កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅផ្សាទំនើប AEON Mall ក្រុមហ៊ុន SUGAR FRANCE ជាស្មាតហ្វូនម៉ាកដ៏ល្បីឈ្មោះ នៅប្រទេសបារាំង បានរៀបចំនូវកម្មវិធីដាក់សម្ភោធជាផ្លូវការនូវផលិតផល កំពូលស្មាតហ្វូនជំនាន់ថ្មី គឺ SUGAR F7 Mini។

គួររំលឹកផងដែរថា ក្រុមហ៊ុន SUGAR FRANCE គឺជាក្រុមហ៊ុនទូរស័ព្ទដៃដំបូងគេនៅកម្ពុជា មានបំពាក់ដោយត្បូងប្រណិត ស្វារ៉ូស្គីពីប្រទេសអូទ្រីស នឹងល្បីបំផុតនៅសហភាពអ៊ឺរ៉ុប រចនាឡើងសាកសមទៅ និងយុវវ័យទាន់សម័យទាំងបុរស និងនារី នៅពេលនេះកំពុងតែមានវត្តមាន នៅក្នុងទីផ្សារកម្ពុជាហើយ ដែលធ្វើឲ្យបណ្តាអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនរឹតតែ មានភាពភ្ញាក់ផ្អើលបន្ថែមទៀត ពិសេសទៅលើការរចនាល្អឯក មុខងារ គុណភាព ជាមួយតម្លៃដ៏ពិសេសបំផុត។

នៅក្នុងដំណើរការនៃការសម្ភោធដាក់លក់ជាផ្លូវការនេះ មានការចូលរួមលេងនូវល្បែងកំសាន្តសប្បាយៗ ការប្រកួតរូបថតសែលហ្វី ជាមួយនិងផ្ទាំងរូបថត SUGARដើម្បីមានឱកាស ឈ្នះទូរស័ព្ទដៃមួយគ្រឿងពី SUGAR និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ការសម្តែង Show ពិសេស ការបង្ហាញម៉ូតពីតារាបង្ហាញម៉ូតដ៏ស្រស់ស្អាត ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ទូរស័ព្ទដៃ SUGAR ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន និងការបញ្ជាទិញជាច្រើនគ្រឿងផងដែរ។

លោក យិន ឌីណា អ្នកតំណាងក្រុមហ៊ុន SUGAR ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា SUGAR F7 mini មានបំពាក់ដោយ 4GB RAM, អង្គចងចាំ 32 GB ជាមួយនឹងទំហំថ្ម 3000mAh រីឯការសាកថ្មវិញគឺត្រឹមតែរយៈពេល ៣០នាទីប៉ុណ្ណោះបានរហូតដល់ទៅ ៨០ភាគរយ។ លោកបានបន្ថែមទៀតថា តម្លៃរបស់ SUGAR F7 mini គឺត្រឹមតែ 269 ដុល្លារប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]