ថៃ៖ តារាសម្តែងស្រី ដែលទទួលបានភាពល្បីល្បាញបំផុត បន្ទាប់ពីបានដើរតួសម្តែងជា «នាងឡាំយ៉ង» គ្រាន់តែបានចូលដើមខែវិច្ឆិកាថ្មីភ្លាម បានជួបរឿងធំមួយដ៏អស្ចារ្យប្រចាំជីវិត រហូតធ្វើឱ្យនាងរំភើបចិត្តស្ទើរហោះ ព្រោះបានថតជាតារាម៉ូដែលឱ្យទស្សនាវដ្តី Vogue Thailand ដែលបានទិញសិទ្ធិមកពីទស្សនាវដ្តី Vogue របស់ពិភពលោក។

តួឯកស្រីនាង Nune Woranuch បានបង្ហាញថាឱ្យដឹងថា នេះគឺជាលើកទីមួយនៅក្នុងជីវិតរបស់នាងដែលបានថតដាក់ ក្របមុខឱ្យទស្សនាវដ្តី Vogue Thailand ដ៏ល្បីមួយនេះ។ នាងពិតជាមានអារម្មណ៍រំភើបរីករាយក្រៃលែង និងសឹងតែមិនចង់ជឿថា ខ្លួនឯងអាចមានឱកាស ឈានជើងមកដល់តំណែងមួយនេះបាន។

តាមការឱ្យដឹងកន្លងមក ក្រៅពីតារាស្រីល្បីៗលំដាប់កំពូលដូចជា នាង Aum patchrapa  នាង Mai Davika និង Pu Praya ជាដើម គេកម្រប្រទះឃើញតារាស្រីរាយរងផ្សេងៗទៀត ត្រូវបានទស្សនាវដ្តីដ៏ធំនេះ ហៅមកថតដាក់ផ្សព្វផ្សាយនៅចំពីលើមុខក្របណាស់។ ប៉ុន្តែនៅពេលនេះ  តារាសម្តែងស្រីល្បីឈ្មោះ នាង Nune Woranuch មានកិត្តិយស នៅដើមខែវិច្ឆិកាថ្មីឆ្នាំ២០១៦នេះ ដោយនាងត្រូវបាន គេជ្រើសមកឱ្យថតជាស្រ្តីអ្នកមាន ជាមួយការស្លៀកសម្លៀកបំពាក់ស្រស់ស្អាតអស្ចារ្យ ស៊េរីម៉ាកប្រណីតម៉ូត Prada និងបំពាក់លម្អនៅលើរាងកាយ ដោយគ្រឿងអលង្ការលំដាប់ខ្ពស់ ម៉ាកCartier ផងដែរ។ មិនតែប៉ុណ្ណោះនាងក៏បានជិះយន្តហោះ ទៅថតដល់ប្រទេសសិង្ហបុរីឯណោះ។

គួរឱ្យដឹងផងដែរថា ទស្សនាវដ្តី Vogue គឺជាទស្សនាវដ្តីម៉ូតសម្លៀកបំពាក់ និងការលេងស្ទាយសម្លៀកបំពាក់ ដ៏ល្បីបំផុតរបស់ពិភពលោកដែលមានប្រភពមកពី សហរដ្ឋអាមេរិក ក្រោមការចុះហត្ថាលេខាដោយតារាចម្រៀងល្បី Madonna ទៀតផងក្នុងការបង្កើតនូវយុទ្ធនាការ បង្ហាញអំពីរបៀបស្លៀកពាក់ ស្ទាយយុវវ័យទំនើប៕

តោះទៅមើល នាង Nune Woranuch បន្តិចមើលស្អាតដល់កម្រិតណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]