ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ដែលថ្មីៗនេះ ពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី បានទម្លាយ រូបថតជាច្រើនសន្លឹក របស់នារីវ័យក្មេងម្នាក់ ដែលអះអាងថាជាស្រីស្នេហ៍ របស់ស្វាមីនាង។ ប៉ុន្តែក្រោយពីរូបនាង បានបង្ហាញរូបថតនារីរូបនោះ ជាសារធាណៈរួចមក ស្រាប់តែធ្វើឲ្យ សាមីខ្លួនជាម្ចាស់រូបថត បានបញ្ចេញសារប្លែកៗ ដូចជា ចង់ផ្លែផ្កា ឲ្យអ្នកនាង ឈិន ច័ន្ទសុធារី។

ដោយក្នុងនោះ នារីរូបស្អាត បានសរសេរសារមួយថា "ទេវតាមានភ្នែក អ្នកចង់ សាងបាបជាមួយខ្ញុំ អ្នកនឹងបានបាប ខ្ញុំដឹងខ្លួនច្បាស់ថាខ្ញុំធ្វើអី ហើយជីវិតអ្នកដែល សាងបាប នឹងរកសេចក្តីសុខមិនបាន ហូរទឹកភ្នែកអស់មួយជីវិត មុខមាត់ខ្ញុំអ្នកបំផ្លាញ អ្នកនឹងតបស្នងវិញដូចគ្នា"។ 

ចំពោះសារមួយនេះ ហាក់ដូចជានាងចង់ថាស្តី ឲ្យអ្នកនាងឈិន ច័ន្ទសុធារី ដែលយកកិត្តិយសរបស់នាង ទៅលេងសើច និងជាន់ឈ្លី។ ប៉ុន្តែទោះជាយ៉ាងណា រូបនាងមិនបានបញ្ជាក់ទេថា តើសម្តីរបស់ ឈិន ច័ន្ទសុធារី ដែលថានាងជាស្រីស្នេហ៍លោក សុវណ្ណ មករា ពិតមែន ឬក៏អត់។

យ៉ាងណាមិញ អ្នកគាំទ្រនៅតែចង់តាមដាន ពីរឿងរ៉ាវ រវាង អ្នកនាង ឈិន ច័ន្ទសុធារី និង នារីរូបស្រស់ ថាពួកគេនឹងតតាំងជាមួយគ្នាបែបណាបន្តទៀត ព្រោះថារឿងនេះ ហាក់ដូចជាមិនងាយចប់ដោយសន្តិវិធីនោះទេ ដោយមើលទៅ ភាគីម្ខាងៗ សុទ្ធតែ ឌឺដងផ្លែផ្កាដាក់គ្នាយ៉ាងដូច្នេះនោះ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? 

រូបថតរបស់នារីម្នាក់ ដែលឈិន ច័ន្ទសុធារី អះអាងជាស្រីស្នេហ៍របស់ស្វាមីនាង

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី បានបង្ហាញមុខ នារីវ័យក្មេងម្នាក់ ដោយនិយាយយ៉ាងច្បាស់ថា ជាស្រីស្នេហ៍ថ្មី របស់ស្វាមីរបស់នាង គឺលោក សុវណ្ណ មករា។

មិនត្រឹមបង្ហាញតែរូបថតនារីស្រស់ស្អាតប៉ុណ្ណោះទេ អ្នកនាង ឈិន ច័ន្ទសុធារី ក៏បានសរសេរសារខាងលើរូបថតនោះដែរថា "បងប្អួនប្រិយមិត្ត និងអ្នកគាំទ្រនាងខ្ញុំទាំងអស់ សូមជួយឲ្យយោបល់នាងខ្ញុំបន្តិច តើរូបប្អួនស្រីម្នាក់ គាត់មានមុខមាត់ស្អាតទេ? សុភាព ស្លូត ញេញ ឬឆ្នាស់ ឈ្លើយ ព្រហើន ថ្លើមធំ ឬគួរឲ្យស្រលាញ់? នេះជាជំហ៊ានទីមួយ"។

ជាពិសេស រូបនាងថែមសរសេរឆ្លើយឆ្លងបន្ថែម ជាមួយនឹងមិត្តក្នុងហ្វេសប៊ុកទៀតថា "ទ្រាំច្រើនខែហើយ និយាយល្អមិនស្តាប់ ថែមទាំងព្រហើន ឈ្លើយដាក់យើងប្រពន្ធដើម មើលងាយយើងគ្រប់យ៉ាង ឃើញខ្ញុំស្លូតពេក"។ "ជាស្រីសម្រាប់កំដរអារម្មណ៍ប្រុសៗ អ្នកណាក៏ស្រួលជាមួយបានដែរ គួរឲ្យខ្លាច បងប្អូន បើមានប្អូនប្រុស ឬបងប្រុស សូមប្រយ័ត្នស្រីរូបនេះស្អាតតែមុខ ដើរតែហ៊ុចឲ្យប្រុសៗទេ"។ "មិនណយទេអូន គួរឲ្យខ្លាច"។

នេះជាលើកទីមួយហើយ ដែលអ្នកនាង អ្នកនាង ឈិន ច័ន្ទសុធារី សម្រេចចិត្តបង្ហាញមុខមាត់ស្រីស្នេហ៍របស់ ស្វាមីខ្លួន ក្រោយរូបនាង ឈឺចិត្តស្អិតទ្រូង អស់រយៈពេលជាយូរណាស់មកហើយ។ អ្វីដែលសំខាន់ ក៏មានបណ្តាអ្នកលេងហ្វេសប៊ុកមួយចំនួន បានស្គាល់នារីរូបនោះ ដែលអះអាងថា រូបនាងជាតារាទើបតែរះ ហើយពេលនេះ ក៏កំពុងតែថតរឿងភាគឲ្យស្ថានីយទូរទស្សន៍មួយផងដែរ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី