ភ្នំពេញ ៖ បន្ទាប់ពីLooking Today បានផ្សាយពីកញ្ញា ព្រីម លីហ្សា បាន​ទៅ​ចូលរួម​កម្មវិធី​ ដេញ​ថ្លៃ​សំលៀកបំពាក់​ សប្បុរស ធម៌​ ជួយ​ដល់​ក្មេង​ៗ ក្រីក្រ​នៅ​លើ​ពិភពលោក​ ក្នុង​ប្រទេស​វៀតណាម​ ដែល​ក្នុង​នោះ​ នាង​​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន១ ពាន់​ដុល្លារ​ ​ខណៈកុមារកម្ពុជា គ្មានសំណាងទទួលបានដោយផ្ទាល់។

កញ្ញា ព្រីម លីហ្សា ជាតារា​សម្ដែង​និយមការបង្ហាញម៉ូដក្រៅប្រទេស និង​ប្រើតែ​សម្ភារៈប្រេនៗ បកស្រាយកាលពីថ្ងៃទី២០ វិច្ឆិកាថា " ខ្ញុំ បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន១ពាន់​ដុល្លារនេះជាទឹកចិត្ត អ្នក បង្ហាញម៉ូដ ប្រទេសផ្សេងក៏បានធ្វើអីចឹងដែរ ។ ការ​ដេញ​ថ្លៃ​សំលៀក​បំពាក់​​ដើម្បី​យក​ថវិកា​នៅប្រទេសវៀតណាមជួយ​កុមារ​ក្រីក្រ​នៅ​លើ​ពិភពលោក ក្នុង​នោះ ​ក៏​មាន​ប្រទេសខ្មែ​រយើង​ដែរបង ។

កន្លង​មក​គ្រួសារខ្ញុំ​ក៏​ធ្លាប់​បាន​ធ្វើ​ការ​ងារ​សប្បុរសធម៌ដែរ ប៉ុន្តែ​មិន​ដែល​បាន​បញ្ចេញ​នោះទេ" ។យើងសង្កេតឃើញថា បណ្តាអ្នកសិល្បៈនៅកម្ពុជាជាច្រើនខិតខំគៀងគរ ប្រមូលថវិកាបន្តិចបន្តួច មកជួយសប្បុរសធម៌​ ជួយ​ដល់​កុមារកម្ពុជា ​ដែលកំពុងត្រូវការសង្រ្គោះកុមារ ពីមន្ទីរពេទ្យគន្ធបុប្ផា ជាដើម ហេតុអីមិនជួយឲ្យចំគោលដៅ តែម្តងទៅ។

កុមារក្រីក្រក្នុងប្រទេសយើងច្រើនណាស់ ដែលកំពុងត្រូវការជំនួយជាហូរហែរ តែមិនមានសំណាងទទួលពីតារា ប្រេនៗម្នាក់ សោះ ផ្ទុយស្រឡះពីតារាផ្សេងៗទៀត កំពុងដង្ហើយរកជំនួយមកឧបត្ថម្ភ ដល់កុមារកម្ពុជាយើង។ជាការឆ្លើយតបពី កញ្ញា ព្រីម លីហ្សា តារាសម្តែងបរទេសនិយមថា "នាពេលខាងមុខនេះខ្ញុំនឹងគ្រួសារ នឹងរៀបចំបរិច្ចាគក្នុងការងារសង្គម ជួយ ដល់កុមារ​ និងមានការងារជាច្រើនទៀតដែលត្រូវនឹងធ្វើ ព្រោះពីមុនក៏ធ្លាប់ធ្វើដែរ តែសូវបានបញ្ចេញឲ្យគេដឹង" ។

សូមជម្រាបថា តារាសម្តែង ចូលចិត្តសិចស៊ី ​ព្រីម លីហ្សា ជា​តារាម៉ូដែល​ ដែល​ចូល​ចិត្ត​លេង​ម៉ូដ​​សម្លៀកបំពាក់ និង​សម្ភារៈ ​Brand ថ្លៃៗ ហើយ​តែង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ ភ្ញាក់​ផ្អើល​តម្លៃ​សម្លៀកបំពាក់​ ខ្ពស់​ស្ទើរ​តែ​មិន​ជឿ។ ពេលមួយដែលនាង​​ ទើប​តែ​ត្រលប់​មក​ពី​កម្មវិធី Paris Fashion Week នៅ​​បារាំង​នោះ បាន​​បង្ហាញ​​ម៉ូដ​សម្លៀក​បំពាក់ ​៣ ​ម៉ូដ​ brand ល្បីៗ មានតម្លៃជាង បីម៉ឺនដុល្លារ ឯណោះ។ គួររំលឹកថា នាពេលកន្លងមកមានទស្សនិកជនបានរិះគន់តារា​សម្តែង​នាង​ព្រី​ម លី​ហ្សា ថា​ពូកែខាងអួតប្រើរបស់ប្រេនៗ ហើយ ថ្មីនេះបានយករូបថតដែលស្ទាយតារាបរទេសមកប្រៀបប្រដូចជាមួយនឹង​តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​អា​មេ​រិ​ក​នាង សេ​ឡេ​ណា ហ្គោ​មេស រង​ការ​រិះគន់​យ៉ាងខ្លាំងបន្ថែមទៀត ។

តារា​សម្តែង​នាង​ព្រី​ម លី​ហ្សា បង្ហោះរូប ហើយ​ប្រៀបធៀប​ខ្លួនឯង​ស្រ​ដៀង​ទៅ​នឹង​តារាចម្រៀង​ដ៏​ល្បី​អា​មេ​រិ​ក​នោះ​ទទួល​បាន ការ​សរសើរ​ផង និង​ការ​រិះគន់​ផង​ ដោយ​ពួក​គេ​សម្តែង​ការ​ហួសចិត្ត​នៅ​ពេល​ដែល​ឃើញ​តារា​ខ្មែរ​រូប​នេះ​បែរជា​យក​ខ្លួន ឯង​ទៅ​ប្រៀបធៀប​ជាមួយ​តារា​បរទេស​ទៅ​វិញ ដែលវាផ្ទុយគ្នា ចង់ មួយរយដឺក្រេ។ បន្ទាប់​ពី​រង​ការ​រិះគន់​ពី​អ្នក​ដែល​ចូល​មើល​នោះ​មក​តារា​សម្តែង​នាង​ព្រី​ម លី​ហ្សា បដិសេធ​ម្ចាស់​ផេ​ក​ដែល​បង្ហោះ​នោះ និងចាត់ទុកជា​ផេ​ក​ក្លែងក្លាយ​ដែល​ប្រើ ប្រាស់ ​ឈ្មោះ និង​រូប​របស់​នាង ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា