំថា កាលណាទទួលទានរបបមាន ជាតិកាល់ស្យូមតិចពេក អាចស្វែងរកផលិតផលកាល់ស្យូមបន្ថែមដែលជាកត្តាសំខាន់សម្រាប់ថែរក្សាគភ៌ ក្នុងការទប់ស្កាត់ជំងឺបម្រុងក្រឡាភ្លើង (សម្ពាធឈាមខ្ពស់ និងការរកឃើញជាតិសាច់ ក្នុងទឹកនោមក្នុងអំឡុងពេលមានផ្ទៃពោះ)។

អ្នកអាចទទួលបានរបបកាល់ស្យូមប្រចាំថ្ងៃគ្រប់គ្រាន់ ពីប្រភេទអាហារផលិតពីទឹកដោះដូចជា ទឹកដោះគោ យ៉ាអ៊ួ និងឈីស។ បន្លែបៃតងចាស់ដូចជា ផ្កាស្ពៃខៀវ (ប្រូខូលី) និងមើមស្ពៃ ប្រភេទសាច់ត្រីដូចជាត្រីសាឌីន និងធូណា គ្រាប់ធញ្ញជាតិ និងសណ្ដែកដូចជាអាល់ម៉ុន និងសណ្ដែកហូឡាន់តាវក៏ជាប្រភពនៃកាល់ស្យូមខ្ពស់ផងដែរ។ ក្រៅពីនេះក៏មានទឹកផ្លែឈើ របបអាហារពេលព្រឹកមានគ្រាប់ធញ្ញជាតិ និងនំប៉័ងជាដើម ក៏សម្បូរជាតិកាល់ស្យូមផងដែរ។

ទទួលបានរបបតម្រូវការកាល់ស្យូមប្រចាំថ្ងៃគ្រប់គ្រាន់តាមរយៈការប្រើប្រាស់កាល់ស្យូមអំពូល

ការទទួលជីវជាតិកាល់ស្យូមឲ្យគ្រប់គ្រាន់មើល ទៅមានភាពងាយស្រួលណាស់ ប៉ុន្តែជាជាក់ស្ដែងមនុស្ស មួយចំនួននៅតែទទួលទានជីវជាតិកាល់ស្យូម ប្រចាំថ្ងៃមិនបានគ្រប់គ្រាន់ពីអាហារប្រចាំថ្ងៃ។ បញ្ហានេះអាចបណ្ដាលមក ពីកត្តាផ្សេងៗដូចជាការមានប្រតិកម្មជាមួយស្ករទឹកដោះឡាក់តូស និងមានបញ្ហាជំងឺ ប្រដាប់រំលាយអាហារជាដើម។

ដូច្នេះទើបតម្រូវឲ្យញុំាប្រភេទអាហារជំនួយបន្ថែម ដែលមានជាតិកាល់ស្យូមដូចកាល់ស្យូមអំពូល។ តាមសេចក្ដីប្រកាសរបស់ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការផ្ដល់កាល់ស្យូមបំពេញបន្ថែម ជួយបំពេញតម្រូវការកាល់ស្យូមឲ្យប្រសើរឡើង និងកាត់បន្ថយហានិភ័យលើសសម្ពាធឈាម (សម្ពាធឈាមខ្ពស់) ក្នុងអំឡុងពេលមានផ្ទៃពោះ។ 

ប្រភព៖  Who.int

តើជំនួយកាល់ស្យូមអំពូលសក្ដិសមសម្រាប់អ្នកដែរឬទេ?

កត្តាដែលធ្វើឲ្យអ្នកបឺតស្រូបកាល់ស្យូមមិនបានល្អ៖

• មានប្រតិកម្មជាមួយស្ករទឹកដោះឡាក់តូស

• កើតជំងឺពុកឆ្អឹង

• ទទួលទានប្រូតេអ៊ីន និងសូដ្យូមច្រើនលើសកម្រិត (កត្តានេះអាចបណ្ដាលឲ្យតម្រងនោមបញ្ចេញជាតិកាល់ស្យូមច្រើនតាមទឹកនោម)

• មានជំងឺពោះវៀន ឬ ប្រដាប់រំលាយអាហារ ឧទា. ជំងឺរលាកពោះវៀន ឬ ជំងឺរលាកពោះវៀនតូចដោយសារជាតិគ្លូថិន (gluten) ដែលកាត់បន្ថយសមត្ថភាពស្រូបយកជាតិកាល់ស្យូមរបស់រាងកាយអ្នក។ 

ប្រភព៖ Mayoclinic

ជ្រើសយកជំនួយកាល់ស្យូមបន្ថែមដែលសក្ដិសមសម្រាប់អ្នក

នៅពេលជ្រើសរើសជំនួយកាល់ស្យូមបន្ថែម អ្នកត្រូវប្រាកដថា អ្នកបានជាវផលិតផលជំនួយកាល់ស្យូម ត្រឹមត្រូវក្នុងចំនួនសមស្រប។ សូមពិចារណាលើចំណុចខាងក្រោម៖

• ជ្រើសរើសរបបអាហារ ឬផលិតផលដែលមានកាល់ស្យូមខ្ពស់

• បរិមាណ និងការស្រូបយក៖ សូមពិនិត្យស្លាកសញ្ញា ដើម្បីកំណត់បរិមាណកាល់ស្យូម ដែលត្រូវទទួលទានម្ដង។ សូមចងចាំថាប្រសិន បើអ្នកត្រូវការជំនួយកាល់ស្យូមបន្ថែម គប្បីប្រឹក្សាជាមួយគ្រូពេទ្យ។

សូមសាកសួរអំពីប្រតិកម្មផ្សេង ដែលអាចកើតមានប្រភេទជំនួយកាល់ស្យូម ដែលមានប្រសិទ្ធភាពសម្រាប់អ្នក និងព័ត៌មានផ្សេងៗទៀត ដែលគួរឲ្យទុកចិត្តមុននឹងសម្រេចចិត្តប្រើប្រាស់។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]