ស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអាកាសធាតុតំបន់ត្រូពិកក្តៅហើយសើម ប្រទេសមួយដែលស្ថិតនៅលើដែនដីដ៏អស្ចារ្យ ដែលមានប្រវត្តិសាស្ត្រដ៏ល្អផូរផង់ ពោរពេញដោយកវី បណ្ឌិត អ្នកប្រាជ្ញស្ទើរគ្រប់វិស័យ រាប់ចាប់តាំងពីផ្នែកស្ថាបត្យកម្ម និង អក្សរសាស្ត្រ ជាដើម។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ធនធានមនុស្សជាច្រើនបានបាត់បងជីវិត ក៏ប៉ុន្តែធនធានមនុស្សជំនាន់ថ្មី បានចាប់ផ្តើមកកើតនឹងកំពុងព្យាយាមកសាង ថែរក្សានិងអភិវឌ្ឍន៍ ប្រទេសជាតិដ៏ល្អផូរផង់មួយនេះ តទៅអនាគតបន្តទៀត។ ទន្ទឹមនឹងភាពលូតលាស់ ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ទើរគ្រប់វិស័យនេះ បែរជាសិស្សានុសិស្សមួយភាគ មិនមានគោលដៅច្បាស់លាស់និងមិនដឹងថាគួរជ្រើសរើសជំនាញអ្វី ដើម្បីរួមចំណែកក្នុងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាជ្រើសរើសជំនាញ និងមុខរបរនាពេលអនាគតរបស់ខ្លួន។ 

«ស្របពេលនេះ ខ្ញុំបាទសូមចូលរួមចំណែក ក្នុងការចែករំលែកនូវជំនាញមួយចំនួនដល់ប្អូនៗសិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យ តែមិនទាន់បានសម្រេចចិត្តជ្រើសរើសជំនាញសិក្សា និងប្អូនៗ ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយចង់បន្តការសិក្សាទាំងវិស័យសេវាកម្ម និងជំនាញឯកទេស ដូចជា: ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ សវនកម្ម រដ្ឋបាល ទីផ្សារ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ សុខាភិបាល អប់រំ ពត៌មានវិទ្យា វិស្វកម្ម ស្ថាបត្យកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ចជាដើម។ ទន្ទឹមនឹងនេះមុនពេលធ្វើការសំរេចចិត្ត ប្អូនៗគួរតែពិចារណាអោយបានហ្មត់ចត់ ពីព្រោះថាវាជាមុខរបរប្អូននាពេលអនាគត ហើយគួរតែសម្រេច ដោយមានមូលដ្ឋាននិងហេតុផលច្បាស់លាស់ ចៀសវៀងការសោកស្តាយនៅថ្ងៃក្រោយ។ ដើម្បីជាគំនិត ខ្ញុំបាទសូមលើកឡើងនូវមូលដ្ឋានគោលទាំងបីសំខាន់ៗ សម្រាប់អោយប្អូនៗសិស្សានុសិស្សធ្វើការវិភាគដូចខាងក្រោម៖

- តើអ្វីដែលចំណង់ចំណូលចិត្តពីធម្មជាតិ និង ទេពកោសល្យរបស់អ្នក?

- តើការងារនិងមុខរបរប្រភេទណា ដែលអ្នកចង់បាននាពេលបញ្ចប់ការសិក្សា?

- តើការងារប្រភេទណា ដែលមានតម្រូវការនៅលើទីផ្សារច្រើនជាងគេ និងទទួលបានប្រាក់បៀវត្តន៏ខ្ពស់ ហើយមានឱកាស ក្លាយជាអ្នកជំនួញនាពេលអនាគត?

ប្អូនៗសិស្សានុសិស្ស អាចយកចំណុចគោលទាំងបីនេះធ្វើការវិភាគ មុនពេលសម្រេចចិត្ត ហើយប្អូនៗនិសិ្សត ដែលបានបញ្ចប់ការសិក្សានាពេលថ្មីៗនេះ ក៏អាចយកមូលដ្ឋានទាំងនេះមកវិភាគបានដែរ។ ដោយឡែក តាមរបាយការណ៍ទីផ្សារការងារនៅកម្ពុជាឆ្នាំ២០១៥ បានអោយដឹងថា ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារគឺឈរនៅលំដាប់ទីមួយ ស្របពេលដែលតម្រូវការទីផ្សារការងារផ្នែកនេះ កំពុងខ្វះអ្នកជំនាញវ័យក្មេង។

លើសពីនេះទៅទៀត ចំពោះប្អូនៗសិស្សានុសិស្ស និសិ្សតដែលមានបំណងប្រាថ្នាចាប់ជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ សវនកម្ម ខ្ញុំបាទសូមណែនាំនូវសាលាអន្តរជាតិមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងគុណភាពនិងការទទួលស្គាល់ជាលក្ខណ:ជាតិ (ពីក្រសួងអប់រំ យុវជននិងកីឡា) និងអន្តរជាតិ (ពីស្ថាប័នACCAនៃចក្រភពអង់គ្លេស) តាមរយៈកម្មវិធីសិក្សា ACCA - Association of Chartered Certified Accountants និង CAT - Certified Accounting Technician ហើយពិសេសជាងនេះទៅទៀតនោះ គឺថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ បូកបន្ថែមជាមួយសញ្ញាបត្រ CAT (Certified Accounting Technician) ដែលសិស្សនិស្សិតអាចទទួលបានសញ្ញាបត្រពីរ ក្នុងពេលតែមួយ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា CamEd Business School។ 

ជាមួយគ្នានេះសិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សានៅសាលា CamEd Business School សុទ្ធតែក្លាយជាអ្នកជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង សវនកម្មទាំងវិស័យរដ្ឋ និងឯកជន។»

ដូចនេះប្អូនៗសិស្សានុសិស្ស និសិ្សត និយោជក និងនិយោជិកទាំងអស់គ្នា ដែលមានបំណងចង់ក្លាយជាអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និងសវនកម្ម អាចចុះឈ្មោះដោយមិនគិតថ្លៃតាមរយៈ www.cam-ed.com និងសម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនង 023 986 522 / 960 / 961 /លេខទូរស័ព្ទដៃ 012 618 988 ឫតាមរយៈអ៊ីមែល [email protected] 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]