ភ្នំពេញ៖ ចំនីអាហារប្លែកថ្មីញុំាទៅហ៊ុយហ៊ុយ ដែលគេនិយមហៅថា Smoke Snack ឬក៏នំទឹកកកស្ងួត ដែលទើបមាន ការដាក់លក់នៅក្នុងប្រទេសកម្ពុជា កាលពីថ្មីៗនេះ យើងសង្កេតឃើញថា ពិតជាទទួលបានការចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ដោយនំប្រភេទនេះ គេដាក់នំបំពងធម្មតាៗចូលទៅក្នុងកំប៉ុង រួចបាញ់ផ្សែងទឹកកកស្ងួតចូល ដែលមើលទៅពិតជាទាក់ទាញ ប្លែកភ្នែក ឃើញហើយគួរឲ្យចង់ញុំាខ្លាំងមែនទែន។ 

ប៉ុន្តែមិនថាយ៉ាងណា ពួកគាត់ពិតជាមិនដឹងទេថា តាមពិតទៅអាហារប្រភេទនេះ ពិតជាប៉ះពាល់ចំពោះសុខភាពរបស់យើងខ្លាំងមែនទែន។

នេះបើយោងតាមការអះអាង ពីអ្នកនិយមលេងហ្វេសប៊ុក មួយចំនួនបានឲ្យដឹងថា តាមពិតទៅសារធាតុដែលគេបាញ់ ចូលទៅក្នុងនំហ៊ុយហ៊ុយនេះ មិនមែនជាទឹកកកស្ងួតអ្វីទេ ប៉ុន្តែវាជាសារធាតុគីមីម៉្យាង ដែលមានឈ្មោះថា អាសូតរាវ(N2) ឬ liquid nitrogen ដែលគេប្រើប្រាស់វាសម្រាប់ក្លាស្សេសាច់ផ្សេងៗ ឬសម្រាប់រក្សាគុណភាពអាហារ ដោយវាមានសីតុណ្ហភាព -១៩៥អង្សារសេ ត្រជាក់ខ្លាំងបំផុត លើសពីទូក្លាស្សេ ឲ្យកកដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ដែលត្រជាក់ខ្លាំងបំផុតត្រឹមតែ -០អង្សារសេតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត បើសិនជាយើងទទួលទានសារធាតុនេះ លើសពី ១ស្លាបព្រាកាហ្វេ សារធាតុទាំងនោះ នឹងធ្វើឲ្យបំពង់អាហារ ក្រពះ និងគ្រឿងក្នុងផ្សេងៗដែលពាក់ព័ន្ធ កកខ្លាចជាដុំអំបែងជាក់ជាមិនខាន។

យ៉ាងណាមិញ ផលប៉ះពាល់ខាងលើនេះ គឺជាការអះអាងយ៉ាងមុតមាំ​​​ ពីសំណាក់អ្នកនិយមលេងអ៊ីនធើណេត និងអ្នកជំនាញ​ផ្នែកគីមីមួយចំនួនធំ ដោយពួកគាត់ចង់ណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យស្រលាញ់សុខភាព និងឲ្យបានដឹងពីគុណវិបត្តិ នៃការបរិភោគ​​​អាហារអស់ទាំងនេះ បើជៀសបានជៀសទៅ កុំប្រថុយល្អជាង៕

ការពិសោធន៍ដោយដាក់បេះដូងរបស់មនុស្សត្រាំជាមួយនឹង សារធាតុ liquid nitrogen

ប្រភព៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]