កាលពីពេលថ្មីនេះមានខ្សែវីដេអូ មួយដែលត្រូវបានគេបង្ហោះនៅក្នុងគេហៈទំព័រ Youtube ដែលនៅក្នុងវីដេអូនោះយើងបានឃើញ មានសត្វយន្តមួយគ្រឿងដែល យើងមើលទៅមានរាងដូចជាសេះ ហើយសត្វយន្តនេះ នឹងធ្វើការត្រៀមខ្លួនបំរើកងទ័ពនាពេលខាងមុខ។

ដោយយោងទៅតាមគេហៈទំព័រ Orange ចុះផ្សាយកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១២ បានអោយដឹងថា សត្វយន្តមួយគ្រឿងនេះមានឈ្មោះថា "LS3 (The Legged Squad Support System)" វាមានសមត្ថភាពអាចផ្ទុកទំងន់បាន ១៨១ គីឡុក្រាម និង ដើរបានចំងាយ ៣២ គីឡុម៉ែត្រ ដោយមិនបាច់ ចាក់សាំងថែមឡើយ។ គួរបញ្ជាក់ផងដែរថា វាមានសម្ថភាពពិសេស មួយទៀតគឺវាបានបំពាក់ Sensor ដែលអាច ដើរតាមមនុស្សដោយមិនបាច់គេបញ្ជាឡើយ។

 

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]