ភ្នំពេញ៖ Khun Lee នារីវ័យក្មេងរូបស្រស់ពោរពេញ ទៅដោយទេពកោសល្យ ដែលត្រូវបានគេស្គាល់ថា ជាតារាចម្រៀងស្រីវ័យក្មេង ចូលចិត្តយកចម្រៀងពីបរទេស យកមកច្រៀង Cover ជាភាសាខ្មែរ និងចូលចិត្តច្រៀងcover នូវបទចម្រៀងOriginal Songs របស់តារាល្បីនៅក្នុងប្រទេសកម្ពុជាផងដែរនោះ ឥលូវនេះ នាងត្រូវបានលោក សាន ផានិត និងក្រុមផលិតចម្រៀង Original Songs បានផ្តល់ឱកាសចេញចម្រៀង Original Songs ឲ្យនាងហើយ។

ដើមទងដំបូង ដែលនាំឲ្យលោក សាន ផានិត សម្រេចជ្រើសរើស Khun Lee ជាអ្នកចម្រៀងថ្មីនៃក្រុមរបស់លោក គឺដំបូងឡើយ ក្រោយពីផ្ទុះរឿងចម្រូងចម្រាសយ៉ាងធ្ងន់ធ្ងរ ទាក់ទងនឹងការដែលKhun Leeនាងបាន លើកយកបទ«នឹកអូនបានត្រឹមស្រមៃ» របស់លោក អួង សុរិយា យកមកកែប៉ារ៉ូលច្រៀងជាVersion ស្រីនោះ បានធ្វើឲ្យតារាចម្រៀងOriginal Song កញ្ញា Adda និងម្ចាស់បទផ្ទាល់ បានចូលទៅ Comment បែបឌឺដង ទើបធ្វើឲ្យមានរឿងផ្ទុះកក្រើកខ្លាំងមែនទែន នៅលើបណ្តាញអ៊ីនធើណេត ហើយចាប់ពីពេលនោះមក ក៏មានមហាជនជាច្រើន ចាប់ផ្តើមស្គាល់ និងគាំទ្រKhun Lee តែម្តង។

ប៉ុន្តែមិនថាយ៉ាងណា មួយរយៈក្រោយមកទៀត Khun Lee ក៏បានច្រៀងCover បទចម្រៀងមួយបទទៀត របស់លោក សាន ផានិត ដែលមានចំណងជើងថា «ជាប់រវល់» ប៉ុន្តែលើកនេះ នាងមិនបានកែប៉ារ៉ូលជាVersion ស្រីអ្វីនោះទេព្រោះខ្លាចមានរឿងម្តងទៀត ប៉ុន្តែដោយ លោក សាន ផានិត ឃើញដូចនេះហើយ លោកអាណិត លោកក៏បានសរសេរComment លើកទឹកចិត្តដល់នាង ហើយថែមទាំងបានផ្ញើរសាច់ភ្លេងជាVersion ស្រីឲ្យទៅ កញ្ញា Khun Lee ច្រៀងថែមទៀតផង។

យ៉ាងណាមិញ ដោយឃើញពីសមត្ថភាព និងទេពកោសល្យរបស់នារីរូបនេះ លោក សាន ផានិត និងក្រុមអ្នកផលិតរបស់លោក ក៏បានផ្តល់ឱកាសចេញបទចម្រៀង Original songs ស្នាដៃនិពន្ធថ្មីឲ្យយុវតីរូបនេះតែម្តង ដោយមានចំណងជើងថា «ហួសពេល»។

ដោយក្នុងនោះផងដែរ khun Lee ក៏បានបង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួន ប្រាប់មកកាន់ខ្មែរឡូតថា៖ « ខ្ញុំពិតជាសប្បាយចិត្តនិងរំភើបខ្លាំងណាស់ ដែលទទួលបានការជ្រោមជ្រែង ពីIdol ក្នុងចិត្តខ្ញុំតាំងពីតូច គឺបងផានិត និងក្រុមការងាររបស់គាត់ ហើយខ្ញុំគិតថាខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលបានរួមការងារជាមួយ Team Work របស់គាត់ ពីព្រោះពួកគាត់មានចិត្តល្អ មានភាពរួសរាយរាក់ទាក់ ថែមទាំងចូលចិត្តលេងសើចច្រើន មិនចេះប្រកាន់ថែមទៀតផង។ ហើយខ្ញុំក៏សូមអគុណTeam Work ទាំងអស់ ដែលចាំលើកទឹកចិត្តដល់ខ្ញុំ បើទោះបីជាបទដំបូងនេះ មិនទាន់ល្បីផ្ទុះខ្លាំងក្លាយ៉ាងណាក្តី ក៏ប៉ុន្តែពួកគាត់តែងតែលើកទឹកចិត្តដល់ខ្ញុំជានិច្ច។»

ខ្លះៗពី Khun Lee តាមពិតទៅ Khun Lee ត្រឹមតែជាឈ្មោះនៅក្នុងហ្វេសប៊ុកលេងៗ របស់នាងតែប៉ុណ្ណោះ រីឯឈ្មោះពិតវិញនាងមានឈ្មោះថា ធឿន លីលី អាយុ២១ឆ្នាំ ជាកូនទី១ក្នុងគ្រួសារ លើសពីនេះ នាងក៏មានមុខរបរមួយតូចសម្រាប់ខ្លួនឯងផងដែរ គឺអ្នកលក់ឥវ៉ាន់តាមអនឡាញ រីឯពេលទំនេរនៅសល់បន្តិចបន្តួចវិញ គឺឆ្លៀតជួយលក់បាយម៉ាក់៕

តោះកុំឲ្យខាតពេលយូរ មកទស្សនាបទចម្រៀងស្នាដៃនិពន្ធថ្មីរបស់នាង ទាំងអស់គ្នា៖

បទ៖ ហួសពេល

ច្រៀងដោយ៖ Khun Lee

លោក សាន​ ផានិត និង Team Work (លោក​ ម៉េងហួយ និងលោក ឈិន​ ឫទ្ធីរ៉ា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត