បាត់ដំបង៖ វីដេអូមួយត្រូវបានចុចមើលនៅលើបណ្តាញសង្គមហ្វេសប៊ុក ចំនួនជាង ៥៣០,០០០ដង ក្រោយពីម្ចាស់គណនីម្នាក់ឈ្មោះ Kang Samoun បង្ហោះកាលពីម្សិលមិញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ទទួលបានការចាប់អារម្មណ៍ និងចុចចែករំលែកយ៉ាងច្រើន។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេរបញ្ជាក់ឲ្យដឹងថា «ទោះបីគាត់ខុសអ្វីក៏ខ្មែរយើង មិនគួរបណ្តោយឲ្យសន្តិសុខថៃវាយគាត់ដល់ស្លាប់ចឹងទេ ឃើញហើយខ្លោចចិត្តណាស់។ ហេតុអ្វីប៉ូលិសខ្មែរយើងមិនជួយអន្តរាគមន៍ផង! នេះជាលើកទី២ហើយ ដែលខ្មែរយើងបានត្រូវសន្តិសុខថៃវៃដល់ស្លាប់។ ហេតុការណ៍បានកើត(ឡើង)នៅច្រកព្រំដែន (ឡែម ខេត្តបាត់ដំបង)»

ក្រោយពីបានមើលឃើញហេតុការណ៍ដ៏អាក្រក់នេះហើយ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចូលទៅបញ្ចេញមតិយ៉ាងច្រើន ដោយក្នុងនោះមួយចំនួន បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង ចំពោះអ្នកដែលស្ថិតនៅក្នុងហេតុការណ៍នោះផ្ទាល់ ថាមានគ្នាច្រើនតែបែរជាគ្មាននរណាមានចិត្តចូលទៅឃាត់ ឬជួយជនរងគ្រោះទាល់តែសោះ បានត្រឹមតែឈរមើល និងបណ្តោយឲ្យគេវាយជនរងគ្រោះដែលជាជនជាតិខ្មែរដូចគ្នារហូតដល់ស្លាប់ដូចនេះ៕

វីដេអូខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ថៅកែ​ថៃ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោងជាង​៦​ព្រលប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខណៈ​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ពលករ​៤​នាក់​ត្រូវ​ក្រុម​សន្តិសុខ​ផ្សារ​បាន​ឡែ​ម ក្នុង​ខេត្ត​ចាន់​បូ​រី ឈម​ទឹកដី​កម្ពុជា ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ខេត្តបាត់ដំបង វាយ​ឲ្យ​របួសធ្ងន់​ស្រាល ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​អំពើ​បាញ់ប្រហារ​ពី​សំណាក់​ថៅកែ​ថៃ​ឈ្មោះ ស រ​ងី ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​នៅ​ខេត្ត​ស្រះ​កែវ លើ​ទឹកដី​ថៃ និង​មាន​ទីលំនៅ​ភូមិ​តា​ទយ ឃុំ​ចា​ឈូ​ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​បាញ់​សម្លាប់​ពលករ​រង​គ្រោះ​នោះ​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​របស់​មន្ត្រី​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ថៅកែ​ថៃ​បាញ់​សម្លាប់​ដោយសារ​មាន​ទំនាស់​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ សព​ក្រោយ​ពី​បញ្ជូន​ដល់​ព្រំដែន ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]