(ភ្នំពេញ)៖ សំណុំរឿងពាក់ព័ន្ធករណីបង្ហោះ រូបអាក្រាតកាយ របស់តារាចម្រៀងស្រីមាឌល្អិត ប្រចាំផ​លិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បន្ទាប់ពីត្រូវបានតុលាការ បើកការស៊ើបអង្កេត និងបានធ្វើ​កា​​រសម្រេច ចោទប្រកាន់​ទៅលើអតីតមិត្តប្រុស របស់នាង គឺលោក គុយ សទ្ធិស​ក្តិ ចំនួនពីរករណី ដែលករណីទីមួយ គឺការបង្ហោះរូបអាក្រាត និងករណីទីពីរការប្រើហិង្សារ ដោយចេតនា​នោះ​រួចមក​ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ ត្រូវបានតុលាការចេញដីការ កោះហៅ​ឲ្យចូលខ្លួន​បំ​ភ្លឺជាថ្មី ខណៈកន្លងមកជនសង្ស័យរូបនេះ បានបន្តគេចខ្លួន មិនចូលចំនួន៤លើក រួចមកហើយ ដោយក្នុងនោះមាន២លើក ស្ថិតក្នុងក្រសួងមហាផ្ទៃ។

បើតាមការបញ្ជាក់ប្រាប់ ឲ្យដឹងពីសំណាក់តារាស្រី កញ្ញា វ៉ាន់ នីឡា បានលើកឡើងថា «ថ្ងៃ១៧ ខែវិច្ឆិកា ស្អែកនេះ នៅវេលា​ម៉ោង២ ខ្ញុំនឹងរង់ចាំស្តាប់ ពីមេធាវីដែលចៅក្រម ហៅជនសង្ស័យឲ្យចូល ទៅតុលាការ ក្រោយពី មិនបានចូលខ្លួន៤ដងមកហើយ គឺពីរដងនៅក្រសួងមហាផ្ទៃ ២ដងកោះហៅដោយព្រះរាជអជ្ញារង តុលាការក្រុងភ្នំពេញ។ លើកនេះ គឺលើកទី៥ ដែលកោះដោយចៅ​ក្រមស៊ើប។ ក្នុងករណីដែលមិនចូលខ្លួន តាមការកំណត់ខាងលើតុលាការ និងចេញបញ្ជាប​ង្គាប់ឲ្យនាំខ្លួន!»។

សូមបញ្ជាក់ថា អតីតសង្សារបស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា គឺលោក ​គុយ សិទ្ធិ​សក្តិ ត្រូវបានស្គាល់គ្រប់គ្នាថា ជាមន្ត្រីប៉ូលិសពាក់​​សក្តិ​៤កន្លះបម្រើការ​ងារ នៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រ​​សួ​​ងមហាផ្ទៃ និងត្រូវជាកូនប្រុសរបស់លោក​ឧត្តមសេនីយ៍ម្នាក់ បម្រើការងារនៅ​ក្រសួង​មហា​ផ្ទៃ ដូចគ្នា។ ដូច្នេះមានមហាជនជាច្រើន កំពុងតែទន្ទឹងរង់ចាំមើល លើចំណាត់ការស្វែងរកយុត្តិធម៌​ ពី​សំ​​ណា​ក់តុលាការថា តើបុគ្គលរូបនេះអាចនឹងប្រឈមផ្លូវច្បាប់ ឬយ៉ាងណា លើករណីទម្លាយរូបអាក្រា​ត របស់តារាស្រីកញ្ញា វ៉ាន់ នីឡា នោះ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកជុំវិញករណីនេះដែរ គួររំលឹកព័ត៌មានចាស់លើកមុនផងដែរថា វ៉ាន់ នីឡា បង្ហោះវីដេអូ ក្រោយពីអតីតសង្សារ ត្រូវបានចោទប្រកាន់ ពីបទបង្ហោះរូបអាក្រាត និង ប្រើហិង្សាលើនាង ។ គួររំលឹកផងថា ក្រោយពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Pleng Record ចំនួនពីរបទល្មើស ដូចជា បង្ហោះរូបភាពអាសអាភាស និងអំពើហិង្សាដោយចេតនា រួចមក កញ្ញា វ៉ាន់ នីឡា ក៏ហាក់ដូចជា ធូរស្រាលក្នុងចិត្ដបន្ដិចផងដែរ។

នេះបើតាមសារ និងវីដេអូដែលកញ្ញាទើបតែបង្ហោះឡើងកាលពីអំឡុងខែកញ្ញាកន្លងទៅនេះថា បណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ផ្ទាល់បានឲ្យដឹងថា << ឥលូវនេះតុលាការបានធ្វើការចោទប្រកាន់ទៅលើអតីតមិត្តប្រុសរបស់នាងខ្ញំុគឺលោក គុយសទ្ធិសក្តិ ពីរករណី ដែលករណីទីមួយ គឺការបង្ហោះរូបអាក្រាត នឹងការប្រើហិង្សារដោយចេតនា .

យ៉ាងណាមិញយើងទាំងអស់គ្នា និងរងចាំមើលនៅចំណាត់ការបន្ទាប់របស់តុលាការ .

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញំុសូមអគុណយ៉ាងជ្រាលជ្រៅ ចំពោះការអាណិតស្រលាញ់លើកទឹកចិត្តចំពោះបងប្អូន ពុក ម៉ែ អ៊ំុ ពូ មីង និង fan ទាំងអស់គ្នា មកលើរូបនាងខ្ញំុ ដែលក្នុងនោះផងដែរគឺមានការជួយជ្រោមជ្រែង ពី

-សមាគមមិត្តសិល្បះស្មគ្រ័ចិត្តជួយសង្គម បានផ្តល់ជូន មេធាវី ចំនួនពីររូបជូននាងខ្ញំុ

- សមាគមមិត្តសិល្បះករ នឹងគ្រួសារតារាកម្ពុជា បានរួបរួមគ្នាជាកំលាំងចលករ ដឹកនាំបងបងសិល្បះករ ចំនួន ជាងពីរយនាក់ដើម្បីធ្វើញត្តិជូនទៅដល់លោកជំទាវរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ !

ការអាណិតស្រលាញ់ទាំងអស់ហើយ នេះបានជម្រុញទឹកចិត្តនាងខ្ញំុអោយមានស្នាមញញឹម នឹងមានភាពរឹងមាំតតាំងជំនះនៅបញ្ហា

ខ្ញំុស្រលាញ់អ្នកទាំងអស់គ្នា !>> ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា