ចិន៖ មានស្ត្រីម្នាក់ មានវ័យ៥០ឆ្នាំទៅហើយ តែបែរជារូបរាង និងសម្រស់របស់នាងវិញ ស៊ិចស៊ី និងស្រស់ស្អាតមិនគួរឲ្យជឿ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Ye Wen មកពីខេត្ត He Nan ប្រទសចិន។ ចំពោះរូបសម្រស់របស់អ្នកម្តាយរូបនេះ ត្រូវបានគេគិតថា មិនសាកសមនឹងអាយុ៥០ឆ្នាំនោះទេ សមនឹង វ័យ២០ឆ្នាំ ច្រើនជាង។  

ក្នុងនោះដែរ នាង Ye Wen ចាប់ផ្តើមស្រលាញ់ ការហាត់ប្រាណ និងហែលទឹក ក្នុងវ័យ៣០ឆ្នាំ។ តែអ្វីដែលសំខាន់ នៅពេលនាង បានបង្ហោះរូបថត ជាមួយនឹងបុរសវ័យក្មេងម្នាក់ ត្រូវបានគេគិតខុសថា ជាមិត្តប្រុសរបស់នាង រឺស្វាមី។

ប៉ុន្តែទោះជាយ៉ាងណា ចំពោះរូបថតមួយសន្លឹកនោះ តាមពិត ជាកូនប្រុសរបស់នាងនោះទេ ដែលភាគច្រើនគេតែងច្រឡំថា ជាមិត្តស្រីរបស់កូនប្រុស៕

តោះមើលសម្រស់ អ្នកម្តាយវ័យក្មេងទាំងអស់គ្នា៖ 

ប្រភព៖lollipop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់ តារាស្រីតៃវ៉ាន់ វ័យ៤០ឆ្នាំ នាង Vivian Hsu ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបសម្រស់របស់នាងដែរ។

តារាស្រីជនជាតិ តៃវ៉ាន់ម្នាក់ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ជាមួយនឹងសម្រស់របស់នាង បន្ទាប់ពីបានដឹង អាយុពិត រួចមកដែលគ្រប់គ្នា តែងតែសរសើរពីសម្រស់ ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង មិនដាច់ពីមាត់ ជាមួយនឹងភាពក្មេងវ័យ មិនចេះចាស់នោះ។

តាមប្រភពព័ត៌មានបាន ឲ្យដឹងថា តារាស្រីម្នាក់នេះមាន ឈ្មោះ Vivian Hsu ដែលមានអាជីព ជាតារាចំរៀង, សម្ដែង និងជាតារាបង្ហាញម៉ូត ហើយនាពេលខាងមុខនេះ នាងនឹងឈានចូលវ័យ ៤០ឆ្នាំ ផងដែរ។ បន្ថែមឲ្យដឹងទៀតថា កាលពីប៉ុន្មានថ្ងៃមុននេះ នាងបានសរសេរបង្ហោះនៅលើ ហ្វេសប៊ុកថា «ខ្ញុំចាប់ផ្ដើមធ្វើការ តាំងពីអាយុ ១៤ឆ្នាំ ហើយអ្វីដែលខ្ញុំសោកស្ដាយខ្លាំងបំផុតនោះ គឺមិនសិក្សានៅសាកលវិទ្យាល័យ និងបញ្ចប់ការងារសង្គម ដោយាសារតែការងារនេះ បានផ្ដល់ចំនេះដឹងដល់ខ្ញុំ យ៉ាងច្រើន» ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ខែកុម្ភ: តារាស្រីរូបស្អាតម្នាក់នេះ បានចុះបញ្ជីអាពាហ៍ពិពាហ៍ ជាមួយនឹងពាណិជ្ជករសិង្ហបុរី និងបានប្រារព្ធពិធី អាពាហ៍ពិពាហ៍ របស់ពួកគេនៅលើកោះ បាលី កាលពីចុងខែមិថុនា ឆ្នាំមុន។

ជាមួយគ្នានេះ កាលពីថ្ងៃ ទី ១៩ មិនា ឆ្នាំ២០១៥ ជាថ្ងៃខួបកំណើតរបស់នាង ដែលចូលវ័យ ៤០ឆ្នាំ ប៉ុន្តែបើមើលពីសម្រស់របស់នាង ខាងក្រៅវិញ ពិតជាមិនគួរឲ្យជឿ ទាល់តែសោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]