ភ្នំពេញ៖ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញតារាចម្រៀង ពេជ្រ សូលីកា បានលេចមុខ នៅក្នុងថ្ងៃខួបកំណើតរបស់នាង ក្រោយបាត់ខ្លួនអស់មួយរយៈពេលយ៉ាងធំ។

កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ ជាថ្ងៃកំណើតរបស់ តារាស្រី ពេជ្រ សូលីកា ដែលរូបនាង បានរៀបចំពិធីយ៉ាងសាមញ្ញ និងហៅតែមិត្តជិតស្និទ្ធប៉ុន្មាននាក់តែប៉ុណ្ណោះ។ ក្នុងនោះ ក៏ឃើញវត្តមាន កញ្ញា ទេព បូព្រឹក្ស ចូលរួមផងដែរ ដោយរូបនាង បានបង្ហាញអារម្មណ៍រីករាយ ពេលបានជួបជុំ ពេជ្រ សូលីកា ជាថ្មីម្តងទៀត។ 

បើក្រឡេកមើលរូបសម្រស់ របស់តារាស្រីវ័យក្មេង ពេជ្រ សូលីកា ដូចជាមិនបានប្រែប្រួលអ្វីបន្តិចសោះ គឺនៅតែស្រស់ស្អាត និងគួរឲ្យស្រលាញ់ដដែល។ មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើន ចង់ឃើញនាង ឡើងច្រៀងម្តងទៀត ព្រោះពួកគេ ពិតជានឹកដល់សម្លេង និងការសម្តែង បែបCute Cute របស់នាងខ្លាំងណាស់។

ចំពោះការចាកចេញពីសិល្បៈ និងខានចេញមុខតាមសង្គម អស់មួយរយៈធំ របស់តារាស្រីរូបនេះ មិនត្រូវបានគេដឹងថា តើរូបនាង ទៅប្រកបមុខរបរអ្វី រហូតដល់ថ្នាក់ សុខចិត្តបោះបង់អាជីពសិល្បៈយ៉ាងដូច្នេះ ដែលពេលនោះ កេរ្តិ៍ឈ្មោះរបស់នាងបានល្បីល្បាញយ៉ាងខ្លាំង៕

តោះមើលពេជ្រ សូលីកា ក្រោយខានឃើញមុខយូរ ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ពេជ្រ សូលីកា បានប្រកាសដាច់អហង្កា ពីគណនីហ្វេសប៊ុកមួយ ដែលបានសរសេរវាយប្រហារដាក់រូបនាង។

បន្ទាប់ពីមានព័ត៌មានមួយ ដែលសរសេរវាយប្រហារ បង្ខូចកេរ្តិ៍ឈ្មោះ យ៉ាងខ្លាំងទៅលើ កញ្ញា ពេជ្រ សូលីកា តារាចម្រៀង របស់ផលិតកម្ម អឹម ដោយ ប្រើប្រាស់ Account Facebook ឈ្មោះ ពេជ្រ សូលីកា បន្ទាប់ពីបាន ដឹងព័ត៌មាននេះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ កញ្ញា ពេជ្រ សូលីកា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បានចេញមុខ ដោយបដិសេធ ដាច់អហង្កាថានេះ «មិនមែន Account Facebook របស់កញ្ញានោះទេ»។

ជាមួយនោះផងដែរ កញ្ញា ពេជ្រ សូលីកា ក៏បានបង្ហោះនៅលើ Facebook ពិតប្រាកដ របស់កញ្ញា ដែលមានន័យយ៉ាងដូច្នេះថា «មួយនេះជា Account ក្លែងក្លាយ ដោយមានគេ មានចេតនាធ្វើ បាបដល់ខ្ញុំ ហើយជា ពិសេសនោះ Account នេះទើបនឹងបង្កើតតែប៉ុណ្ណោះ នេះជាទង្វើដ៏អាក្រក់ ជាទីបំផុតដែលខ្ញុំ មិនអាចទទួលយក»។

សូមជំរាបថា លើ Facebook ដែលមានគណនីឈ្មោះ «ពេជ្រ សូលីកា» បានបង្ហោះ រូបថតចំនួន២សន្លឹក និងបាន សរសេរថា «រស់នៅ ជាមួយគ្នា២ឆ្នាំ បានត្រឹមតែឈឺចាប់ រងការ មាក់ងាយ ប្រច័ណ្ឌឥត ស្រាកស្រាន្ត តាមដានឥត ឈប់ឈរ សូម្បីតែឡានក៏ ដកហូតវិញទៀត»។ ប៉ុន្តែអ្វីៗ ទាំងអស់នេះត្រូវបានកញ្ញា សូលីកា ធ្វើការបដិសេធទាំងស្រុង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា