ក្រុមល្បួងស្រី Pick-Up Artists (PUA) គឺជាក្រុមបុរសដែលរៀនក្បួនស្នៀតក្នុងការលួងលោមស្រីក្មេងៗ ឱ្យឡើង គ្រែជាមួយគេ។ ក្រុមនេះកំពុងទទួលការចាប់អារម្មណ៍ នៅសហរដ្ឋអាមេរិក ជាពិសេស តាមសាកលវិទ្យាល័យ និង ក្លិបរាត្រី និងហាងកាហ្វេ នានា។

ក្រុមនេះ គិតថា ស្រ្តី ជាគ្រឿងសម្រាប់បម្រើតណ្ហា ។ គោលបំណងរបស់ពួកគេគឺ រកគ្រប់វិធីដើម្បីទាក់ជា ពិសេសស្រីក្មេងៗ ឱ្យរួមភេទជាមួយគេ ដោយស្ម័គ្រចិត្ត ។ ក្រុមនេះបានបង្កើត វិធីសាស្រ្ត និង បង្ហាត់ បុរសដូចគ្នាពីរបៀបល្បួង។ គេអះអាងថា គេធ្វើបែបនេះ ដើម្បី ជួយ បុរសដែលតែងតែបរាជ័យ ក្នុងការទាក់ទងស្រីៗ។

ក្នុងវិធីសាស្រ្តល្បួងស្រី មុនដំបូងគេ ស្វែងរកគោលដៅ ដែលជាស្រ្តី ដែលគេគិតថាអាចយកឈ្នះចិត្តបាន ។ បន្ទាប់មកគេ ឱ្យពិន្ទុស្រ្តីនោះ ពី ១ ដល់ ១០។ លេខ ១ មានន័យថាមិនសូវស្អាត ហើយ ងាយនឹងទាក់បាន លេខ ១០ មានន័យថាស្អាត ហើយ ប្រហែលជាពិបាកនឹងល្បួង។

រូប៖ សកម្មភាពរបស់ក្រុមល្បួងតាមសាធារណៈ

គេប្រើគ្រប់វិធីដើម្បីស្វែងយល់ ពីចំណង់ចំណូលចិត្ត នៃគោលដៅរបស់ពួកគេ ។ គេអាចក្លាយជាមិត្តរបស់ គោលដៅគេតាម Facebook និង បណ្តាញសង្គមផ្សេងៗ ហើយ សួរមិត្តរបស់គោលដៅ ឬ តាមការសន្ទនា ដើម្បីប្រមូលព័ត៌មាន ដែលទាក់ទងនឹងគោលដៅ ។ បន្ទាប់មក គេនឹងធ្វើចរិតតាមដែល គោលដៅរបស់គេចូលចិត្ត ។

ក្នុងករណីដែលគោលដៅរបស់គេ មិន ពេញចិត្ត ហើយចង់ចាកឆ្ងាយពីគេ គេនឹងប្រើវិធីមួយទៀត ហៅថា អវិជ្ជមាន ។ គោលដៅដែលមានការពិបាក ច្រើនតែគិតថាខ្លួនឯងរូបរាងល្អ អ្នកណាក៏ចាប់អារម្មណ៍ និង មិនមានកន្លែងខ្វះខាត។ ក្រុមល្បួង នឹងប្រើវិធី អវិជ្ចមាន ដោយប្រើភាសាផ្លែផ្កាបង្អាប់ គោលដៅរបស់គេ រហូតទាល់តែគោលដៅផ្តើមលែងគិតថាខ្លួនឯងល្អ បាត់បងទំនុកចិត្តលើខ្លួនឯង និង បន្ទាបតម្លៃរបស់ខ្លួន។

នៅពេលដែលគេដឹងថាគោលដៅបាត់ទំនុកចិត្តលើខ្លួនឯង ហើយ ចាប់ផ្តើមបន្ទាបខ្លួន ក្រុមគេនឹងចាប់ផ្តើម  ចូលកៀកនាងម្តងទៀត ដើម្បីសម្រេចគោលបំណងរបស់គេ។

វិធីសាស្ត្ររបស់ក្រុមល្បួងទទួលការចាប់អារម្មណ៍ខ្ពស់ រហូតដល់មាន កម្មវិធីទូរទស្សន៍ The Pickup Artist ដែលបង្ហាញពីសកម្មភាពបុរស ដែលទទួលការហាត់រៀនវិធីសាស្រ្តល្បួង សាកល្បងទាក់ទងនារីៗ តាមកន្លែងនាៗដូចជាហាងកាហ្វេ និង ក្លិបរាត្រី ។

ខាងក្រោមនេះគឺជាគ្រូបង្ហាត់របៀបល្បួងស្រីល្បីៗក្នុងលោក៖

រូប៖ TJ-Tran, Mystery, Richard La Ruina, Savoy

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]