ភ្នំពេញ៖ បេក្ខនារីវគ្គផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ របស់ទូរទស្សន៍រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ ពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តៗ​ យុវវ័យអ្នកគាំទ្រ ដោយសារតែទឹកដមសម្លេងរបស់នាង និងមួយរយៈចុងក្រោយនេះ បន្ទាប់ពីលេចឮព័ត៌មានថា ជីវិតគូស្នេហារបស់នាងបានរង្គោះរង្គើឈានដល់ថ្នាក់បែកបាក់គ្នាផងនោះ តារាស្រីវ័យកណ្តាលម្នាក់នេះ រឹតតែទទួលបានការចាប់អារម្មណ៍ តាមដានយ៉ាងខ្លាំងបន្ថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងក្រសែភ្នែកអ្នកគាំទ្ររបស់នាងគ្រប់ៗគ្នា។

គ្រប់គ្នាដែលតែងតែតាមដានព័ត៌មានពីនាង ពិតជាបានដឹងហើយមែនទេថា កាលពីប៉ុន្មានថ្ងៃមុននេះនាង បានចេញមកត្អូញត្អែរប្រាប់ នៅលើហ្វេសប៊ុកផ្ទាល់របស់ខ្លួនទាំងទឹកភ្នែកថា ជីវិតគូរបស់នាង បានព្រាត់ប្រាស់គ្នាហើយ គឺនាងសុខចិត្តដកខ្លួនថយចេញពីរឿងស្នេហាដ៏ ស្មុគស្មាញមួយនោះ សុខចិត្តរស់នៅម្នាក់ឯង ព្រមទាំងប្រាប់ទៀតថា ម្នាក់ឯងមិនស្លាប់ទេផងដែរ។

ហើយកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង សាន ស្រីឡៃ ក៏បានបង្ហោះនូវរូបភាពស្និទ្ធស្នាលជាមួយអ្នកម្តាយ និងសមាជិកបងប្អូន នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ដោយថតជុំគ្នាពោរពេញទៅដោយស្នាមញញឹម និងបង្ហើរសារខ្លីមួយឃ្លាថា៖ «មួយជីវិតនេះប្តីល្អអាចរកបានតែម្តាយដ៏ល្អ រកមិនងាយបានឡើយ ស្រលាញ់មេបំពេរកូនបើស្រលាញ់ខ្ញុំត្រូវតែស្រលាញ់ម្តាយខ្ញុំ និងអ្វីដែលទាក់ទងនឹងខ្ញុំនោះទើបហៅការស្រលាញ់»។

មួយឃ្លាពិតជាមានន័យណាស់សម្រាប់គ្រួសារទាំងមូល ជាពិសេសគឺសម្រាប់ស្រ្តីដែលជាម្តាយពិតជាចង់ ឮពាក្យនេះចេញពីមាត់កូនចៅគ្រប់គ្នារបស់ខ្លួន។ ជាការពិតក្រោយបែកបាក់ស្នេហាមក ធ្វើឱ្យអ្នកនាង សានស្រីឡៃ រឹតតែស្រឡាញ់ក្រុមគ្រួសារខ្លាំងលើសមុនទៅទៀត ព្រោះតាមរូបភាពជាក់ស្តែង ដែលបានឃើញយើងអាចដឹងបានថា ពេលនេះនៅក្នុងជីវិតរបស់តារាចម្រៀងថ្មី ដែលកើតចេញពីការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី២នេះ ហាក់មានភាពល្អប្រសើរច្រើន ទោះបីជានាងទើបតែ បែកបាក់ស្វាមីរួចក៏ដោយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ