ភ្នំពេញ៖ រូបថតប៉ុន្មានសន្លឹក របស់ក្មួយស្រីតារាស៊ិចស៊ី ដេននីក្វាន់ ត្រូវបានល្បីល្បាញខ្លាំង ក្នុងបណ្តាញសង្គម ព្រោះតែមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ពេក។

ចំពោះក្មេងស្រីតូចរូបនោះ គឺជាកូនរបស់បងស្រី កញ្ញា ដេននីក្វាន់ ឈ្មោះថា អ្នកនាង ចោម ច័ន្ទ ដែលកន្លងមក មនុស្សភាគច្រើន តែងគិតថា រូបនាង និងកញ្ញា ដេននីក្វាន់ មុខមាត់ដូចគ្នាបេះបិទ។ 

នៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង ចោម ច័ន្ទ បានសរសេរខាងលើ រូបថតកូនស្រីរបស់នាងថា "ធំឡើងសួរកូន ថាតើកូនចង់បានជំនាញអី កូនខ្ញុំថា ចង់ធ្វើជា បវរកញ្ញាហ៊ឹមកូនមាសម្តាយ ដុងតាំងពីតូច តាមចិត្ត ម៉ាក់ នឹងខំថែកូនមិនឲ្យមានស្លាកស្នាមសូម្បីតែសរសៃធូប ដើម្បីបំពេញបំណងកូនOk ដឹងថា កូនស្រីខ្ញុំឈ្មោះអីអត់? ឈ្មោះគេ គឺនាងល្អហួស មុខធម្មជាតិពិតៗណាណប់ៗ"

អ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានសរសើរគ្រប់ៗគ្នា ពីទម្រង់មុខដ៏ស្រស់ស្អាត របស់ក្មេងស្រីរូបនេះ ដែលទើបតែអាយុប៉ុណ្ណឹងសោះ ស្រស់ស្អាតដល់ម្លឹងហើយ ចុះទម្រាំពេញវ័យទៀតនោះ ថាយ៉ាងណាទៅ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ដេននីក្វាន់ បានផ្ទុះជម្លោះជាមួយនឹងបុរសម្នាក់ ក្នុងហ្វេសប៊ុក។

ក្នុងមួយរយៈពេលចុងក្រោយនេះ រឿងរ៉ាវរបស់តារាសម្តែង ដែលនិយមស្លៀកពាក់សិចស៊ី កញ្ញាដេននី ក្វាន់ ហាក់ដូចជាស្ងប់ស្ងាត់បន្ដិច បន្ទាប់ពីមានជំលោះជាមួយនឹង តារាចម្រៀងស្រីជើងចាស់ អ្នកនាងម៉េង កែវពេជ្ជតា តែមិនទាន់បានប៉ុន្មានផង ក៏លេចចេញព័ត៌មានថា មានគេពេបជ្រាយថានាងស្អាតដោយគីមី។

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ដេននី ក្វាន់ ក៏បានផ្ទុះកំហឹងយ៉ាងខ្លាំង ព្រោះដោយសារតែបុរសម្នាក់ ប្រើពាក្យសំដីរិះគន់ទៅការស្លៀកពាក់សិចស៊ីរបស់នាង។ ក្នុងនោះដែរ កញ្ញា ដេននី ក្វាន់ បានរៀបរាប់ថា៖

“ខ្ញុំនៅតែមិនយល់ចំពោះ អាខោនហ្វេសហ៊ុក គាត់ម្នាក់នេះ Willam Guang តើការ Post រូបភាពពីមុនៗរបស់ខ្ញុំដែលខ្ញុំស្លៀកសិចស៊ីៗកាលពីមុន ហើយគាត់យកមករិះគន់ជាលក្ខណះមនុស្សគ្មានសុជីវធម៌ ហើយប្រមាថមើលងាយសុទ្ឋតែប្រេត តើខ្ញុំបានធ្វើអ្វីប៉ះពាល់ទៅលើគាត់ មួយវិញទៀតគាត់ក៏មិនដែលស្គាល់ខ្ញុំ ហើយខ្ញុំក៌មិនស្គាល់គាត់ដូចគ្នា។ តើការប្រើភាសារិះគន់បែបមនុស្សចេះដឹង គេរិះគន់ចឹងមែន ខ្ញុំទទួលស្គាល់ការនិយមស្លៀកពាក់របស់ខ្ញុំ គឺសិចស៊ី តាមបែបផែនបរិយាកាសសង្គម ។ វាជាការពិត ក្រោយពីមានការរិះគន់ល្អៗពីសំណាក់បងប្អូនមួយចំនួនដែលប្រើភាសា រិះគន់បែបកែលំអ ខ្ញុំក៏បានទទួលយកនឹងកាត់បន្ថយភាពសិចស៊ី តាមដែលអាចទទួលយកបាន(សិចស៊ីមានកម្រិត) តែបុគ្គលមនុស្សដូចជាគាត់ Willam Guang គាត់ចង់អ្វីទៀត រឺ ក៏គាត់ចេះតែម្យ៉ាង រិះគន់ដៀលគេដោយប្រើភាសា បាតសង្គមទៅវិញ តើខ្ញុំបានធ្វើអ្វីប៉ះពាល់លោក ។ គ្រប់រូបភាពនៃមនុស្សមិនស្តែងចេញឡើងលើការស្លៀកពាក់តែមួយមុខនោះទេ គឺវាគួបផ្សំជាមួយ សកម្មភាពរស់នៅ ការប្រើភាសានិយាយ និងទង្វើផ្សេងៗដែលមិនខុសច្បាប់ ។ ឧទាហរណ៏ដូចជាបុគ្គលគាត់ចឹង ព្យាយាមណាស់ ឆ្កឹះកកាយយករូបភាពចាស់ៗដែលវាជាអតីតកាលរបស់ខ្ញុំមក ទាមទារប្រជាប្រិយភាព ឈប់បានគួរឈប់ទៅ ។” ដេននីក្វាន់  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់