អឺរ៉ុប៖ Barcelona នៅតែបន្តភាពខ្លាំងរបស់ខ្លួននៅក្នុងពានរង្វាន់ Champions League ក្រោយពីយកឈ្នះក្លិបរបស់ស្កុតឡែន Celtic ក្នុងលទ្ធផល ២-០ ធ្វើឲ្យពួកគេមានឱកាសឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយ ថ្វីត្បិតនៅសល់មួយប្រកួតទៀតយ៉ាងណាក្តី។ ចំនែកឯ Arsenal វិញ បាត់បង់ឱកាសទទួលបាន៣ពិន្ទុក្រោយពី Paris Saint Germain តាមយកស្មើវិញក្នុងលទ្ធផល ២-២ ។

ក្នុងជំនួបពូលC យប់មិញនេះ Celtic គឺជាក្រុមម្ចាស់ផ្ទះ ទទួលបរាជ័យម្តងទៀតហើយ ក្រោមថ្វីជើង Barcelona ក្នុងលទ្ធផល ២-០ ដោយកាលពីជើងទីមួយនោះ ពួកគេធ្លាប់ចាញ់ Barcelona ៧-០។

២គ្រាប់របស់ Barcelona ធ្វើឡើងដោយ ខ្សែប្រយុទ្ធឆ្នើម កីឡាករ Lionel Messi ទាំង២គ្រាប់ ដោយគ្រាប់ទី១ នៅនាទី២៤ ជាការបញ្ជូនបាល់ពីកីឡាករ Neymar និងគ្រាប់ទី២ ជាការស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ នៅនាទី៥៦ ។

គួរបញ្ជាក់ផងដែរថា Messi បានបង្កើតកំណត់ត្រាដ៏ល្អមួយផងដែរ ដោយគិតត្រឹម៤ប្រកួតចុងក្រោយ ក្នុងពានរង្វាន់ Champions League កីឡាករឆ្នើមរូបនេះ អាចរកគ្រាប់បាល់រហូតទៅដល់ ៩គ្រាប់ ជាអ្នកនាំមុខគេក្នុងពានរង្វាន់នេះ។ 

ក្រឡេកមកមើលការប្រកួតមួយគូទៀត ក្លិបកាំភ្លើងធំ Arsenal បានត្រឹមស្មើយប់មិញ ជាមួយ ក្លិបជើងឯកនៃលីកប្រទេសបារាំង PSG ក្នុងលទ្ធផល ២-២ ។

នៅក្នុងការប្រកួត PSG ជាអ្នកនាំមុខមុន ដោយកីឡាករ Edinson Cavani នៅនាទី១៨ ប៉ុន្តែ ត្រូវ Arsenal វាយបកបានវិញ២គ្រាប់ ដោយកីឡាករ Giroud ស៊ុតបាល់ប៉េណាល់ទី នៅចុងតង់ទីមួយ និង កីឡាករ Verratti ស៊ុតចូលទីខ្លួនឯង នៅនាទី៦០។ ប៉ុន្តែនៅនាទី៧៧ PSG ក៏សំណាងបានស្មើវិញ បន្ទាប់ពី ខ្សែបំរើប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ កីឡាករ Iwobi ភ្នាត់ស៊ុតចូលទីខ្លួនឯង ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត Arsenal ២ PSG ២ ។

ដូច្នេះ Arsenal ខកខានឱកាសឡើងឈរលើកំពូលតារាងក្រោយស្មើយប់មិញ ប៉ុន្តៃមាន ១១ពិន្ទុស្មើគ្នា ជាមួយ PSG តែចាញ់គ្រាប់បាល់៕ យ៉ាងណាមិញ ក្លិបទាំង២ នេះស៊ុតតែបានឡើងទៅវគ្គ១៦ក្រុមដូចគ្នា បើសិនប្រកួតក្រោយពួកគេចាញ់ក៏ដោយ៕ 

ទស្សនាវីដេអូ Highlights៖

ប្រភព៖ Mirror | Dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]