ថៃ៖ តារាសម្តែងស្រីថៃ វ័យ២៦ឆ្នាំ នាង Bella ក្រោយពេលបានបង្ហាញខ្លួននៅលើទឹកដីកម្ពុជាយើង មកតាមរយៈការអញ្ជើញរបស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន កាលពីប៉ុន្មានខែមុន នាងត្រូវបានអ្នកគាំទ្រកម្ពុជា ស្គាល់កាន់តែច្បាស់ឡើងៗ និងមានការពេញចិត្តលើ សមត្ថភាពសម្តែងរបស់នាងយ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រតែងមានបំណងថា ចង់ឱ្យកញ្ញាដ៏ស្រស់ស្អាតម្នាក់នេះ ស្រឡាញ់គ្នាមែនទែននៅក្រៅឆាក ជាមួយតារាប្រុសម្នាក់ គឺលោក James Jirayu ។

ប៉ុន្តែក្តីបំណងរបស់ទស្សនិកជនដែលបានប៉ងប្រាថ្នានេះ ប្រហែលជាមិនបានសម្រេចដូចចិត្តឡើយព្រោះថា កាលពីអាទិត្យមុន នៅថ្ងៃដែល Bella ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតថ្មីៗ គេបានប្រទះឃើញកម្លោះសង្ហា ដែលជាតារាល្បីឈ្មោះមួយរូបទៀតគឺលោក Weir កាន់បាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់ធំ យកមកប្រគល់ឱ្យនាង Bella ពេញៗដៃ។ ស្របពេលជាមួយគ្នានេះដែរ នាងក៏បានថតរូបជាមួយWeir និងបង្ហោះចូលអ៊ីនស្តារក្រាមទៀតផង ហាក់ដូចជាចង់បង្ហាញថា ខ្លួន និងតារាសម្តែងប្រុស Weir កំពុងតែជាសង្សារនឹងគ្នាយ៉ាងដូច្នេះដែរ។

ចំពោះសកម្មភាព កញ្ញា Bella បានផុសរូបគូជាមួយ Weir ជាលើកដំបូងបែបនេះ បានធ្វើឱ្យអ្នកគាំទ្រឆ្ងល់គ្រប់គ្នាថា តើអ្នកទាំងពីរគឺសង្សារជាមួយគ្នាពិត ឬយ៉ាងណា? បានជាថតរូបស្និទ្ធិស្នាលនឹងគ្នា គួរឱ្យក្នាញ់យ៉ាងនេះ។

សំណួរបែបនេះ គ្មាននរណាម្នាក់អាចផ្តល់ចម្លើយបាន ច្បាស់លាស់ជាងសាម៉ីខ្លួនរបស់គេទេ។ យ៉ាងណាមិញប្រិយមិត្ត នៅតែតាមដានជានិច្ច និងជូនពរឱ្យពួកគេទាំងពីរមានក្តីសុខជារៀងរហូតទៅ ទោះបីពួកគេស្រឡាញ់គ្នា មិនស្របតាមមតិភាគច្រើនរបស់ទស្សនិកជន ដែលចង់ផ្គូរផ្គងនាង ជាមួួយនឹងតារាប្រុសវ័យក្មេងគឺលោក James Jirayu ក៏ដោយ៕ 

តោះទៅទស្សនាកម្រងរូបភាពរបស់ Bella និង Weir ទាំងអស់គ្នា៖

លោក Wier និងកញ្ញា Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]