(កណ្តាល)៖ សពជនរងគ្រោះជាកីឡាករអុំទូក២នាក់ ដែលបានបាត់ខ្លួនក្នុងទឹក ក្រោយទូក ង របស់ពួកគេប៉ះជាមួយទូកទេសចរណ៍ នៅមុខព្រះបរមរាជវាំង កាលពី២ថ្ងៃមុននោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយ ដោយសពជនរងគ្រោះម្នាក់ បានរសាត់អណ្តែតតាមខ្សែទឹក រហូតដល់ស្រុកស្អាង និងសពជនរងគ្រោះម្នាក់ទៀត បានរសាត់អណ្តែតដល់ស្រុកល្វាឯម ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកស្អាង បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ឈឿន សុខុម ហៅ ចន អាយុ៣៣ឆ្នាំ មានកសិករ ចំណុះទូកងរវត្តអម្ពរវ័ន្តហៅវត្តថ្មី រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវប្រជាអ្នកនេសាទជនជាតិចាម ប្រទះឃើញនៅចំណុចកំពុងដរកំពង់ព្រីង ភូមិកំពង់ព្រីង ឃុំសត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ដោយឡែកលោក សិុន ជះ នាយនគរបាលប៉ុស្តិកោះរះ ស្រុកល្វាឯម បានបញ្ជាក់ថា នៅវេលាម៉ោង ប្រមាណ៧៖៤៥នាទី ព្រឹកមិញ ប្រជាពលរដ្ឋបានប្រទះឃើញសពជនរងគ្រោះម្នាក់ នៅចំណុចមាត់ទន្លេ ភូមិកោះរះក្រោម ឃុំកោះរះ។

លោកមេប៉ុស្តិ បានឲ្យដឹងថា សពជនរងគ្រោះ ក្រោយការពិនិត្យ និងការសួរនាំទៅ គឺជាជនរងគ្រោះកីឡាករអុំទូក ដែលបាត់ខ្លូនក្រោយ បុកជាមួយទូកទេសចរណ៍នោះមែន។ ជនរងគ្រោះមានឈ្មោះ ឈ្មោះ សុខ ចាន់ចេស្តា អាយុ១៨ឆ្នាំ។

សូមបញ្ជាក់ថា ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

ដោយឡែក ហេតុការណ៍មួយទើបតែកើតឡើងផងដែរ កាលពីព្រឹកមិញនេះដែលប្តី​មហា​កំណាច លែងលះ​បាន១​ថ្ងៃ ស្ទាក់​កាប់​ប្រពន្ធ​ដាច់​.​ក

បន្ទាប់​ពី​លែងលះ​បាន​១​ថ្ងៃ ស្រាប់តែ​នៅ​ព្រលឹម​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​ជា​ប្តី​បាន​ស្ទាក់​កាប់​ប្រពន្ធ​២​កាំបិត​ផ្គាក់​បណ្ដាល​ឲ្យ​ដាច់​ក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​នៅផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្តី​ប្រើ​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​រហូត​ដាច់​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​កណ្តាល​ភូមិ​យ៉ាង​អាណោច​អ​ធ័​ម​នេះ​គឺ​កើត​មាន​ឡើង​ក្រោយ​ពី​ប្តី​ប្រពន្ធ​នេះ​បាន​កើត​មាន​ទំនាស់​ជា​ច្រើន​លើក​ច្រើន​សារ ដោយ​បុរស​ជា​ប្តី​ប្រចណ្ឌ​ប្រពន្ធ​រហូត​ឈាន​ដល់​ការ​លែងលះ​បាន​រយៈពេល​១​ថ្ងៃ ។

គ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ចង្ក្រង់ បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ដៃដល់​ជា​ប្តី​ឈ្មោះ ជួ សេង​ហុង អាយុ​៤៧​ឆ្នាំ ចំណែក ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ រី សុខុម អាយុ​៣៦​ឆ្នាំ ក្រុម​គ្រួសារ​នេះ​មានកូន​ប្រុស​-​ស្រី​៥​នាក់ និង​រស់នៅ​ធ្វើស្រែ​ចម្ការ​នៅ​ចំណុច​ដី​សម្បទាន ស្ថិត​ក្នុងភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

លោក​អនុសេនីយ៍ឯក រស់ ប៊ុ​ន​ធឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចង្ក្រង់ បាន​ឲ្យ​ដឹង​ថា កន្លង​មក​គ្រួសារ​នេះ តែងតែមាន​ជម្លោះ​ជា​ញឹកញាប់ ។ ហើយ​នៅ​មុន​ថ្ងៃ​កើតហេតុ ពួក​គេ​ទាំង​២​នាក់​បាន​មក​ដាក់​ពាក្យ​លែងលះ​គ្នា​នៅ​សាលាឃុំ​ចង្ក្រង់ ។ បន្ទាប់​ពី​លែងលះ និង​ចែកទ្រព្យ​សម្បត្តិ​គ្នា​បាន​១​ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​ដើរទៅ​ផ្ទះ​ដើម្បី​យក​ខោអាវ ក៏​ត្រូវ​បាន​ជន​ដៃដល់​ជា​ប្តី​ប្រដាប់​ដោយ​កាំបិត​ផ្គាក់​កាប់​ចំនួន​២​កាំបិត​បណ្តាល​ឲ្យ​ដាច់​.​ក​ស្លាប់​ក្នុង​ថ្លុ​ង​ឈាម​តែ​ម្តង ។

លោក​អនុសេនីយ៍ឯក រស់ ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​ចាប់​ឃាត់ខ្លួន និង​នាំ​ខ្លួន​មក​សាកសួរ ។ នៅ​ចំពោះ​មុខ​នគរបាល ជន​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​លែងលះ និង​ឈាន​ឲ្យ​មានការ​កាប់សម្លាប់ ក៏​ព្រោះតែ​រូបគេ​ចោទប្រកាន់​ថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​លួច​មាន​សាហា​យ ។

យ៉ាងណា​ក៏​ដោយ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​សាកសួរ ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]