ភ្នំពេញ៖ បទចម្រៀងដែលពោរពេញ ទៅដោយមនោសញ្ចេតនាស្នេហាជ្រាលជ្រៅពីតារាចម្រៀងដ៏ស្រស់ស្អាត សម្លេងស្រទន់ មានទឹកដមពិរោះ កញ្ញា សុគន្ធ និសា ជាមួយនឹងបទ «បើស្រលាញ់ម្ដេចទុកអូនចោល» កាលពីយប់មិញនេះ បានចេញជា Full MV ជាផ្លូវការហើយ។

តាមរយៈកាយវិការសម្តែង ចាប់ដៃគូជាមួយលោកហ្សូណូ អ្នកទាំងពីរពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យអ្នកគាំទ្រ។ ជាពិសេសអ្នកលេងហ្វេសប៊ុកជាច្រើននាក់ បាននាំគ្នាកោតសរសើរទៅដល់បច្ចេកទេសថត កាត់ត និងការដឹកនាំសម្តែង នៅក្នុងសាច់រឿងទាំងមូលនៃបទចម្រៀងមួយបទនេះ គឺល្អទាំងព្រមគួរឱ្យពេញចិត្តណាស់។ 

មិនតែប៉ុណ្ណោះចំណែកឯសាច់ភ្លេងវិញក៏ពិរោះ ស៊ីគ្នាជាមួយនឹងទឹកដមសម្លេងដ៏ស្រទន់បង្កប់នូវភាពឈឺចាប់សោកសៅ របស់នារីស្មោះម្នាក់ ពីកញ្ញាសុគន្ធ និសា រឹតធ្វើឱ្យ មានការពេញចិត្តជាខ្លាំង សម្រាប់អ្នកដែលចូលចិត្ត និងទន្ទឹងរង់ចាំបទនេះមកជាយូរហើយ។

លើសពីនេះទៀត ទេសភាពនៅក្នុងបទចម្រៀងផ្ទាល់ក៏ស្រស់ស្អាត មានពណ៌ខៀវស្រងាត់ រំលេចឱ្យផ្ទៃបទចម្រៀងទាំងមូល កាន់តែពិសេសអស្ចារ្យជាមួយនឹងធម្មជាតិស្រស់បំព្រង។ គ្រាន់តែចេញ Full MV ភ្លាមល្បីភ្លែតតែម្តងបទ របស់កញ្ញា សុគន្ធនិសា។ ចំណែកឯនៅចុងបញ្ចប់សាច់រឿង ក៏ស៊ីអារម្មណ៍ទៀត ធ្វើឱ្យអ្នកទស្សនារំភើបចិត្តដូចតួស្រីដែរ ព្រមទាំងភ្ជាប់មកជាមួយនូវឃ្លាអប់រំគូស្នេហ៍ផងថា៖ «សុភមង្គលដ៏ពិតប្រាកដមួយ គូស្នេហ៍គ្រប់គ្នាត្រូវចេះទទួលកំហុស និងអភ័យទោសឲ្យគ្នា»។ អីយ៉ា...បទថ្មីពីផលិតកម្មរស្មីហង្សមាស មិនសូវធ្វើឱ្យខកបំណងអ្នកគាំទ្រប៉ុន្មានទេ៕

តោះទៅទស្សនា Full MV បទថ្មីទើបចេញក្តៅៗ របស់កញ្ញា សុគន្ធនិសាទាំងអស់គ្នា៖ 

កញ្ញា សុគន្ធ និសា
លោក ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា