ឥណ្ឌា៖ ធ្លាប់តែឃើញ អ្នកជំងឺរត់រកពេទ្យ ដើម្បីទទួលបានការព្យាបាល ប៉ុន្តែចម្លែកអីតែ ស្រ្តីចំណាស់ជនជាតិឥណ្ឌាម្នាក់នេះវិញ បែរជារត់រកដីខ្សាច់យកមកទទួលទាន ជាប្រចាំថ្ងៃស្ទើរតែពេញ មួយជីវិតរបស់គាត់ ដោយអះអាងថាវាជួយ ព្យាបាលជំងឺឈឺក្រពះរ៉ាំរ៉ៃ និងថែមទាំងធ្វើឲ្យរូបគាត់ មានអាយុវែងថែមទៀតផង។

វេបសាយបរទេស Viral4real បានចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៥ វិច្ឆិកា ២០១៦ ថា ស្រ្តីចំណាស់ខាងលើនេះមានឈ្មោះថា Kusmawati មានវ័យ៧៨ឆ្នាំ រស់នៅក្នុងប្រទេសឥណ្ឌា បានទម្លាយអាថ៌កំបាំង ដែលអាចធ្វើឲ្យរូបគាត់ គេចផុតពីជំងឺនិងថែមទាំង ធ្វើឲ្យរូបគាត់មានអាយុវែងទៀតនោះ បានឲ្យដឹងថា កាលគាត់នៅក្មេង លោកយាយធ្លាប់មានបទពិសោធន៍ដ៏ឈឺចាប់មួយ ដោយរូបគាត់តែងតែជួបប្រទះនឹងបញ្ហា ហើមពោះ និងឈឺចាប់ក្នុងក្រពះ ដោយដំណើរការមិនទៀងទាត់ផងដែរ។ 

ប៉ុន្តែផ្ទុយទៅវិញ ក្នុងអំឡុងគ្រានោះដែរ លោកយាយបែរជាចាប់ផ្តើមបរិភោគដីខ្សាច់ ជំនួសដោយការព្យាបាល តាមបែបឱសថ ឬវិជ្ជសាស្រ្តទៅវិញ។ ក្រោយមករូបគាត់មើលឃើញថា សភាពជំងឺមានការផ្លាស់ប្តូរ លែងឈឺចាប់ដូចពីមុន ហើយសូម្បីតែក្រពះរបស់គាត់ក៏លែងធ្វើទុក្ខផងដែរ។

ខណៈអ្នកផងខ្ពើមរអើមខ្លាំង ដោយពួកគេគិតថាលោកយាយ Kusmawati បែរជាហ៊ានទទួលទានរបស់កខ្វក់បែបនេះ។ តែផ្ទុយទៅវិញលោក យាយ Kusmawati ក៏បានអះអាងប្រាប់ថា ដីខ្សាច់មានរសជាតិប្រៃផ្អែមឡមៗ ហើយបរិភោគទៅមានអារម្មណ៍ថា ដូចហូបស្ករអ៊ីចឹង។

បើយោងតាមការឲ្យដឹង ពីសំណាក់ក្រុមគ្រូពេទ្យ ដែលបានធ្វើការពិនិត្យ យ៉ាងយកចិត្តទុកដាក់លើលោកយាយ Kusmawati បានឲ្យដឹងដែរថា ដីខ្សាច់វាហាក់បីដូចជាមិនមាន ការប៉ះពាល់ណាមួយ ដល់សុខភាពរបស់លោកយាយនោះឡើយ ទោះបីជាគាត់ទទួលទានវាទៀងទាត់ជាប្រចាំក៏ដោយ។

ទោះបីជាយ៉ាងណាក្តី អ្នកឯទៀតមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងថា លោកយាយ Kusmawati អាចនឹងទទួលរងផលវិបាកណាមួយ ដល់សុខភាពដែលមិនអាចមើលឃើញ នៅថ្ងៃខាងមុខផងដែរ។

គួរឲ្យដឹងដែរថា ជំងឺទទួលទានអាហារដ៏ចម្លែក របស់លោកយាយខាងលើនេះ ត្រូវបានគេគិតថា មានលក្ខណៈចូលទៅនឹងប្រភេទជំងឺ Pica ដែលជាជំងឺមួយប្រភេទ ធ្វើឲ្យអ្នកជំងឺឃា្លននៃចំណង់អាហារ មិនសមរម្យ ដោយគ្មានអាហារូបត្ថម្ភត្រឹមត្រូវ សម្រាប់ទ្រទ្រង់លើរូបរាងកាយ៕   

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]