បន្ទាប់ពីរឿង Ouija ភាគទី១ចេញកាលពីឆ្នាំ ២០១៤ ម្តងមកហើយ ឥឡូវនេះបានចេញភាគទី២ ដែលរន្ធត់ជាងភាគមុនទៅទៀត។

រឿង Ouija: Origin of Evil និយាយអំពីដើមកំណើតរបស់ក្តារ Ouija ដែលបានធ្វើឲ្យគ្រួសារមួយក្រឡាប់ចាក់បន្ទាប់ ពីម្តាយរបស់ក្មេងនោះបានទិញក្តារ Ouija មកធ្វើការបោកប្រាស់យកលុយពីអ្នកដទៃដោ យមិនដឹងថាខ្លួនកំពុងតែ ហៅព្រលឹងមកនៅក្នុងផ្ទះរបស់ខ្លួនឡើយ។ មានរឿងជាច្រើន ត្រូវបានលាតត្រដាងជាបន្ត បន្ទាប់ពីផ្ទះមួយនោះ បើចង់ដឹងថាមានរឿងអ្វីកើតឡើងខ្លះ កុំភ្លេចមកទស្សនាទាំងអស់គ្នានៅថ្ងៃឈប់សម្រាកខាងមុខនេះ។

លើសពីនេះទៅទៀតមានហ្វេនជាច្រើនបន្ទាប់ពីទស្សនារឿងនេះ រួចបាននិយាយថា រឿងនេះពិតជាគួរឲ្យខ្លាច ហើយល្អមើលមិនចាញ់រឿង Conjuring និង Light Out ដែលបានចេញរួចកាលពីប៉ុន្មានខែមុននោះទេ។ រឿងនេះបានរកប្រាក់ចំំណូល បានយ៉ាងច្រើននៅជុំវិញពិភពលោក នៅឯប្រទេសកម្ពុជាយើងនេះ ក៏មិនចាញ់គេប៉ុន្មានដែរ ជាប់ចំនាត់ថ្នាក់លេខ១ ជារឿងខ្មោចដែលរកចំណូល បានច្រើនជាងគេរបស់ផលិតកម្ម Universal Picture នៅថ្ងៃចាក់បញ្ចាំងដំបូង។ ជាប់ចំនាត់ថ្នាក់លេខ៣ជាភាពយន្តខ្មោចដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០១៦ក្នុងថ្ងៃចាក់បញ្ចាំងដំបូង។ ឥឡូវនេះក៏ជារឿង ដែលប្រិយមិត្តជាច្រើនមកទស្សនាផងដែរ ព្រោះសំបុត្រលក់អស់សឹង តែគ្រប់ម៉ោងចាក់បញ្ចាំង។

សូមទស្សនា trailer ខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់ អាទិត្យ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]