អ្នកចាត់ការទូទៅក្រុមបាល់ទាត់កូនខ្មែរអេហ្វស៊ី លោក ហៃ ឡេង បានលើកឡើងពីក្ដីរំពឹងតិចតួចរបស់ក្រុមខ្លួន ចំពោះជំនួបទល់ នឹងក្រុមល្បី វិកតូរី ក្នុងព្រឹត្តិការណ៍បាល់ទាត់ពាក់កណ្ដាលអាជីព KMH CHAMPIONS LEAGUE នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

លោក ហៃ ឡេង ពន្យល់ថា ក្នុងការប្រកួតនេះក្រុមលោក ពុំរំពឹងច្រើនឡើយថានឹងអាចយកបាន ៣ពិន្ទុពីវិកតូរី ដ្បិតបានដឹងច្បាស់ថា វិកតូរី ជាក្រុមប្រជុំដោយកីឡាករឆ្នើមៗ មានពិសោធន៍លេងក្រាស់ក្រែល ព្រមទាំងមានកីឡាករបរទេសចូលរួមទៀតផង។

បែបណាក្តី អ្នកចាត់ការដដែលអះអាងថា ទោះពុំរំពឹងយកឈ្នះ លើគូប្រជែង ក៏ក្រុមរបស់ខ្លួនពុំបណ្ដោយឲ្យ វិកតូរី ធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្តឡើយ ពោលពុំថ្លោះធ្លោយចាញ់ច្រើនគ្រាប់ច្រើនពេកនោះទេ។ លោកបញ្ជាក់ថា កីឡាករគ្រប់គ្នាក្នុងក្រុមសុទ្ធតែបានតាំងចិត្តខិតខំអស់ពីសមត្ថភាពរៀងៗខ្លួន ហើយប្រឹងស្រូបយកបទពិសោធថ្មីៗ ដើម្បីពង្រឹងក្រុមគុណភាពក្រុមទៅថ្ងៃក្រោយ។

គួរដឹងដែរថា ក្នុងប្រកួតដំបូងប្រចាំពូល E កូនខ្មែរអេហ្វស៊ី ប្រកួតស្មើ ២-២ ទល់នឹង SIS STEEL ខណៈ វិកតូរី ចាញ់ក្រុម Rolling FC ប្រផុតប្រផើយ ៣-៤។

ជំនួបដ៏ជក់ចិត្តរវាង កូនខ្មែរ និង វិកតូរី ក្នុងពានរង្វាន់ KHM CHAMPIONS LEAGUE នាថ្ងៃសៅរ៍សប្ដាហ៍នេះ នឹងមានផ្សាយផ្ទាល់នៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីម៉ោង ៤:០០-៦:០០ល្ងាច។

ជំនួបដ៏ជក់ចិត្តរវាង កូនខ្មែរ និង វិកតូរី ក្នុងពានរង្វាន់ KHM CHAMPIONS LEAGUE នាថ្ងៃសៅរ៍សប្ដាហ៍នេះ នឹងមានផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីម៉ោង ៤:០០-៦:០០ល្ងាច។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]