(កំពង់ស្ពឺ)៖​ បុរសម្នាក់បានធ្វើសកម្មភាពរំលោភស្ដ្រីម្នាក់ ពេលដែលដើរឆ្លុះត្រីជាមួយគ្នា លុះក្រោយមកបានមួយថ្ងៃក៏ត្រូវខាងស្រី ប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។​ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ដ្រីនគរបាល បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ស្ដ្រីរងគ្រោះ ដោយចោទប្រកាន់ថា ​ជនសង្ស័យឈ្មោះ នឿន ថេង អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធ កូន២នាក់ទៅហើយ រស់នៅភូមិ-ឃុំជាមួយគ្នា បានចាប់រំលោភខ្លួនបានសម្រេចម្តងកាលពីយប់ ម៉ោង២០៖០០ ថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០១៦ នៅចំណុចបឹងស្រែដំបងវេញ ​ខណៈពេលដែលរូបនាង និងជនសង្ស័យបានដើរទៅឆ្លុះត្រីជាមួយគ្នា ក្នុងនាមអ្នកភូមិផងជាមួយគ្នា។

នគរបាលបន្ដថា ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមៗ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភនារីរងគ្រោះពិតប្រាដកមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ច​កំពុងកសាងរឿង ដើម្បីចាត់ការបន្ដ៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

ដោយឡែក នៅឯរាជធានីភ្នំពេញវិញ ក៏មានករណី រំលោភផងដែរ ដែលបានកើតឡើង នៅក្នុងហាងកាត់សំលៀកបំពាក់មួយកន្លែង ដែលបុរសម្នាក់ឡើងភ្លើងកម្តៅស្នេហា បានចាប់រំលោភនារីម្នាក់ដែលជា​ អតីតសង្សារបានសម្រេច បន្ទាប់មកក៏ត្រូវបងប្អូននារីរងគ្រោះចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅហាងកាត់សំលៀកបំពាក់ក្នុងបន្ទប់ជាន់លើ ស្ថិតក្នុងផ្ទះលេខ៤១ ផ្លូវ៤២ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះដែលពោលពេញទៅរូបសម្រស់ស្រស់សោភា ត្រូវបានស្គាល់ឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៤ ផ្លូវលេខ៤៣ ក្នុងបុរីសម្បត្តិមានហេង សង្កាត់និរោទន៍ ខណ្ឌច្បារអំពៅ បានមករៀនកាត់សំលៀកបំពាក់នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ​។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដេកនៅក្នុងបន្ទប់ជាន់ លើស្រែកហៅនារីរងគ្រោះ យកទូរស័ព្ទទៅឲ្យខ្លួន ពេលនោះនារីរងគ្រោះបានយកទៅឲ្យដល់បន្ទប់ ភ្លាមនោះស្រាប់តែជនសង្ស័យ ក៏បានចាប់ទាញដៃ និងធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ ក្រោយពេលធ្វើសកម្មភាពរួច នារីរងគ្រោះបានទូរស័ព្ទទៅប្រាប់បងប្អូន ពីរឿងរ៉ាវនេះ​ ហើយត្រូវបងប្អូនចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបញ្ជូនខ្លួនទៅសួរនាំ ដើម្បីស្រាវជ្រាវ និងចាត់ការបន្ដ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]