ភ្នំពេញ៖ ជារឿងដ៏គួរឲ្យសោកស្តាយ ដែលក្រុមជម្រើសជាតិកម្ពុជា បានបើកឆាកប្រកួតចាញ់ ក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងលទ្ធផល ៣-២ នៃពានរង្វាន់ AFF Suzuki Cup កាលពីម្សិលមិញ។

នៅក្នុងការប្រកួតពីម្សិលមិញនេះ កម្ពុជា ជាអ្នកមានឱកាសនាំមុខមុន ប៉ុន្តែសំណាងមិនល្អ ត្រូវម៉ាឡេស៊ីវាយបកយកឈ្នះវិញ ខណៈ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា រកបាន២គ្រាប់ម្នាក់ឯង។

គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការប្រកួត សមាជិកនៃកីឡាករនីមួយៗ បានសម្តែងនូវការសោកស្តាយ និងមិនសប្បាយចិត្តផងដែរ នូវការនាំមុខវិញរបស់គូប្រកួត ខណៈក្រុមបានខំប្រឹងអស់លទ្ធភាពហើយ។ ជាក់ស្តែង កាលពីយប់មិញនេះ កីឡាករនីមួយៗរបស់ក្រុមជម្រើសជាតិកម្ពុជា ក៏បានបង្ហោះសារសូមអភ័យទោសពីអ្នកគាំទ្រផងដែរ ដោយក្នុងនោះមានដូចជា៖   

១. កីឡាករ ចាន់ វឌ្ឍនាកា៖ នេះហើយជាបាល់ទាត់ អរគុណអ្នកទាំងអស់គ្នាដែលខំប្រឹង អគុណសំរាប់ការគាំទ្រថ្ងៃនេះ យើងបរាជ័យថ្ងៃនេះ តែយើងនឹងខំប្រឹងដើរកជោគជ័យវិញនៅថ្ងៃស្អែកទាំងអស់គ្នា ដោយគ្មានការបោះបង់ឡើយ តោះព្យាយាមបន្តរទៀត កម្ពុជា ស៊ូស៊ូ

២. កីឡាករ ឈិន ឈឿន៖ គ្មាន​ពាក្យ​អ្វី​ត្រូវ​និយាយ​ទេ ក្រៅ​ពី​សុំទោស​អ្នក​ទាំង​អស់​គ្នា​ផង  ដែលថ្ងៃ​នេះ​ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​ ពិតជា​ខឹង​ខ្លួន​ឯង​ខ្លាំង​ណាស់​

៣. កីឡាករ ប្រាក់ មុន្នីឧត្តម៖ ថ្ងៃនេះពួកយើងព្រមទទួលពាក្យបរាជ័យក្នុងការប្រកួតថ្ងៃនេះ ប៉ុន្តែពួកយើងមិនព្រមទទួលពាក្យប្រមាថដែលធ្វើអោយក្រុមទាំងមូលបាក់ទឹកចិត្តនោះទេ ពួកយើងនឹងតស៊ូអោយដល់ទីបញ្ជប់ដើម្បីប្រទេសជាតិរបស់ពួកយើង។

៤. កីឡាករ កែវ​ សុខផេង៖ Nothing to say, So Sorry all Cambodian Football Fans , Today play Not Good.

៥. អ្នកចាំទី ស៊ូ យ៉ាទី៖ មានតែមេឃទេ.....ដែលយល់ពីអារម្មណ៍មួយនេះ....។

ជាមួយគ្នានេះដែរ​ក៏មាន កីឡាករជាច្រើនផ្សេងៗទៀត ដូចជា កីឡាករ ច្រឹង ពលរដ្ឋ ខ្សែការពារ សួយ វិសាល ណុប តុលា  និង សុខ សុវណ្ណ សុទ្ធតែបានសម្តែងអារម្មណ៍សុំទោស ចំពោះអ្នកគាំទ្រ ដែលធ្វើមិនបានល្អ ចាញ់ ម៉ាឡេស៊ី ថ្ងៃបើកឆាក កាលពីម្សិលមិញ។

ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon ក៏បានលើកឡើងត្រួសៗទាក់ទងនឹងការប្រកួតឲ្យដឹងផងដែរថា «ដំបូង​ឡើយ​ លោក​រំពឹង​លទ្ធផល​អាច​ឈ្នះ ឬ ក៏​ស្មើ តែ​កង្វះទំនុក​ចិត្ត​បាន​ធ្វើ​ឲ្យ​កូន​ក្រុម​​លោក​បាត់​បង់​ការ​គ្រប់​គ្រង​អារម្មណ៍​នៅ​លើ​ទីលាន​​​» ៕

ទស្សនាវីដេអូ Highlights ការប្រកួតម្សិលមិញ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]