ភ្នំពេញ៖ ភាគច្រើនប្រិយមិត្តធ្លាប់តែឃើញសម្រស់ស្រស់ស្អាត និង ស្រស់សង្ហា របស់តារាខ្មែរល្បីៗ តែអ្នកកម្របានឃើញ នូវមុខមាត់កូនប្រុស ស្រីរបស់ពួកគេប៉ុន្មានទេ។

ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពីរូបថត កូនៗរបស់តារាល្បីៗ ពេលធំឡើង ថាពួកគេ គួរឲ្យក្នាញ់ និងស្រស់ស្អាតកម្រិតណា។ ចំពោះមុខមាត់កូនៗរបស់តារាទាំងនោះ បានធ្វើឲ្យអ្នកគាំទ្រយល់ថា ដូចនឹងឪពុកម្តាយគេយ៉ាងខ្លាំង មិនថាទម្រង់មុខ និងកែវភ្នែក ជាក់ស្តែងដូចជាកូនប្រុស របស់លោក ជា វណ្ណារិទ្ធ គឺគ្មានខុសគ្នាបន្តិចសោះតែម្តង ទាំងមុខមាត់ និងស្នាមញញឹមជាដើម៕

ចង់ដឹងថា កូនៗរបស់តារាស្រី ប្រុសខ្មែរ ពេលធំឡើង រឹតតែស្រស់ស្អាត ជាងពេលនៅតូចប៉ុណ្ណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

១) កូនប្រុស របស់លោក ជា វណ្ណារិទ្ធ
២) កូនស្រី របស់អ្នកនាង ប៊ីរីយ៉ា
៣) កូនស្រី របស់អ្នកនាង ឆយី
៤)​ កូនស្រី របស់អ្នកនាង សុខ សោម៉ាវត្តី
៥) កូនប្រុស របស់អ្នកនាង អឿន ល័ក្ខលីតា

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងសម្រស់កូនៗផងដែរកូនស្រីរបស់តារាសម្តែងស្រី Marian Rivera ហៅនាងម៉ារីម៉ា គឺពិតជាស្រស់ស្អាត និងល្បីតាំងពីក្មេងទៀតផង។

តារាសម្តែងស្រី Marian Rivera ហៅនាងម៉ារីម៉ា កំពុងតែចាប់ផ្តើមឆក់ទីផ្សារសិល្បៈរបស់នាងជាសាជាថ្មី ក្រោយពេលរូបនាងសម្រាលកូនរួច។

ចំពោះតារាស្រីរូបនេះ កំពុងតែរវល់នឹងការងារសិល្បៈយ៉ាងខ្លាំង ដែលស្ទើរតែគ្មានពេលនៅជាមួយក្រុមគ្រួសារទៅហើយ។ ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែឆ្លៀតពេលវេលាបន្តិច ទៅដើរកំសាន្ត និងចំណាយពេលនៅ ជាមួយកូនស្រីសំណព្វចិត្តរបស់នាងឲ្យបានច្រើនបំផុត តាមអ្វីដែលនាងអាចធ្វើទៅបាន។

មិនតែប៉ុណ្ណោះ អ្នកគាំទ្របានសង្កេតឃើញថា មិនត្រឹមតែ តែនាងម៉ារីម៉ា ល្បីល្បាញខ្លាំង ក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ គឺសូម្បីតែកូនស្រីតូចរបស់នាងឈ្មោះ Marian LetiZia ក៏មានទីផ្សារខ្ពស់មិនចាញ់អ្នកម្តាយប៉ុន្មានដែរ។

នៅក្នុងទំព័រហ្វេសប៊ុករបស់ នាងម៉ារីម៉ា បានបង្ហោះរូបថត និងសកម្មភាពរបស់នាង និងកូនស្រី ដែលបានថតផ្សព្វផ្សាយឲ្យម៉ាកផលិតផល Johnson’s Baby។

នេះជាលើកទីមួយហើយ ដែលឃើញកូនស្រីរបស់នាង ម៉ារីម៉ា បានបង្ហាញខ្លួន នៅក្នុងស្ពតពាណិជ្ជកម្មម៉ាកផលិតផលដ៏ល្បីមួយនេះ។ ហើយក៏មានអ្នកគាំទ្រភាគច្រើន បានពោលពាក្យថា "កូនស្រីម៉ារីម៉ា មិនទាន់ធំស្រួលបួលផង បានក្លាយជាតារាល្បី តាំងពីតូចបែបនេះទៅហើយ ចុះទម្រាំពេញរូបរាងទៀតនោះ"។

យ៉ាងណាមិញ សម្រាប់នាង ម៉ារីម៉ា ក៏មិនទាន់បង្ហើបប្រាប់មហាជននៅឡើយទេ ថានាងនឹងឲ្យកូនស្រីច្បងដ៏ស្រស់ស្អាត ដើរតាមគន្លងក្នុងវិថីសិល្បៈដូចជារូបនាង រឺយ៉ាងណា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ីរីយ៉ា