ភ្នំពេញ៖ ក្នុងនាមជាតារាល្បី តែងតែ នឹករកគ្រប់វិធី ក្នុងការថែរក្សាសម្រស់របស់ខ្លួន ឲ្យមានភាពលេចធ្លោ នៅក្នុងក្រសែភ្នែករបស់មហាជន មិនថាតែរូបរាង សូម្បីតែស្បែកខ្លួន ឬស្បែកខ្នង ក៏ត្រូវស្អាតម៉ត់រលោង គ្មានស្នាមផងដែរ។

ថ្ងៃនេះខ្មែរឡូត បង្វែរអារម្មណ៍ប្រិយមិត្ត មកមើលសម្រស់បរិវេណសាច់ខ្នង របស់តារាស្រីខ្មែរល្បីៗវិញម្តង ថាពិតជាទាក់ទាញប៉ុណ្ណា។ ជាពិសេស បើក្រឡេកមើលសាច់ខ្នងរបស់តារាស្រីទាំងនោះ គឺពិតជាសរលោងម៉ត់ ដូចបណ្តូលចេក ដែលធ្វើឲ្យអ្នកគាំទ្រ មើលហើយចាប់អារម្មណ៍ និងចង់ឈាមច្រមុះគ្រប់ៗគ្នាតែម្តង។ 

ក្នុងនោះ តារាស្រីដែលធ្លាប់បញ្ចេញសាច់ខ្នង មានដូចជា កញ្ញា ដួង ម៉ានិច កញ្ញា ម៉ាក់ សែនសូនីតា កញ្ញា គង់ វង្សយ៉ាទី កញ្ញា ម៉ារី កញ្ញា ដេននីក្វាន់ កញ្ញា បេននីយ៉ាំង កញ្ញា គង់ វិច្ឆិកា កញ្ញា មាស សុខសោភា កញ្ញា បេប៊ី កញ្ញា សុផាលីនដា កញ្ញា នៅ សូនីតា អ្នកនាង សុខ សោម៉ាវត្តី និងអ្នកនាង យុគ ចិន្តាជាដើម៕

តោះមើលរូបថតបញ្ចេញសាច់ខ្នងរបស់ តារាស្រីខ្មែរទាំងអស់គ្នា និងជួយដាក់ពិន្ទុថាតារាណាមួយ មានភាពទាក់ទាញជាងគេ៖ 

១) កញ្ញា បេននីយ៉ាំង
២) គង់ វង្សយ៉ាទី
៣) មាស សុខសោភា
៤) សុខ សោម៉ាវត្តី
៥) ម៉ាក់ សែនសូនីតា
៦) ដេននីក្វាន់
៧) ម៉ារី
៨) គង់ វិច្ឆិកា
៩) ដួង ម៉ានិច
១០) នៅ សូនីតា
១១)​ យុគ ចិន្តា
១២) សុផាលីនដា

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងសម្រស់ផងដែរក៏មានតារាស្រីថៃមួយចំនួន មានស្បែកម៉ត់រលោងស្អាត ទោះមើលកាន់តែជិតក៏ដោយ។

តារាល្បី តែងតែចង់បានរូបសម្ផស្ស និងសម្បុរស្បែក សស្រស់ថ្លា ដើម្បីទទួលបានភាពលេចធ្លោ នៅក្នុងរង្វង់សិល្បៈ។ ប៉ុន្តែក៏មានតារាស្រីថៃមួយចំនួនផងដែរ ដែលមានស្បែកស្អាតតាំងពីកំណើត ដោយមិនចាំបាច់ពឹង ផលិតផលរក្សាសម្រស់ផ្សេងនោះទេ។

គេហទំព័រថៃមួយ បានបង្ហាញពីតារាស្រីថៃល្បីប៉ុន្មានដួង ដែលមានស្បែកស្អាតសខ្លាំង ពីធម្មជាតិ ទោះបីពួកគេព្យាយាមឈរហាលថ្ងៃ ក៏ពណ៌សម្បុរស្បែក នៅតែមិនប្រែប្រួលនោះដែរ។ ហើយមិនតែប៉ុណ្ណោះ រាល់ពេលពួកគេថតសម្តែងម្តងៗ គឺក្រុមការងារថត មិនសូវប្រើប្រាស់ភ្លើងជំនួយច្រើននោះទេ ព្រោះស្បែករបស់គេម៉ត់រលោង និងភ្លឺថ្លាស្រាប់ទៅហើយ។

ក្នុងនោះដែរ តារាស្រីដែលល្បីថា មានស្បែកសម៉ត់ពីធម្មជាតិ មានដូចជា នាង Davika នាង Grace Kanklao នាងVj Woosen នាង Baifern នាងDue Arisara នាង Apissada នាងTaewaew NaTapohn នាង Kwan នាងMay Pitchy នាងPang Ornjira នាងPanward និងនាង Diana Flipo៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច