ខាងក្រោមនេះជាបទពិសោធន៍របស់នារីម្នាក់ ទាក់ទងនឹងព្យាបាលមុខ មុន ជាំ ខ្មៅ៖

ឮគេថាបានប្តីល្អសំណាងតែបើបាន ឪពុកម្តាយក្មេកល្អកាន់តែសំណាងមួយជាតិ ចុះជីវិតខ្ញុំវិញម៉េចក៏ កម្មក្រាស់ម៉េះប្តីស្រឡាញ់រកតែស្រីស្អាត ម៉ែក្មេកចាំតែជាន់ថែមពីលើ។ ខ្ញុំឈ្មោះធីតា ថ្ងៃនេះខ្ញុំសូម លើកយករឿងរ៉ាវជីវិតខ្ញុំនិយាយទៅមានអ្នកខ្លះ ក៏ជឿអ្នកខ្លះក៏ថាខ្ញុំប្រឌិតឡើង តែខ្ញុំចង់បញ្ជាក់ថា វាជាការពិតដែលខ្ញុំធ្លាប់ឆ្លងកាត់។ កាលពីនៅរៀនមហាវិទ្យាល័យរូបសម្រស់ ខ្ញុំអាចចាត់ចូលក្នុង ចំណោមស្រីស្អាតនៅសកលបាន ហើយមានមនុស្សប្រុសជាច្រើនតាមស្រឡាញ់ខ្ញុំ តែចុងក្រោយខ្ញុំក៏ សម្រេចចិត្តរៀបកា រជាមួយបុរសអ្នករកស៊ីម្នាក់ ព្រោះគាត់មិនបានតាមញ៉ែខ្ញុំដូចប្រុសដទៃទេគឺ គាត់ចូលដល់គ្រួសារតែម្តង ហើយគាត់ជាកូនកាត់ចិនទៀតផង។

រៀបការហើយខ្ញុំក៏ឈប់រៀន ព្រោះត្រូវមកជួយមើលមុខរបររកស៊ីគាត់ និងជួយមើលថែម៉ាក់គាត់ផង ព្រោះម៉ាក់គាត់មានកូនតែពីរនាក់ទេ ប្តីខ្ញុំជាកូនបង និងប្អូនស្រីម្នាក់រៀបការហើយ ត្រូវទៅនៅខាងប្តី បាត់ហើយ។ ដំបូងៗគាត់ស្រឡាញ់ខ្ញុំណាស់នាំខ្ញុំទៅដើរលេងនិងញ៉ាំអី ដែលខ្ញុំចូលចិត្តនិយាយទៅគឺ តាមចិត្តខ្ញុំគ្រប់បែបយ៉ាង។

រៀបការបាន ១ឆ្នាំខ្ញុំក៏បង្កើតបានកូនស្រីម្នាក់ ចាប់តាំងពីកើតនាងមក ខ្ញុំត្រូវមានតួនាទីច្រើនជាងមុន ទៀតត្រូវមើលការក្នុងហាងផងម្តាយក្មេក និងកូនទៀត។ គ្រួសារគេខ្សែចិនអញ្ចឹងហើយគេសន្សំ សំចៃលុយខ្លាំងណាស់ មិនហ៊ានជួលអ្នកបំរើទេគ្រប់យ៉ាង គឺប្រើកូនប្រសារស្រីដូចខ្ញុំហ្និងឯង។

ដល់ហត់ខ្លាំងពេកទៅខ្ញុំគ្មានពេលមើលថែខ្លួនឯងដូចមុនទេ។ រំលងទៅប្រហែលជា ៥ឆ្នាំប្តីខ្ញុំក៏ចាប់ ផ្តើមប្រែចិត្តមិនសូវមកញ៉ាំបាយផ្ទះ យប់ខ្លះទៅខារ៉ាអូខេជាមួយពួកម៉ាកដល់ភ្លឺបានមកផ្ទះក៏មាន ពួកយើងឈ្លោះគ្នាសឹងរាល់ថ្ងៃ។ រហូតដល់ថ្ងៃមួយពេលប្អូនថ្លៃមកលេងផ្ទះ ខ្ញុំបានលួចស្តាប់ឮនាង និងម្តាយក្មេកខ្ញុំនិយាយគ្នា។ នាងប្រាប់គាត់ថាប្តីខ្ញុំមានស្រីនៅក្រៅផ្ទះ ហើយទិញផ្ទះឲ្យនាងនោះ ទៀតផង។ ឮហើយខ្ញុំសឹងតែដួលទាំងឈរ ហើយកាន់តែឈឺចាប់ជាងនេះទៀត គឺនៅពេលលឺ សម្តីម្តាយក្មេកខ្ញុំគាត់និយាយថា “មានក៏មានទៅគ្មានអាណានៅទ្រាំ មើលមុខបងថ្លៃឯងកើតទេ មើលមុខរាល់ថ្ងៃទៅ គ្មានចេះលាបក្រែមម្សៅអីទេ ខ្មៅក៏ខ្មៅ ជាំក៏ជាំ វាគ្មានចេះស្រឡាញ់ខ្លួនឯង ផងឲ្យប្តីស្មោះនិងវាម៉េចកើត “។

ឈឺចាប់ខ្លាំងណាស់ខ្ញុំក៏រត់ឡើងទៅលើផ្ទះ ដេកយំអស់ចិត្ត ក៏ងើបឡើងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ ហ៊ិម មិននឹកស្មានទេថាប៉ុន្មានឆ្នាំនេះខ្ញុំបណ្តោយឲ្យខ្លួនឯងយ៉ា់ប់យឺនដល់ ថ្នាក់ហ្នឹង អុជខ្មៅពេញមុខ .........

ពេលប្តីខ្ញុំត្រលប់មកវិញខ្ញុំមិនរករឿងគាត់ទេ ខ្ញុំធ្វើធម្មតាទាំង ដែលក្នុងចិត្តសឹងតែស្ទុះទៅសម្លាប់គាត់ ហើយតែចិត្តមួយគិតថារករឿងទៅ នាំតែបែកគ្នាហើយកូនកំព្រាឪពុកទេ ខ្ញុំគួរតែប្រែខ្លួនឯងវិញ។ គិតអញ្ចឹងហើយខ្ញុំក៏ឃើញ គេចែករំលែកច្រើនវិធីព្យាបាលស្នាមអុជខ្មៅ ម្នាក់ថាអានេះល្អ អានោះល្អ ធ្វើឲ្យពិបាកក្នុងការជ្រើសរើសថាគួរប្រើមួយណា។ ជួនពេលនោះខ្ញុំបានអានអត្ថបទរបស់បងស្រីម្នាក់ និយាយពីផលិតផល Gluta White Plus & Kami Skin រឿងចង់ចៀសផុតពីពាក្យសង្សារឬ ប្រពន្ធគីមីអ្នកគួរអនុវត្តន៍វិធីសាស្ត្រដូចខ្ញុំ។ គាត់ធ្លាប់ប្រើហើយទទួលបានផលល្អ ខ្ញុំក៏ស្រាវជ្រាវបន្ថែម និងទំនាក់ទំនងទៅក្រុមហ៊ុន Angkor beauty ដែលលក់ផលិតផលនោះ ។

គេក៏ណែនាំឲ្យខ្ញុំប្រើផលិតផលនេះជាគូ Gluta White Plus  +  Kami Skin ដើម្បីកម្ចាត់ ស្នាមអុជខ្មៅ មុន ជាំ យ៉ាងមានប្រសិទ្ធភាព។ គេបញ្ជាក់ទៀតថាប្រើ Gluta White Plus ដើម្បី ព្យាបាលកោសិកាពីខាងក្នុង ជួសជុលស្បែកចាស់ខូច ឲ្យស្អាតឡើងវិញ និងប្រើបន្ថែមផលិតផល ឡេលាប Kami Skin ទៀតដើម្បីព្យាបាល មុខ មុន ជាំអុជខ្មៅពីខាងក្រៅ។

និយាយរួមប្រើផលិតផលទាំង២និងបូកបញ្ចូលគ្នា និងទទួលបានស្បែកមុខ ភ្លឺរលោង សស្អាតបែប ធម្មជាតិព្យាបាលបានទាំងក្នុងនិងក្រៅ ទទួលបានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់ដល់សុខភាព ផលិត ពីធម្មជាតិសុទ្ធ។ ក្រោយស្តាប់ការណែនាំហើយខ្ញុំក៍សម្រចចិត្តទិញវាមកប្រើសាកល្បង។ មិនគួរឲ្យ ជឿទេថាប្រើបាន ៣សប្តាហ៍ប៉ុណ្ណោះ មុខខ្ញុំចាប់ផ្តើមប្លែក មុនមិនឡើងមកទៀត ហើយមុនចាស់ៗ ចាប់ផ្តើមរាបទៅអស់ ស្នាមជាំ និងអុជខ្មៅក៍ព្រាលឡើងៗ មើលសឹងតែមិនឃើញ។ ឃើញដូច នោះខ្ញុំសប្បាយចិត្តណាស់បន្តប្រើដល់៥សប្តាហ៍ មុខខ្ញុំបាត់អស់រលីង ហើយសឡើងម៉ត់ទៀតផង

ឥលូវខ្ញុំមិនព្រួយចិត្តទៀតទេ មុខខ្ញុំគ្រាន់តែគូសចិញ្ចើម និងថែមក្រែមបន្តិច គឺវាសស្អាតហើយ ធម្មជាតិទៀត ប្តីខ្ញុំក៏ចាប់ផ្តើមត្រលប់មកផ្ទះទៀងពេលវិញ ហើយកាន់តែពិសេសនោះខ្ញុំឮប្អូនថ្លៃ ខលមកប្រាប់ម្តាយក្មេកខ្ញុំថា ប្តីខ្ញុំសូមដាច់គ្នាជាមួយស្រីម្នាក់នោះទៀតផង។

ហ៊ិហ៊ិសប្បាយចិត្តណាស់ មុខក៏ស្អាត ប្តីក៏ត្រលប់មកវិញ ហើយជួលអ្នកបម្រើឲ្យទៀតផង អរគុណ Gluta White Plus និង Kami Skin ណា..........។ ខ្ញុំព្យាបាលស្នាមអុជខ្មៅ ស្នាមជាំជោគជ័យហើយ ចំណែកអ្នកទាំងអស់គ្នាវិញយ៉ាងណាដែរ ?

លោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន Angkor Beauty តាមរយៈគេហទំព័រ www.angkorbeauty.net ឬតាមអាស័យដ្ឋានក្រុមហ៊ុនផ្ទាល់, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ និងទំនាក់ទំនងតាមលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098242888 ,011808189 ។ល។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]