អឺរ៉ុប៖ ក្លិបរបស់ប្រទេសអាល្លឺម៉ង់ Borrusia Dortmund និងក្លិប Legia Warsaw កាលពីយប់មិញបានបង្កើតកំណត់ត្រាថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក ក្នុងការប្រកួត Champions League ដោយក្រុមទាំងពីរស៊ុតចូលគ្នា សរុបគ្រាប់បាល់ចំនួន១២គ្រាប់ ក្នុងលទ្ធផលបញ្ចប់ការប្រកួត Dortmund ឈ្នះ Legia Warsaw ៨-៤ ។

៨គ្រាប់របស់ Dortmund ស៊ុតចូលដោយកីឡាករដូចជា Marco Reus ដែលទើបជាពីរបួស ២គ្រាប់ម្នាក់ឯង Kagawa ២គ្រាប់ Sahin, Dembele, Passlack ម្នាក់មួយគ្រាប់ និង Rezezniczak (ស៊ុតចូលទីខ្លួនឯង) មួយគ្រាប់។ ចំនែកឯគ្រាប់បាល់របស់ Legia Warsaw វិញកើតចេញពីកីឡាករ Prijovic ២គ្រាប់ និង Kucharczyk និង Nikolic ម្នាក់មួយគ្រាប់។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជ័យជំនះដ៏ច្រើនសន្ធឹកពីយប់មិញនេះ Dortmund បានកក់កៅអីរួចជាស្រេចនៅវគ្គ១៦ក្រុមចុងក្រោយ ស្របពេលជាមួយ Real Madrid ក៏ដូច្នោះដែរ បន្ទាប់ពីឈ្នះ Sporting Lisbon ២-១ ក្រៅដី។ 

ក្រឡេកមកមើលមួយគូទៀតក្នុងពូលE ក្លិបមកពីប្រទេសអង់គ្លេស Tottenham Hotspur បានធ្លាក់ចេញពីការប្រកួត Champions League ក្រោយចាញ់ Monaco ក្នុងលទ្ធផល ២-១ កាលពីយប់មិញ។

Spur បានព្យាយាមប្រើយុទ្ធសាស្រ្តសម្រុកជាច្រើនដងផងដែរ ប៉ុន្តែនៅតែមិនអាចឈ្នះក្រុមម្ចាស់ផ្ទះ ដោយ២គ្រាប់របស់ Monaco ធ្វើឡើងដោយកីឡាករ Sidibe និង Thomas Lemar ចំនែកឯ Spur វិញ ស៊ុតចូលដោយខ្សែប្រយុទ្ធ Harry Kane ជាគ្រាប់បាល់ពិន័យ១១ម៉ែត្រ។  

ងាកមកចាប់អារម្មណ៍ក្លិបមកពីប្រទេសអង់គ្លេសមួយក្រុមទៀត ក្រុមកញ្រ្ជោងខៀវ Leicester មិនទាន់ចាញ់នៅឡើយ មិនតែប៉ុណ្ណោះ ថែមទាំងបានឡើងទៅលេងវគ្គបន្ត ១៦ក្រុមចុងក្រោយទៀតផង បន្ទាប់ពីឈ្នះ Club Brugge ក្នុងលទ្ធផល ២-១ កាលពីយប់មិញ នៃជំនួបពូលG ។

២គ្រាប់របស់ Leicester កើតឡើងចេញពីការស៊ុតបញ្ចូលទីពីកីឡាករជប៉ុន Okazaki នៅនាទី៥ និងមួយគ្រាប់ទៀតជាការស៊ុតបាល់ប៉េណាល់ទី ពីខ្សែបំរើ Riyad Mahrez នៅនាទី៣០។ ដូច្នេះ Leicester មានពិន្ទុវ៉ាដាច់គេ ក្នុងពូលG ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ជាលើកទីមួយរបស់ខ្លួន ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។  

ទស្សនាវីដេអូ Highlights៖

ប្រភព៖ Mirror | Dailymail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]