ខេត្តពោធិ៍សាត់ ៖ ​ស្ត្រី​ម្នាក់​​ត្រូវ​ប្តី​កំណាច​​កាប់​ចំនួន​៧​កាំបិត​​ ព្រម​ទាំង​​វាយ​នឹង​ដំបង​ជាំ​ពេញ​ខ្លួន​ បណ្តាល​ឱ្យ​ដេក​ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម​ ព្រោះ​តែ​រឿង​​ប្រចណ្ឌ​​​ដោយ​គ្រាន់តែ​ទូរ​ស័ព្ទ​ត្រូវ​គេឆ្លើយ​ថា ជាប់​រវល់​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ ​២០១២ នៅភូមិ​ស្ទឹង​​កំបុត ​ឃុំ​ត្រពាំង​​ជង ស្រុក​បាកាន ។

ស្ត្រីរងគ្រោះ​​ឈ្មោះ​ធឿន ​ចាន់ទី អាយុ​​៣១​​ឆ្នាំ ​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​​ខេត្តពោធិ៍​សាត់ បាន​បង្ហើប​ប្រាប់​កោះ​សន្តិ​ភាព​ថា ប្តីរបស់​​ខ្លួន​​ឈ្មោះ​​​ម៉ៅ ​វុធ អាយុ​​៤៦ឆ្នាំ ​រៀប​ការ​ជា​មួយ​គ្នា​​ប្រហែល​១០​ឆ្នាំ មក​ហើយ ​មាន​កូន​២​នាក់ ។  ​នាង​បន្ត​ទាំង​សំឡេង​ខ្សាវ​ៗថា ​​ដោយ​សារ​រស់​នៅ​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នាង​ក៏សុំលែង​លះ​ជា​មួយ​ប្តី តែ​ប្តី​មិន​​ព្រម​​លែង​លះ​​ទេ ហើយ​កាល​ព​ី​ខែ​សីហា ​ឆ្នាំ​២០១១ កន្ល​ង​ទៅ​ប្តី​​បាន​កាប់​នាង​​ចំនួន​៣​​ពូថៅ​ម្តង​ហើយ ព្រោះតែ​រឿង​ប្រចណ្ឌ​​គ្មាន​ហេតុ​ផល​នេះ​ដែរ ។

នៅថ្ងៃ​កើតហេតុ​​លោក​ប្តី​បាន​​ទូរស័ព្ទ​​ទៅ​រក​​នាង​ ខណៈ​នាង​ស្នាក់​នៅ​​ផ្ទះ​របស់​ម្តាយ​ តែ​ពេល​​នោះ​ទូរស័ព្ទ​​រ​បស់​នាង​ត្រូវគេឆ្លើយ​​ថា ជាប់​រវល់​​លោក​ប្តី​ក៏​កើត​មាន​ការ​ប្រចណ្ឌ​​ លុះ​ពេល​នាង​ត្រឡប់​ពី​ផ្ទះ​ម្តាយ​ ប្តី​​ចោទថា ខ្លួន​​មាន​សហាយ​ក៏​ទាញ​កាំបិត​​កាប់​នាង​ចំនួន​៧​កាំបិត​ចំ​ក្បាល ចិញ្ចើម ដៃ ជើង ​រួច​គេច​ខ្លួន​បាត់ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]