ភ្នំពេញ៖ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាភាពយន្តជើងចាស់ ដ៏មានប្រជាប្រិយភាព និងជាពិធីការនីនាពេលបច្ចុប្បន្ននេះ បានបង្ហាញពីភាពមានសុភមង្គលរបស់ខ្លួន ជាមួយនឹងស្នេហាថ្មី។

នេះបើតាមការឲ្យដឹងកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្ដែងភាពរីករាយ តាមបណ្ដាញសង្គម ក្រោយពីកូនស្រីដែលជាតំណក់ឈាមតែមួយគត់ រវាងអ្នកនាង និងអតីតស្វាមី យុត្ថារ៉ា ឆានី បានទទួលវិញ្ញាបនប័ត្រពីសាលាឯកជនមួយ។ នៅក្នុងសារសុភមង្គលដ៏វែងអន្លាយនោះ ក៏មានលាយឡំជាមួយនឹងរឿងសង្សាររបស់អ្នកនាងផងដែរ ដែលអ្នកនាងបានលើកសរសើរពីសង្សារ ដែលគាត់បានទំនុកបម្រុងកូនស្រី ទាំងការសិក្សា និងការចាយវាយផងដែរ។

ខាងក្រោមនេះជាសារ ដែលអ្នកនាងបានបង្ហោះឡើង៖

<<ថ្ងៃនេះ jolly បានទទួលវិញ្ញាបនបត្រកម្រិតអន្តរជាតិនៃសាលា UCMAS Congratulations with number 1 Baby ! នេះជាអ្វីដែលម្តាយខំប្រឹងរកលុយដោយមិនគិតថាឈឺឬជា ពេលខ្លះខ្ញុំមានអារម្មណ៍ហត់ខ្លាំងណាស់ដែលសឹងតែ1ឆ្នាំពេញ1ឆ្នាំខ្ញុំសឹងតែមិនស្គាល់ពេលសំរាកហើយនៅតែមិនសល់លុយ តែដោយសារតែខ្ញុំមានចរិករុឹងបុឹងខ្ញុំមិនដែលហ៊ានត្អូញម្តងណាឡើយ ព្រោះមិនចង់អោយកូនបាក់ទឹកចិត្ត តែទ្រព្យសម្បត្តិដែលខ្ញុំសល់គឺចំណេះកូន ពេលដែលកូនប្រឡងបាននិទ្ទេសល្អម្តងៗគឺធ្វើអោយខ្ញុំញញឹមទាំងយំក្នុងចិត្ត ព្រោះតែខ្ញុំឆ្អែតនូវការប្រមាថទាំងឡាយនៃមនុស្ស១ចំនួនធំដែលគិតខុសមកលើខ្ញុំជាស្រីបោះបង់កូន ដែលផ្ទុយពីការពិតទាំងស្រុង ហើយខ្ញុំទទួលពាក្យដៀលទាំងអស់ដោយមិនតបត !!! កូនសូមអរគុណអ្នកម្តាយដែលតែងតែបង្រៀនខ្ញុំអោយមានភាពរុឹងបុឹងក្នុងការគ្រប់គ្រងគ្រួសារក្នុងនាមជាស្ត្រីម៉េម៉ាយ ហើយគាត់គឺជាអ្នកបីបាច់ថែរក្សារកូនស្រីរបស់ខ្ញុំដោយភាពកក់ក្តៅជាទីបំផុត !!! អរគុណ honey Heng Loong ដែលបងផ្តល់ព្រហ្មវិហារធ័មទទួលខុសត្រូវទំនុកបំរ៉ុងលើជីវិតកូនខ្ញុំ ទាំងថ្លៃសិក្សារនិងចាយវាយក្នុងនាមជាឪពុកទី2របស់កូនខ្ញុំដោយល្អឥតខ្ចោះទោះគាត់មិនមែនជាអ្នកមានធូធារខ្លាំងក៏ដោយ.   >>

រូបភាពនាង និងកូនស្រី
រូបភាពនាង និងកូនស្រី
រូបភាពនាង និងសង្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា