ភ្នំពេញ៖ ប្រិយមិត្ដដែលជាអ្នកចូលចិត្ដតាមដានបទ Original ប្រាកដជាស្គាល់លោក ម៉ា ច័ន្ទបញ្ញា ដែលជាអ្នកនិពន្ធវ័យក្មេង តារាសម្ដែង និងជាតារាចម្រៀងល្បីឈ្មោះគួរសមមួយរូប​ ក្នុងយូធូបជាក់ជាមិនខាន។

ស្ថិតក្នុងវ័យ ២៤ឆ្នាំ លោក ម៉ា ច័ន្ទបញ្ញា ហាក់ដូចជាមិនដែលបង្ហើបពីរឿងស្នេហា ទៅកាន់អ្នកគាំទ្រ និងមហាជននោះទេ តែអ្វីដែលចម្លែក និងមានការចែករំលែកតៗគ្នា ក្នុងបណ្ដាញទំនាក់ទំនងសង្គម នាពេលប៉ុន្មានម៉ោងមុននេះ បានបង្ហាញយ៉ាងច្បាស់ថា លោកកំពុងតែមានគូស្នេហ៍ ដែលស្រឡាញ់គ្នាយ៉ាងផ្អែមល្ហែម។ នៅក្នុងសារ រួមជាមួយនឹងរូបថតមួយសន្លឹកនោះ ក៏បានបង្ហាញឲ្យដឹងពីស្នេហាអ្នកទាំងពីរទៀតថា ជាស្នេហាលាក់បាំង ដែលសូម្បីតែរូបភាពភាគីខាងស្រី ក៏ត្រូវបានបិទបាំងផងដែរ។

ចង់ដឹងច្បាស់យ៉ាងណា សូមអានសាររបស់លោក ម៉ា ច័ន្ទបញ្ញា នៅខាងក្រោមទាំងអស់គ្នា៖

<<មិនដឹងថាថ្ងៃមុខនឹងទៅជាយ៉ាងណាទេ​ តែសំខាន់ពេលនេះយើងចាប់ដៃគ្នា​កសាងស្ពានមួយជាមួយគ្នា។​ អរគុណដែលនៅក្បែរបងមើលថ្ងៃរះនិងថ្ងៃលិច។​ សូមបេះដូងស្មោះរបស់បង​ បងថាសូមជូនអូនតែពាក់កណ្ដាលសិន​ ទុកពាក់កណ្ដាលទៀតស្រឡាញ់ខ្លួនឯង។​ ចាប់តាំងពីមានអូន​ បេះដូងបងផ្ដើមចេះកំណាញ់ជាងមុន​ តែអូនសូមឲ្យបងនៅស្រឡាញ់Fanបងដូចធម្មតា​ ហើយសូមមើលថែនិងរាប់អានពួកគេជាមួយគ្នា​ បង្កើតការស្រឡាញ់មួយឲ្យបានធំជាងមុន។​ មិនហ៊ាន​ Show off ព្រោះទោះជាយ៉ាងណា​ បងនៅតែព្យាយាមគោរពការសម្រេចចិត្តរបស់អូន។​ និយាយដោយគិតច្រើន​ អូននៅុមានសិទ្ធិទៅចោលបង​ ហើយបងក៏ត្រៀមខ្លួនខូចចិត្តដែរ​ តែត្រូវធានាថា​ អូនមានសុភមង្គលពិតប្រាកដ​មួយ។ និយាយមិនលាក់លាម​ បងគិតថា​ អារម្មណ៍សុភមង្គលដែលបាត់ពីដើមទ្រូងបងជិត​ ៧ឆ្នាំមកហើយ​ ពេលនេះវាកំពុងតែត្រឡប់មកវិញដោយសារអូន​។​យ៉ាងណាក៏ដោយ​ បើនៅក្បែរបងទោះ បងមិនហ៊ានធានាថាបងល្អ100%ក៏ដោយ តែបងនឹងប្រើក្ដីស្រឡាញ់ដែលបងសន្សំទុកសម្រាប់ដើរលើផ្លូវដ៏ពិបាកមួយនេះជាមួយអូន។​

ដោយក្ដីស្រឡាញ់ពីមិត្តប្រុសរបស់អូន!

បង​ បញ្ញា >>

កំណត់ត្រាខ្មែរឡូត៖

យ៉ាងណាមិញ ខ្មែរឡូតក៏ធ្លាប់ធ្វើការសំភាសន៍ផ្ទាល់ជាមួយនឹង លោក ម៉ា ច័ន្ទបញ្ញា ផងដែរ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា