ចិន៖ តារាសម្តែងស្រីវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា បន្ទាប់ពីបានឈានជើងចូលមកក្នុងសង្គមសិល្បៈ ជីវិតនាងហាក់ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយពព្រិចភ្នែក។ ជារឿយៗ បន្ទាប់ពីមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងពិភពសិល្បៈនេះ នាងក៏ល្បីថាជាតារាប្រជាប្រិយ មានភាពរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ និងជាពិសេស គឺនាងល្បី ខាងនាំគ្រួសារទៅដើរលេង កម្សាន្តនៅក្រៅប្រទេស ជួបជុំជាមួយគ្នាជាលក្ខណៈទ្រង់ទ្រាយធំៗតែម្តង។

ជាក់ស្តែងដោយកាលពីកំឡុងពេល នៅក្នុងឱកាសបុណ្យអុំទូកនៅឆ្នាំនេះកន្លងទៅ កញ្ញា ម៉ាក សែនសូនីតា បាននាំក្រុមគ្រួសាររបស់ខ្លួនទាំងអស់គ្នា ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសចិនទៀតហើយ យ៉ាងសប្បាយរីករាយគ្មានទុក្ខកង្វល់។ 

ជាការពិតណាស់ទោះបីជា រវល់ការងារយ៉ាងណាក្តីក៏គេឃើញកញ្ញា ម៉ាក សែនសូនីតា តែងឆ្លៀតពេលទំនេរបុណ្យជាតិផ្សេងៗ នាំក្រុមគ្រួសារខ្លួនទៅដើរកម្សាន្តនៅតាមប្រទេសនានា ជុំវិញពិភពលោក ហើយកន្លងមក គេក៏បានឃើញនាងធ្លាប់នាំក្រុមគ្រួសារទៅដើរកម្សាន្តលំហែកាយ បានពីរប្រទេសធំៗមកហើយដែរគឺ ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនផងដែរ ដោយត្រូវចំណាយអស់ថវិកាមិនមែនតិចទេ ទាំងថ្លៃធ្វើដំណើរទៅវិញទៅមក និងបូករួមទាំងការហូបចុកស្នាក់នៅទៀតផង។

រកឯណាបានកូនស្រីកតញ្ញូដូចជាកញ្ញា ម៉ាក សែនសូនីតា។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នកញ្ញារូបស្រស់ម្នាក់នេះ កំពុងតែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងតាមរយៈការសម្តែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្តខ្មែររឿង «ម្ទេសហិរប៉ះអំបិលប្រៃ» ដោយចាប់ដៃគូសម្តែង ជាមួយនឹងតួឯកប្រុសគឺ កម្លោះសង្ហា អែតវីន ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ PNN៕

តោះទៅទស្សនាកម្រងរូបភាពរបស់កញ្ញា ម៉ាក សែនសូនីតា និងក្រុមគ្រួសារនៅប្រទេសចិនបន្តិចទៅមើលយ៉ាងម៉េចដែរ? 

កញ្ញា ម៉ាក សែនសូនីតា និងក្រុមគ្រួសារនៅប្រទេសចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា