ភ្នំពេញ ៖ លេច​ចេញ​ព័ត៌មាន​ថា តារាសម្តែង ​ខៀវ សុខា​រ៉ា​វី​ មានកូន​ជាមួយ​គូស្នេហ៍​លាក់​មុខ មិន​ព្រម​លាតត្រដាងពីជីវិតឯកជន​ ខណៈដែលបាត់​មុខ​ពី​ពិភព​សិល្បៈ​សា​ជា​ថ្មី​ ស្រប​ពេល​នាង​សម្ងំពពោះ​កូន​ទី​ពីរ។

នាងនឹង​ទៅ​សម្រាលកូន ​នៅ​ប្រទេស​ថៃ​ដូច​កូន​ទី​១​ ដែរ​ព្រោះ​ដើម្បី​គេច​ចេញ​ឆ្ងាយ​ពី​ភ្នែក ​មហាជន​ដែល​អាច​ស្គាល់​នាង​។ បើតាមអ្នកសិល្បៈ​ម្នាក់​ស្និតបានឱ្យ​ដឹង​ការ​ពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ខៀវ សុខា​រ៉ា​វី ដែល​ទើប​វិល​មក​រក​ពិភព​សិល្បៈ​សា​ជា​ថ្មី​នោះ សម្រេចចិត្ត​បោះបង់​ចោល ការ​ងារសិល្បៈ​វិញ​យ៉ាង​ស្ងាត់ស្ងៀម ។

តារា​ស្រី​រូប​នេះ​កំពុង​ពពោះ​កូន​ទី​ពីរ​ដែល​ពេល​នេះ​ជិត​គ្រប់​ខែ​ទៅ​ហើយ ។ មិន​ទាន់​បញ្ចប់​អាជីព​សិល្បៈ​ទេ នាង​គ្រាន់តែ​សម្រាក​មួយរយៈ​ប៉ុណ្ណោះ ដើម្បី​មើលថែ​គភ៌​ក្នុង​ផ្ទៃ​ដែល​ជា​កូន​ទី​២​របស់​នាង ។ នៅហាង Mini Mart របស់​សុខា​រ៉ា​វី ដែល​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​សុធារស​ ក៏គេធ្លាប់ឃើញ ​ផ្ទៃពោះ​របស់​សុខា​រ៉ា​វី ធំ​ទំនងជា​នាង​មាន​ផ្ទៃពោះ​។ យូរ​ៗ​ម្តង​ទើប​នាង​បង្ហាញមុខ​នៅ​ហាង ដោយ​ស្លៀកពាក់ រលុង​ៗ ។

ប្រភពដដែលប្រាប់​ថា សុខា​រ៉ា​វី​កំពុង​ពពោះ​កូនស្រី​ ដែល​មាន​អាយុ​ប្រហែល​៦​ខែ​ហើយ ។ ខកខាន​ឃើញ​ខៀវ សុខា​រ៉ា​វី យូរ​ដែរ​ហើយ ព្រោះ​នាង​មិនសូវ​ចេញ​ក្រៅ ប្រហែលជា​នៅផ្ទះ​ ថែខ្លួន​ព្រោះ​តាម​ដឹង​នាង ជិត​សម្រាលកូន​ហើយ នៅ​សល់​មិន​ដល់​២​ខែ​ទៀត​ទេ ។ នាងនឹង​ទៅ​សម្រាលកូន​ នៅ​ប្រទេស​ថៃ​ដូច​កូន​ទី​១​ដែរ​ព្រោះ​ដើម្បីគេច​ចេញ​ឆ្ងាយ ​ពី​ភ្នែក​មហាជន​ដែល​អាច​ស្គាល់​នាង​ថា ជា​អ្នកសិល្បៈ ។ មិន​មានការ​បញ្ជាក់​ទេ​ថា ឪពុក​ដែល​កូន​ទី​២​របស់​ខៀវ​សុខា​រ៉ា​វី គឺជា​អតីត​ស្វាមី ឬ​បុរស​ថ្មី​ទេ ខណៈ​នាង​មិន​ដែល​ទម្លាយរឿងរ៉ាវ​ផ្ទាល់ខ្លួន​ច្រើន​ប្រាប់​ដល់​មិត្ត​រួម​អាជីពឡើយ ។

សូមរំលឹកថា កូនប្រុស​ទី​១​របស​ខៀវ់ សុខា​រ៉ា​វី ពេល​នេះ​មាន​អាយុ​ជាង​៤​ឆ្នាំ​ហើយ ។ ស្វាមី​របស់​នាង​លេចឮ​ថា​ជា​យោធា​ផ្កាយពីរ ​និង​សម្បូរ​ទ្រព្យ ប៉ុន្តែ​មាន​ដំណឹង​ជា​ហូរហែ​ថា នាង​បែកបាក់​ពី​លោក​ឧត្តមសេនីយ៍​នោះ​ហើយ​កាលពី​ឆ្នាំ​២០១៤ ដូច្នេះ​ទើប​នាង​សម្រេចចិត្ត​ត្រឡប់​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​វិញ ។

ទោះយ៉ាងណា ខៀវ សុខា​រ៉ា​វី មិន​ទទួលស្គាល់​ ថា​ចំណង​ស្នេហ៍​គ្មាន ​អាពាហ៍ពិពាហ៍ ​របស់​នាងបែកបាក់ដាច់ស្រាច់នោះ​ទេ ។ ចេញ​មុខ​លើ​ឆាក​សិល្បៈ​មិន​បាន​ប៉ុន្មាន​ផង​នៅ​ដើម ឆ្នាំ​២០១៦​នេះ ស្រាប់តែ​បាត់មុខ​សុខា រ៉ា​វី​សា​ជា​ថ្មី​ម្តងទៀត​។ ច្រើន​ខែ​មកនេះ​មាន​ពាក្យ ​ចចាមអារ៉ាម​ថា នាង​បាន​ដកខ្លួន​ពី​សិល្បៈ​ទៅ​ធ្វើ​ជំនួញ​ផ្នែក​អចលនទ្រព្យ និង​ខ្លះ​ទៀត​ថា​នាង​បាន​វិល​ជួប មន្ត្រី​យោធា​សាងស្នេហា​។

ដូច​ជា​ពេល​មុន​ដែរ​ស្វាមី ​របស់​នាង​ជំទាស់​មិន​ឱ្យ​នាង​ លេចមុខ​មាត់​ក្នុង​នាម​ជា​អ្នកសិល្បៈ​ទេ ។ ទាក់ទងនឹងរឿងនេះ LookingTODAY នៅ​មិន​ទាន់​អាច​ស្វែងរក ​ការ​បញ្ជាក់​ពី​ខៀវ សុខា​រ៉ា​វី បាន​នៅឡើយ​ទេ​ព្រោះ តែ​ទូរស័ព្ទ​មិន​ចូល មានតែរង់ចាំតារាស្រីរូបនេះ ចេញមុខបកស្រាយ នៅពេលក្រោយ ដោយក្ដីរីករាយ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]