អង់គ្លេស៖ បង្ហាញខ្លួនក្នុងទីលានចំនួន៧១០ប្រកួត ឲ្យក្លិបហង្សក្រហម Liverpool និង ១១៤ប្រកួត ឲ្យក្រុមជម្រើសជាតិអង់គ្លេស ខ្សែបម្រើឆ្នើម Steven Gerrard បានប្រកាសខ្លួនចូលនិវត្តន៍ពីអាជីពបាល់ទាត់ជាផ្លូវការហើយ កាលពីយប់ម្សិលមិញនេះ។

ពាក់ព័ន្ធនឹងការប្រកាសចូលនិវត្តន៍នេះ Gerrard បានថ្លែងឲ្យដឹងថា «រហូតមកទល់ពេលនេះ ខ្ញុំបានឆ្លងកាត់រឿងដ៏អស្ចា្យជាច្រើនក្នុងអាជីពបាល់ទាត់ ហើយខ្ញុំចង់អរគុណទៅក្លិប Liverpool ក្រុមជម្រើសជាតិអង់គ្លេស និងក្លិប LA Galaxy ដែលបានផ្តល់ឱកាសឲ្យខ្ញុំនៅក្នុងអាជីពមួយនេះ»

Gerrard បានបន្តទៀតថា «ជាពិសេសនោះ ខ្ញុំពិតជាមានសំណាងណាស់ដែលបានលេងឲ្យក្លិប Liverpool តាំងពីខ្ញុំនៅតូច ហើយបង្ហាញខ្លួនក្នុងទីលានរហូតដល់ជាង៧០០ប្រកួត ជាមួយក្លិបនេះ មិនតែប៉ុណ្ណោះ ត្រូវបានក្លិបតែងតាំងជា ប្រធានក្រុមដ៏យូរជាងគេទៀតផង ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ អ្វីដែលចងចាំមិនភ្លេចនោះ គឺការទទួលបានជ័យជំនះ នៃពានរង្វាន់ទ្វីបអឺរ៉ុបជាមួយ Liverpool កាលពីឆ្នាំ២០០៥ នៅទីក្រុង Istanbul ប្រទេសទួរគី ហើយបាននាំមហាកិត្តិយស មកកាន់កីឡដ្ឋាន Anfield ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់មឺុននាក់ » ។ 

យោងតាមប្រភពព័ត៌មានកីឡា Skysports បានឲ្យដឹងថា បន្ទាប់ពីប្រកាសចាកចេញពីក្លិបនៅអាមេរិក LA Galaxy រួចហើយនោះ បច្ចុប្បន្នអតីតប្រធានក្រុមហង្សក្រហមរូបនេះ កំពុងពិចារណាលើការសម្រេចចិត្ត ជាមួយនឹងអាជីពថ្មីផ្សេងទៀត ដែលថ្មីៗនេះ Gerrard ត្រូវបានគេទាក់ទងឲ្យទៅធ្វើជាគ្រូបង្វឹករបស់ក្រុម MK Dons ដែលលេងនៅក្នុងលីកទី២ របស់ប្រទេសអង់គ្លេស។

គួរបញ្ជាក់ផងដែរថា ឆ្លងកាត់អាជីពជាកីឡាករបាល់ទាត់អស់រយៈពេល១៩ឆ្នាំ Steven Gerrard ទទួលបាននូវពានរង្វាន់ ក៏ដូចជាបានសាងនូវស្នាដៃជាច្រើន ក្នុងនោះមានដូចជា៖

កម្រងរូបភាពផ្សេងៗរបស់ កីឡាករ Steven Gerrard៖

ប្រភព៖ Skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]