ស្រ្ដីម្នាក់ដែលរស់នៅក្នុងខេត្ដ Shandong ត្រូវបានអ្នកធ្វើការរាជការ នៅក្នុងតំបន់ប្រើអំពើហិង្សាដោយសារ តែនាងតវ៉ានឹងការកាត់ភ្លើង។

ស្រ្ដីរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Zhang។ នៅក្នុងហេតុការណ៍នេះ នាងបានបេះផ្កាកុលាបជាច្រើន ដែលបានដុះនៅជុំវិញ ទីធ្លារបងនៃអគារធ្វើការរបស់ អជ្ញាធរនៅក្នុងតំបន់។ បន្ទាប់ពីមានការសើុបអង្កេតថា មានការបាត់ផ្កាជាច្រើន នាងត្រូវបានគេផាកពិន័យប្រាក់ ១,០០០ យ័ន ពីបទបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ។ យ៉ាងណាមិញ សម្រាប់ស្រ្ដីនេះនាង បានគិតថា នេះជាការផាកពិន័យដែលមិនសមហេតុផល ទើបនាង មិនបានបង់ប្រាក់។ ដោយសារហេតុនេះហើយ ទើបខាងអជ្ញាធរនៅក្នុងទីក្រុងនេះ បានផ្ដាច់ភ្លើង នៅក្នុងហាងរបស់នាង និងកន្លែងផ្សេងៗទៀត ដែលនៅជុំវិញនោះ។ ដើម្បីចៀសវៀង ផលប៉ះពាល់ដល់អ្នកជិតខាង ទើបនាងសុខចិត្ដបង់ប្រាក់ផាក ពិន័យនោះ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ នាងនិងមិត្ដភិក្ដបានមកបេះផ្កា ម្ដងទៀតនៅជុំវិញ កន្លែងធ្វើការរបស់អជ្ញាធរដដែល ទើបធ្វើឲ្យមានការផាកពិន័យសាកឡើងវិញ។ សម្រាប់លើកនេះ នាងមិនបានបង់ប្រាក់នោះទេ ក៏ធ្វើឲ្យអជ្ញាធរនៅក្នុងតំបន់ ផ្ដាច់ភ្លើង ទាំងហាងរបស់នាងរួម អ្នកជិតខាង ដោយសារតែអជ្ញាធរបានដឹងថា  Zhang ជាមនុស្សដដែលដែលបានធ្វើរឿងនេះ។ ដោយសារតែមិនយល់ហេតុផល ទើបធ្វើឲ្យ Zhang យកកូនរបសនាង ទៅកន្លែងធ្វើការរបស់អជ្ញាធរនៅក្នុង ទីក្រុងនេះដើម្បី ស្វែងរកនូវ ហេតុផលដោយសមរម្យ។ តែអ្វីដែលនាងទទួលបាន នោះគឺការទទួលអំពើហិង្សាពីខាង អជ្ញាធរទៅវិញ។ តើពិតជាត្រឹមត្រូវទេ ដែលអ្នកធ្វើការរាជការ ប្រើប្រាស់អំពើ ហិង្សាទៅលើស្រ្ដីទន់ខ្សោយ នៅពីមុខកុមារបែបនេះ?

សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]