កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានភាពល្បីល្បាញ និងវាយលុកទីផ្សារធំបំផុត ខាងផ្នែកគ្រឿងសម្អាងតុបតែងខ្លួន និង ផលិតផលថែរក្សាសម្រស់។

យ៉ាងណាមិញ បើនិយាយពីរចនាបទ ទំនៀមទំលាប់នៃស្ទាយតុបតែងមុខវិញ ប្រទេសនេះ មានវិធីសាស្រ្តតុបតែងខុសប្លែកពីគេ ដោយភាគច្រើនផ្តោតសំខាន់ទៅលើបបូរមាត់ និងភ្នែកខ្លាំងជាងគេ ដោយតុបតែង ឬផាត់ម្សៅក្រាស់យ៉ាងណាក៏ដោយ ប៉ុន្តែត្រូវតែមើលទៅឲ្យដូចជា ធម្មជាតិ។

ដោយឡែកខុសប្លែកពីរចនាបទ ស្ទាយផាត់មុខបែកខាងអ៊ឺរ៉ុប ដោយពួកគេផ្តោតសំខាន់ទាំងអស់ លើបបូរមាត់និងភ្នែក ដែលអាចនិយាយបានថា តុបតែងយ៉ាងណា ឲ្យទាក់ទាញភ្នែកមនុស្សគ្រប់គ្នា ហើយភាគច្រើនពួកគេចូលចិត្ត យកស្ទាយបង្កើតដោយខ្លួនឯង ឬតុបតែងមុខតាមតារាល្បីណាមួយ រួចយកមកច្នៃឲ្យធ្វើយ៉ាងណា សាកសមទៅនឹងខ្លួនរបស់គេ។

ក៏ដូចជារចនាបទនៃការតុបតែងមុខបែបកូរ៉េវិញ គឺត្រូវធ្វើយ៉ាងណា ឲ្យមានភាពរលោងស្រទន់ ម៉ត់ស្អាត។ ចំពោះការតុបតែងមុខបែបនេះ គឺវាជួយថែរក្សាទម្រង់ដើមធម្មជាតិរបស់យើង ដោយមិនឲ្យមើលទៅខុសឆ្ងាយពីគ្នា ពេលដែលមិនទាន់ផាត់មុខ និងផាត់មុខរួច៕

ខាងក្រោមនេះ ជារូបភាពខុសគ្នារវាង ការផាត់មុខបែបកូរ៉េ និង ផាត់មុខបែបអ៊ឺរ៉ុប៖ 

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍តិចនិកផាត់មុខ របស់តារាស្រីខ្មែរល្បីៗ វិញម្តងក្នុងនាមជាតារាល្បីៗ តែងព្យាយាមបង្កើនសម្រស់របស់ខ្លួន ឲ្យកាន់តែស្អាត និងទាក់ទាញ។ ក្នុងនោះដែរ ពួកគេក៏ខិតខំតុបតែង មុខយ៉ាងស្រស់សោភាផងដែរ ពេលចេញទៅក្រៅ ឬចូលរួមកម្មវិធីម្តងៗ។

ចំពោះតារាស្រីខ្មែរល្បីៗ ត្រូវបានគេសង្កេតឃើញថា គឺពួកគេ មិនអាចអត់តុបតែងមុខបានឡើយ ពេលឡើងកម្មវិធី ឬធ្វើដំណើរកម្សាន្តជាដើម។ ហើយតិចនិកក្នុងការផាត់មុខរបស់ពួកគេនេះដែរ ក៏មានស្ទីលខុសៗគ្នា ដែលអ្នកខ្លះ ចូលចិត្តផាត់បែបសាមញ្ញៗ ស្តើងៗ រីឯអ្នកខ្លះទៀត ចូលចិត្តក្រាស់ៗ បែបអ៊ឺរ៉ុបជាដើម។ 

ជាមួយគ្នានោះដែរ ប្រហែលជាប្រិយមិត្តមិនដែលចាប់អារម្មណ៍ តិចនិកផាត់មុខរបស់ តារាស្រីល្បីៗនោះទេ ថាពួកគេចូលចិត្តតុបតែងមុខយ៉ាងណាខ្លះ ដើម្បីឲ្យកាន់តែទាក់ទាញបន្ថែមនោះ។

ថ្ងៃនេះខ្មែរឡូតនឹងបង្ហាញពី តិចនិកផាត់មុខរបស់តារាស្រីខ្មែរមួយចំនួន នៅពេលចូលរួមកម្មវិធីម្តងៗ ហើយស្ទាយតុបតែងមុខរបស់ពួកគេ គឺខុសៗគ្នាទាំងអស់ ដែលអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ៖

១) មាន សូនីតា៖ ចំពោះទម្រង់មុខ របស់តារាស្រីរូបនេះ គឺពេញស្អាតស្រាប់ បែបគួរឲ្យស្រឡាញ់ ដូច្នេះរាល់ពេលផាត់មុខម្តងៗ នាងមិនសូវផាត់មុខដិតៗខ្លាំងនោះទេ គឺនាងភាគច្រើន គូស Eyeliner ស្តើងៗ គូសចិញ្ចើមមិនសូវធំពេក ពាក់រោមភ្នែកបែបធម្មជាតិ ផាត់ពណ៌ថ្ពាល់បែបសើរៗ និងលាបក្រែមមាត់បន្តិច ជាការស្រេច។

២) ឌុច លីដា៖ ចំពោះកញ្ញា ឌុច លីដា ចូលចិត្តលេងខ្លួនតាមអ៊ឺរ៉ុប ហើយទម្រង់មុខរបស់នាង គឺចូលចិត្តផាត់ តាមបែបបរទេស បែបស្ទាយឃើញឆ្អឹងថ្ពាល់ច្បាស់ៗ។ ស្ទាយផាត់មុខរបស់ លីដា គឺពិតជាមានទាក់ទាញយ៉ាងខ្លាំង ដែលមានមនុស្សស្រីភាគច្រើន ចូលចិត្តរៀនតាម ព្រោះហាក់ដូចជាមនុស្សផ្សេងគ្នាក្រោយពេលផាត់មុខរួច ដូចជាជនជាតិអ៊ឺរ៉ុប។ ក្នុងនោះដែរ កញ្ញា ចូលចិត្តផាត់យ៉ាងណា ឲ្យចេញឆ្អឹងថ្ពាល់ និងឆ្អឹងថ្គាមខ្លាំង ដែលអាចនិយាយបានថា គឺចង់បានទម្រង់មុខបែបផតៗ។ រីឯចំណែកឯផាត់មុខភ្នែកវិញ គឺរូបនាងនិយមដាក់ពណ៌ក្រម៉ៅ បែបខូងៗ ជាជាងពណ៌ស្រាល ឆើតៗ។ 

៣) អ្នកនាង គង់ ចាន់ស្រីមុំ៖ បើក្រឡេកមើល រូបថតរបស់តារាស្រីរូបនេះភាគច្រើន គឺរូបនាង ពេញចិត្ត នូវស្ទាយផាត់មុខបែបកូនតុក្កតា គឺភ្នែកធំៗ។ ចំពោះអ្នកនាង គង់ចាន់ស្រីមុំ តែងគូសEyeliner រាងក្រាស់ៗបន្តិច...........

ចុចអានបន្ត៖  តិចនិកផាត់មុខ របស់តារាស្រីខ្មែរល្បីៗ បែបនេះសោះ ទើបធ្វើឲ្យពួកគេ រឹតតែស្រស់ស្អាតម្លឹងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]