ភ្នំពេញ៖ ចំពោះអ្នកនិយមលេងហ្វេសប៊ុក ប្រាកដជាស្គាល់ តារាហ្វេសប៊ុកស្រីល្បីឈ្មោះពូកែ ខាងវោហា កញ្ញា ស៊ុន កណ្ណិកា ដែលត្រូវគេដឹងថា នាងជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យ កាន់កាប់មុខរបរធំក្នុងដៃ ក្នុងវ័យ២០ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនចែកចាយផលិតផលធ្វើឲ្យធ្មេញ ស HOME KIT ទិញសិទ្ធិផ្តាច់មុខ នៅក្នុងប្រទេសកម្ពុជា។

គួរឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា  អ្នកជំនួញស្រីវ័យក្មេងរូបនេះ បានប្រារព្ធធ្វើពិធីភ្ជាប់ពាក្យជាមួយនឹងមន្ត្រីប៉ូលីសម្នាក់ មានឋាន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ផ្កាយមាស២ ដែលមានការចូលរួមពីសំណាក់ចាស់ទុំ សាច់ញាតិទាំងសងខាង និងរួមទាំងមិត្តភក្តិជិតដិតរបស់នាង ជាច្រើននាក់ផងដែរ។ បន្ថែមពីនេះ យើងសង្កេតឃើញថា កញ្ញា ក៏ទទួលបានការអបអរសាទរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រនិងអតិថិជនរបស់នាង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  នៅក្នុងបណ្ដាញ ទំនាក់ទំនង សង្គមយក្ស ហ្វេសប៊ុក មានអ្នកប្រើប្រាស់ជាច្រើន បានចែកចាយ វីដេអូឃ្លីបខ្លីៗ ដែលបង្ហោះឡើង ពីទំព័រ ហ្វេសប៊ុក ក្មេងស្រីជំទង់ម្នាក់ ។

បើតាមការដកស្រង់ពីហ្វេសប៊ុក បានឲ្យស្គាល់ ឈ្មោះនាងថា កណ្ណិកា (kanika) ជាជនជាតិខ្មែរ ដែលត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ទំព័ររបស់នាង មានអ្នកចុច like រាប់ម៉ឺន Likes ឯណោះ ។ ជាការពិតណាស់ គេតែងតែប្រទះឃើញនាង បង្ហោះវីដេអូឃ្លីបខ្លីៗ ដែលធ្វើឲ្យអ្នក តាមដាននាង ចុច like និងចែកចាយ វីដេអូនោះ យ៉ាងគគ្រឹកគគ្រេង មិនលស់ថ្ងៃ។ អ្វីដែលគួរឲ្យ កត់សំគាល់ និងចាប់អារម្មណ៍ ពីវីដេអូទាំង នោះ គឺនាងនិយាយកំប្លែងបែបស្ងួត និងសាច់រឿង កំប្លែងនោះ គឺខុសគ្នា ពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលនេះអាចនិយាយថា នាងពិតជាមានភាព ប៊ិនប្រសប់ និងជំនាញពីធម្មជាតិ ។

ប្រិយមិត្ដ អាចចុច មើលវីដេអូខាងក្រោម ដែលបានដកស្រង់ពី ទំព័រហ្វេសប៊ុករបស់នាង៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]