យោងតាមប្រភពព័ត៌មាន ពីទស្សនាវិត្តីទូរស័ព្ទ បានអោយដឹងថា ក្រុមហ៊ុន Smart Mobile ត្រៀមខ្លួនជាស្រេច ដើម្បីបំពេញតាមតម្រូវការអតិថិជន ដែលមានបំណង ទិញ Iphone 5 យកមកប្រើប្រាស់ តែមិនអាចប្រើប្រាស់បាន ដោយសារតែនៅស្រុកយើង មិនទាន់មាន Sim Nano។ ប្រភពដដែលនេះ បានអោយដឹងថា Sim Nano របស់ Smart Mobile នឹងបង្ហាញខ្លួននៅប្រទេសកម្ពុជា នៅពេល Iphone 5 មកដល់ប្រទេសកម្ពុជា។ Khmerload ក៏បានទៅសាកសួរ អ្នកលក់ Sim របស់ Smart Mobile ហើយបានអោយដឹងថា មិនទាន់មានលក់នៅឡើយទេ។ មកដល់ពេលនេះ Khmerload មិនទាន់ដឹង ច្បាស់ការនៅឡើយទេ ថាតើពេលណា Smart Mobile នឹងបញ្ចេញ Nano Sim នេះ នៅក្នុងទីផ្សារ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Cellcard ក៏មានគម្រោងបញ្ចេញ Nano Sim នេះដែរ។

ដោយ Vic

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]