ភ្នំពេញ៖ មនុស្សគ្រប់គ្នាតែងតែមានក្តីស្រមៃរៀងៗខ្លួន អ្នកខ្លះក៏អាចសំរេចក្តីស្រមៃនិងបំណងប្រាថ្នារបស់ខ្លួន រីឯអ្នកខ្លះទៀតក៏មិនបានសំរេច អាស្រ័យទៅលើការព្យាយាមអត់ធ្មត់ និងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ចុះស្រីស្រស់ដេននីក្វាន់ ថាតើនាងមានក្តីស្រមៃ អ្វីដែរ? ហើយហេតុអ្វីបានជាអាច នឹងត្រូវបញ្ចប់វាទៅវិញ?

ជាការពិតណាស់ដេននីក្វាន់ ជាតារាសំដែងមួយរូបដែលទស្សនិកជន ដឹងហើយថាពីមុននាងចូលចិត្តស្លៀកពាក់បែបសិចស៊ី ហើយក៏បានកែសម្រួលទម្លាប់មួយនេះម្តងបន្តិចៗរហូតមក ដោយសារមានការរិះគន់ជាខ្លាំងពីប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រទៅលើការនិយមរបស់នាង។ ជាពិសេសទៅទៀតនោះ មួយរយៈចុងក្រោយនេះ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ William Guang ក៏បានធ្វើការរិះគន់ជាខ្លាំង ទៅលើរូបនាង ហើយដេននីក្វាន់ ហាក់មិនពេញចិត្តជាខ្លាំង ក៏បានបង្ហោះសារតបទៅវិញដែរ។ ក្រោយពីរឿងទាំងនេះ នាងបែរជាបង្ហើបពីក្តីស្រមៃរបស់នាង តាមបណ្ដាញសង្គមទៅវិញ លាយឡំជាមួយនឹងសារថា នាងនឹងអាចលាឈប់ពីសិល្បៈ ដោយនាងបាននិយាយថា៖

« វិថីសិល្បៈគឺជាក្តីស្រមៃរបស់ខ្ញុំតាំងតែពីនៅតូចៗមកម្ល៉េះ ខ្ញុំស្រលាញ់សិល្បៈណាស់ ខ្ញុំមិនដែលគិតនោះទេថាខ្ញុំមានថ្ងៃនេះ គឺថ្ងៃដែលខ្ញុំបានបំពេញក្តីស្រមៃរបស់ខ្ញុំ! ពេលខ្ញុំចូលក្នុងវិថីនេះទើបដឹងថាវាមិនមែនជារឿងងាយទេ ខ្ញុំធ្លាប់តែមើលគេសំដែង តែពេលមកសំដែងខ្លួនឯងទើបដឹងថាលំបាកយ៉ាងណា...ហើយខ្ញុំក៏ព្យាយាមអោយអស់ពីសមត្ថភាពរបស់ខ្ញុំដែរ. ខ្ញុំមិនដឹងថាខ្ញុំអាចឈរលើវិថីនេះបានយូរប៉ុណ្ណានោះទេ...បើនៅមានអ្នកគាំទ្រខ្ញុំនៅតែបន្តប៉ុន្តែសំខាន់តើខ្ញុំមានពេលសំរាប់សិល្បៈទៀតអត់? ព្រោះរាល់ថ្ងៃរបស់តែរឿង Business ចឹង.!» ។

តើប្រិយមិត្តយល់យ៉ាងណាដែរ? តើចង់អោយនាងនៅបន្តក្នុងសិល្បៈទៀត រឺឲ្យនាងបន្ដការរកស៊ីរបស់នាង?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់