ភ្នំពេញ៖ អ្នកនាង សាន ស្រីឡៃ តារាចម្រៀងស្រី ដែលបានទទួលកេរ្តិ៍ឈ្មោះល្បីតាមរយៈកម្មវិធី The Voice Cambodia រដូវកាលទី២ បច្ចុប្បន្ននាងកំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យគ្រប់ស្រទាប់ ទោះបីជានាងមិនបានទទួលភាពជោគជ័យក្លាយខ្លួន ជាម្ចាស់លើកពាន នៅក្នុងការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះក៏ដោយ។

បន្ទាប់ពីបានវិវត្តន៍ខ្លួន ជាតារាចម្រៀងដែលមានការគាំទ្រដ៏ច្រើនលើសលប់ពីទស្សនិកជន កាលពីពេលកន្លងទៅ អ្នកនាង សាន ស្រីឡៃ ក៏បានជួបប្រទះនូវរឿងអាស្រូវក្នុងជីវិតគូរបស់នាង ដោយធ្លាប់មានព័ត៌មានមួយចំនួន បានចុះផ្សាយថា នាងយកស្វាមីគេ បង្កើតជាស្នេហាត្រីកោណ។ ប៉ុន្តែរឿងពិតយ៉ាងណា តារាចម្រៀងស្រីនៅផលិតកម្ម រស្មីហង្សមាស អ្នកនាង សាន ស្រីឡៃ នៅមិនទាន់បកស្រាយការពិតឱ្យច្បាស់លាស់នៅឡើយទេ គឺនាងបានត្រឹមតែបង្ហោះសារខ្លីៗនៅក្នុងហ្វេសប៊ុករបស់ខ្លួនតែប៉ុណ្ណោះ និយាយរឿងជីវិតស្នេហាដ៏ក្រៀមក្រំរបស់ខ្លួន។

កាលពីប៉ុន្មានថ្ងៃមុននេះ នាងក៏បានបង្ហាញសារមកទៀត ដោយមានភ្ជាប់ជាមួយនឹងរូបថតស្រក់ទឹកភ្នែកជោគថ្ពាល់ បង្កប់ជាមួយនឹង ទឹកមុខរឹងមាំផងដែរ ដោយបានសរសេរថា៖ «ជីវិតគូរបស់ខ្ញុំ ព្រាត់ប្រាស់ហើយសប្បាយចិត្ដចុះ ដកខ្លួនដោយសុវត្ថិភាពហើយ ok ម្នាក់ឯងមិនស្លាប់ទេ...»។

តាមរយៈសារនេះ បានបង្ហាញឲ្យដឹងថា អ្នកនាងសានស្រីឡៃ បានព្រាត់ប្រាស់ ពីគូស្នេហ៍របស់ខ្លួនហើយ ដោយទុកឱ្យនារីជាភាគីម្ខាងទៀតសប្បាយចិត្តចុះ ព្រោះនាង ក៏អាចរស់នៅម្នាក់ឯងក៏មិនស្លាប់ដែរ។

បន្ទាប់ពីបានឃើញសារក្រៀមក្រំជាថ្មីរបស់តារាចម្រៀងស្រី អ្នកនាង សាន ស្រីឡៃ  បានធ្វើឱ្យបណ្តាអ្នកគាំទ្រចូលមក Comment នៅក្នុងហ្វេសប៊ុកលើកទឹកចិត្តនាង ជាច្រើន ដើម្បីបង្ហាញពីក្តីស្រឡាញ់រៀងៗខ្លួន ដែលមានទៅលើតារាស្រីដ៏ស្រស់ស្អាតម្នាក់នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ